ធ្លាប់ឆ្ងល់ទេ… សេដ្ឋីប្រាក់ពាន់លានទាំង ១០ រូបនេះ ទម្លាប់គេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?
ជាធម្មតាមនុស្សទូទៅរមែងទទួលទានដំណេកប្រមាណ ៨ ម៉ោងជាប្រចាំក្នុងមួយថ្ងៃ ចុះបើក្រឡេកទៅជីវិតរបស់មហាសេដ្ឋីប្រាក់វាល់លានក្នុងលោក ដូចជាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ឬស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ជាដើម តើបុគ្គលទាំងនោះមានពេលវេលាសម្រាកដូចយើងឬបែបណា?
តាមរបាយការណ៍ក្រៅស្រុកបង្ហាញដូចខាងក្រោម៖
- Jeff Bezos មានទ្រព្យ ១១៣ ពាន់លានដុល្លារ ទម្លាប់គេង ៨ ម៉ោង ចាប់ពីម៉ោង ១១ យប់ ហើយភ្ញាក់ម៉ោង ៧ ព្រឹក
- Bill Gates មានទ្រព្យ ៩៨ ពាន់លានដុល្លារ ទម្លាប់គេង ៧ ម៉ោង ចាប់ពីម៉ោង ១២ យប់ ហើយភ្ញាក់ម៉ោង ៧ ព្រឹក
- Bernard Anault និងគ្រួសារ មានទ្រព្យ ៧៦ ពាន់លានដុល្លារ ទម្លាប់គេង ៧ ម៉ោង ចាប់ពីម៉ោង ១២ យប់ ដល់ម៉ោង ៧ ព្រឹក
- Warrent Buffett មានទ្រព្យ ៦៧,៥ ពាន់លានដុល្លារ ទម្លាប់គេង ៨ ម៉ោង ចាប់ពីម៉ោង ១០:៤៥ នាទីយប់ ដល់ ០៦:៤៥ នាទីព្រឹក
- Larry Ellison មានទ្រព្យ ៥៩ ពាន់លានដុល្លារ ទម្លាប់គេង ៨ ម៉ោង ចាប់ពីម៉ោង ១១ យប់ ដល់ ៧ ព្រឹក
- Amancio Ortega មានទ្រព្យ ៥៥,១ ពាន់លានដុល្លារ ទម្លាប់គេង ៧ ម៉ោង ចាប់ពីម៉ោង ១២ យប់ ដល់ ៧ ព្រឹក
- Mark Zuckerberg មានទ្រព្យ ៥៤,៧ ពាន់លានដុល្លារ ទម្លាប់គេង ៥ ម៉ោង ចាប់ពីម៉ោង ១២ យប់ ដល់ ៥ ព្រឹក
- Carlos Slim Helu និងគ្រួសារ មានទ្រព្យ ៥២,៧ ពាន់លានដុល្លារ ទម្លាប់គេង ៦ ម៉ោង ចាប់ពីម៉ោង ១២ យប់ ដល់ ៦ ព្រឹក
- Michael Bloomberg មានទ្រព្យ ៤៨ ពាន់លានដុល្លារ ទម្លាប់គេង ៤ ម៉ោង ចាប់ពីម៉ោង ២ ព្រឹក ដល់ ៦ ព្រឹ
- Charles Koch មានទ្រព្យ ៣៨,២ ពាន់លានដុល្លារ ទម្លាប់គេង ៦ ម៉ោង ពីម៉ោង ១២ ព្រឹកដល់ ៦ ព្រឹក៕
ប្រភព៖ 33rdsquare.com