វិលពីរៀន Online ច្រើនខែ! វិទ្យាល័យមួយបើកការប្រលងសាកល្បង លទ្ធផលសិស្សថ្នាក់ទី ៩ ធ្លាក់ជាង ៩០ ភាគរយ

បើ​ការ​តាម​រយៈ​ការ​បង្ហោះ​នូវ​លទ្ធផល​ប្រលង​សាក​ល្បង​នៃ​កម្រិត​មធ្យម​សិក្សា​បឋម​ភូមិ (ថ្នាក់​ទី ៩) និង​ទុតិយភូមិ (ថ្នាក់​ទី ១២) កាល​ពី​ថ្ងៃ​ទី ២៦ ​តុលា ឆ្នាំ ២០២០ ​នៅ​ឯ​វិទ្យាល័យ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬស បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សម្រាប់​សិស្ស​ថ្នាក់​ទី ៩ គឺ​មាន​ជាង ៩០ ភាគរយ​ឯ​ណោះ​ដែល​ទទួល​បាន​លទ្ធផល ធ្លាក់។

122524431_3555604494518929_8399199245514783888_n

122766374_3555604107852301_6512644105882470223_n

123523728_3577597762319602_9199455795203733447_n

ក្នុង​ចំណោម​សិស្ស​ថ្នាក់​ទី ៩ ទាំង ៤ នាក់​នៃ​សាលា​ខាង​លើ មាន​សិស្ស​សរុប​ចំនួន ៩៥ នាក់ ហើយ​មាន​តែ ៨ នាក់​ប៉ុណ្ណោះ ដែល​ទទួល​បាន​លទ្ធផល ជាប់ រី​ឯ​សេសសល់​ប៉ុន្មាន​គឺ​ធ្លាក់​ទាំង​អស់។

1

2

3

4

ដោយឡែក​ចំពោះ​សិស្ស​ថ្នាក់​ទី ១២ វិញ ក្នុង​ការ​ប្រលង​សាកល្បង​នេះ​ដូច​គ្នា គឺ​ភាគ​ច្រើន​ទទួល​បាន​និទ្ទេស F (ស្មើ​នឹង​ធ្លាក់) ហើយ​បើ​ជាប់​ក៏​ច្រើន​ទទួល​បាន​និទ្ទេស E, D និង C ហើយ​មាន​តែ​សិស្ស​ពូកែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​បាន​និទ្ទេស B។

5

6

7

8

រំឭក​ថា ចំពោះ​ដំណើរការ​ប្រលង​ខាង​លើ ខាង​សាលា​ក៏​បាន​រៀបចំ​យ៉ាង​យកចិត្ត​ទុកដាក់ ទាំង​លើ​វិធានការ​ការពារ​ការ​រាតត្បាត​ជំងឺ COVID-19 និង​ការ​រឹតបន្ទឹង​ទាំង​វិន័យ​កំឡុង​ពេល​ប្រលង ក៏​ដូច​ជា​វិញ្ញាសា ​ដូច​ទៅ​នឹង​ការ​ប្រលង​ថ្នាក់​ជាតិ​រៀងរាល់​ឆ្នាំ​អ៊ីចឹង​ដែរ៕​​

រូបភាព៖ វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស