ជឿថាសិស្សានុសិស្សជាច្រើន ក្រោយបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ ប្រាកដជារមែងគិតដល់ការបន្តការសិក្សានៅក្រៅប្រទេស ហើយតាមការនិយមនាពេលបច្ចុប្បន្នគឺការសិក្សានៅប្រទេសចិន។ បើតាមដឹងដោយសារនៅទីនោះ មានឱកាសទទួលអាហារូបករណ៍ច្រើន និងខ្ទង់ចំណាយមិនសូវច្រើនដូចបណ្តាប្រទេសទំនើបដទៃ។
ត្បិតបើមើលពីសំបកក្រៅឃើញថាឡូយឆាយ ដែលមានឈ្មោះជានិស្សិតបន្តការសិក្សាដល់ក្រៅប្រទេស ប៉ុន្តែធាតុពិតគឺមិនស្រួលដូចអ្នកគិតនោះទេ។ បើតាមការរៀបរាប់របស់យុវតីមួយរូប លើបណ្តាញសង្គម មានឈ្មោះ Seyha Heng បានបង្ហើបពីបទពិសោធន៍ខ្លះៗដែលអ្នកត្រៀមទៅរៀននៅប្រទេសចិនដំបូងៗ គួរស្វែងយល់។
ប្រភពបានសរសេររៀបរាប់បែបនេះថា៖ "
👉ការសិក្សានៅបរទេស(ប្រទេសចិន🇰🇭🇨🇳)在中国留学与生活的一些经验🇨🇳
#Note:ការរៀបរាប់ខាងក្រោមនេះមិនមែនបំបាក់ទឹកចិត្តដល់សិស្សប្អូនដែលមានបំណងទៅសិស្សានៅបរទេសទេ។ ក៏ប៉ុន្តែខ្ញ៉ំគ្រាន់តែចែករំលែកបទពិសោធន៍ដែលខ្ញ៉ំធ្លាប់ឆ្លងកាត់តែប៉ុណ្ណោះ📝😊
ខ្ញ៉ំជឿជាក់ថាមនុស្សសឹងតែ95%ហើយដែលអោយតែឮគេនិយាយថា««ខ្ញ៉ំបានប្រឡងជាប់ទៅរៀននៅប្រទេសចិន, ខ្ញ៉ំជិតដល់ថ្ងៃឡើងយន្តហោះទៅសិក្សានៅចិនហើយ។»»ពួកគាត់ក្នុងចំណោម95%នោះអ្នកខ្លះនិងគិតថា
—អូយ! អីក៏ឡូយម្លេះបានទៅរៀនដល់ស្រុកគេ។🇨🇳😱
—គេពិតជាមានសំណាងណាស់ដែលបានស្គាស់ស្រុកគេ បានជិះយន្តហោះទៀត✈︎✈️។
—ច្រណែននឹងគេណាស់ដែលមិនបានទៅរៀននៅស្រុកគេ បានស្គាស់ស្រុកគេ ។😤
—នៅស្រុកគេមានឧបករណ៍ទំនើបៗពិតជាអស្ចារ្យណាស់។ 💡៚៚ចំណែកអ្នកខ្លះគាត់ ឃើញតាមវីដេអូ រឺតាមប្រពន្ធ័ផ្សេងៗគាត់ក៏គិតថា៚Wow ស្រុកគេមានធ្លាក់ព្រឹល មាន៤រដូវកាល(ក្ដៅ 🥵 ស្លឹកឈើជ្រុះ🍂 ត្រជាក់🌨 និង ផ្ការីក🌸) ពេលឃើញមានស្លឹកឈើជ្រុះ🍂រឺផ្ការីកស្អាតៗ🌸។ ក៏ចាប់ផ្ដើមស្រម៉ៃគិតថា អ្នកទៅហ្នឹងដឹងតែសប្បាយហើយ។ល។ఌ☺︎︎
ក៏ប៉ុន្តែអ្នកដែលធ្លាប់ទៅផ្ទាល់ទើបយល់អារម្មណ៍នោះច្បាស់ ជាពិសេសនោះគឺ««អ្នកដែលមិនចេះភាសាចិនសោះ»»📚😢
ពេលទៅដល់ភ្លាមៗភាសាក៏មិនចេះ អាកាសធាតុក៏ត្រជាក់🌨 អារហារក៏ហូបមិនកើត(ខ្លាញ់ច្រើន)🍵 នឹកផ្ទះក៏នឹកផ្ទះ🏡កម្មវិធី(app)មួយភាគធំក៏ត្រូវបានបិទមិនអោយប្រើបានបានដូចជា Facebook ,Google ,Instagram ,Telegram ,Play store ,Youtube....... ទាល់តែមានVPNទើបប្រើ។📱🤧 ចង់ខលមកទាក់ទងមកប៉ាម៉ែបងប្អូននៅស្រុកខ្មែរ🇰🇭ក៏មិនបាន។បើអ្នកធ្លាប់បែកផ្ទះគ្រាន់បន្តិច🏡 តែបើអ្នកដែលមិនដែលបែកប៉ាម៉ែវិញគឺប្រាកដជាដេកយំហើមភ្នែក👁 នៅពេលទៅដល់ចិន🇨🇳ដោយសាក្រុមមានតែស្រីម្នាកឯងហើយបន្ទប់មួយត្រូវនៅ២នាក់ដូចនេះមិត្តរួមបន្ទប់គឺជាជនជាតិឥណ្ឌូនេស៉ី (印度尼西亚🇮🇩)។
ជាធម្មតានៅពេលទៅដល់ចិនហើយថ្ងៃបន្ទាប់គ្រូនិងហៅយើងអោយទៅពិនិត្យសុខភាព💉 ធ្វើទិដ្ឋាការ(Visa签证) ធ្វើកាតធនាគា 银行卡💳ទិញស៉ីមទូរសព្ទ័手机卡...។ល។ 🔏 ក៏ប៉ុន្តែអ្វីដែលពិបាកនោះគឺក្នុងអំឡុងពេលធ្វើនោះយើងនិងជួបការលំបាកដោយសារយើងស្ដាប់ចិនមិនយល់ ចំណែកបើយើងនិយាយភាសាអង់គ្លេសជនជាតិចិនមិនចេះ😖🤯 ✂️(📝ខេត្តខ្លះមិនសូវមានចិនចេះអង់គ្លេសទេដូចជានៅធានជីន天津ជាដើម)សូម្បីបុគ្គលិកធនាគា រឺពេទ្យក៏មិនសូវមានដែរ ហេតុនេះហើយទើបពិបាក🤯
📝នៅពេលចាប់ផ្ដើមរៀនភាសាចិនលើកដំបូងមានអារម្មណ៍ថាដូច««ដឹកគោមើលកុនចឹង 🐄 🎥 »» ✏️មានPinyin(拼音)ផង ហើយនៅមានអក្សចិនផង(汉子) ហើយបើនិយាយពីអក្សដូចជើងក្ដាម🦀️មិនដឹបងសរសេរពីណាទៅណាទេ។😨
រៀនមិនចេះស្ដាប់មិនយល់គ្រូនិយាយពីអីផង ព្រោះអង់គ្លេសយើងមិនខ្លាំង ហើយណាមួយគ្រូចិននិយាយភាសាអង់គ្លេសតុងចិនស្ដាប់មិនចង់បាន ម្យ៉ាងទៀតពេលរៀនៗជាមួយជនជាតិមីយ៉ានម៉ា(缅甸🇲🇲)ទៀត ហើយខ្មែរវិញស្រីមានតែម្នាក់ឯង ៣អ្នកទៀតសុទ្ធតែប្រុស ពេលដំបូងមិនស្គាស់គេមិនសូវហ៊ាននិយាយជាមួយគេទេ។ចឹងហើយវាបូកជាមួយការរៀនមិនចេះ ពិបាកនិងមិនទាន់ស្គាល់គេផង🥴គិតទៅចង់ក្រញាញ់🧠ខួរហើយ។ ពេលខ្លះចង់ត្រឡប់មកខ្មែរ🇰🇭ម្ដងៗហើយ✈️។
បន្ទាប់ពីចេញពីរៀនម៉ោង១២នៅចិន[១១នៅខ្មែរ] ក៏ទៅហូបបាយនៅអាហារដ្ឋាន _-⚠︎ហើយ☀︎︎☀︎︎☀︎︎☀︎︎︎ដល់ពេលប្រើកាយវិកាហើយ😥 បើមិនចេះនិយាយជាមួយអ្នកលក់បាយ🍚ផងចឹងមានតែកាយវិកាហើយ😂 ហូបបាយហើយម៉ោង១នៅចិន[១២នៅខ្មែរ]ក៏ដល់ម៉ោងចេញពីរៀនវិញហើយ រហូតដល់ម៉ោង៤:៣០នៅចិន បានចេញមកអន្តេវិសិដ្ឋានវិញ"។
ប្រភពបន្ត៖ "🎟នៅពេលវិសមកាលម្ដងៗសិស្សចិនមិនអាចស្នាក់នៅសាលា ចំណែកសិស្សបរទេសផ្សេងៗក៏គេត្រឡប់ទៅស្រុកគេស្ទើតែមិនសល់ ចំណែកខ្ញ៉ំដោយសារមិនចង់ចំណាយថវិការ💵ព្រោះថាមិនសំបូរលុយ💰 ក៏សុខចិត្តទ្រាំនៅនៅសាលា។🥴(ᗒᗣᗕ)՞
🚖នៅពេលចង់ចេញទៅដើរលេងរឺទៅផ្សារម្ដងៗត្រូវឆែកមើលផែនទី 📃លេខឡានក្រុង🚎 រឺក៏លេខរថភ្លើងក្រោមដី🚄។ មានពេលខ្លះក៏ជិះហួសចំណត ជិះខុសលេខ ដោយសារមិនស្គាល់ផ្លូវក៏ទៅសួរជនជាតិចិន តែមិនដឹងនិយាយយ៉ាងមិចក៏ប្រើGoogle Translation ជាជំនួយ។ ទម្រាំតែរកឃើញមិនដឹងជាសួរគេប៉ុន្មានដងទេ។ 😵😧👉 នៅពេលមិនចេះរឺមិនដឹង ភាសាកាយវិកា Google Translate ហ្នឹងហើយជាមិត្តល្អ😂😅
បើនិយាយពីអាកាសធាតុវិញបើខែត្រជាក់គឺស្ទើតែកន្លះឆ្នាំ តែខែដែលត្រជាក់🌨ខ្លាំងគីអំឡុងខែ12ដល់ខែ2រឺខែ3។ អាកាធាតុត្រជាក់ខ្លាំងអាចដល់-10ជាង ត្រជាក់ហើយសំខាន់ខ្យល់💨ខ្លាំងទៀត។ ទម្រាំដើរដល់ថ្នាក់រៀបចង់កកហើយ❄️។ចំណែករដូវក្ដៅវិញក្ដៅចង់ឆេះក្បាល (ក្ដៅស្ងួត)🥵។
នៅពេលខ្លះម្ហូបចិនហូបមិនកើតឃ្លានម្ហូចខ្មែរមិនដឹងធ្វើមិចបានហូបទេ មានតែដេកឃ្លានហើយ។🍚🍜
👉👉🏷នេះជាការរៀបរាប់ខ្លះអំពីបទពិសោធន៍ផ្លាល់សម្រាប់ខ្ញ៉ំផ្ទាល់និងរឿងរ៉ាវមួយចំនួនដែលខ្ញ៉ំធ្លាប់បានជួបកន្លងមក។ គ្រាន់តែចង់អោយអ្នកមួយចំនួនបានយល់ថា ៖
—————————____________————————-
꧁☞︎មិនមែនឃើញអ្នកទៅរៀននៅស្រុកគេហ្នឹងសុទ្ធតែសប្បាយ ឡូយឆាយអស្ចារ្យទាំងអស់នោះទេ។ ខ្ញ៉ំទទួលស្គាល់ថានៅស្រុកគេ(ភាគច្រើន)ការសិក្សាអាចនិងមានឧបករណ៍ទំនើប ឬរបៀបបែបផែននៃកម្មវិធីសិក្សាវាខុសពីស្រុកយើងក៏ប៉ុន្តែ
គ្មានទីកន្លែងណាដែលមានភាពកកក្ដៅដូចទឹកដីសុវណ្ណភូមិយើងទេ មិនថានៅស្រុកគេការអភិវឌ្ឍន៍ទំនើប ឧបករណ៍សម្ភារៈជឿនលឿនយ៉ាងណានោះទេ ក៏មិនអាចប្រៀបបាននឹងទឹកដីកំណើតយើងដែរ🇰🇭"៕
ប្រភព៖ Seyha Heng