រូបភាពជាច្រើនសន្លឹកបាននឹងកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយ ជុំវិញទីតាំងអាហារដ្ឋានមួយកន្លែងឲ្យឈ្មោះថា "ស្មៅទន្លេ" ដែលស្ថិតនៅខេត្តកំពង់ចាម។
នៅទីនោះមានបង្កប់នូវទីតាំងថតរូបដ៏ស្រស់ស្អាតជាច្រើន ហើយថ្មីៗនេះទើបតែបង្កើតនូវទីតាំងមួយផ្សេងទៀតឲ្យឈ្មោះថា "ស្ពានសាងស្នេហ៍" ដែលចំណុចរសើបគឺត្រង់ការរចនា ដោយប្រើប្រាស់បង្គីចំនួន ១ ៥០០ មកធ្វើជាបាតដៃទ្រស្ពាននោះពីខាងក្រោម ញាំងឲ្យមើលទៅពិតជាប្លែកនិងស្រស់ស្អាតខ្លាំង។
រូបភាពដែលចែកចាយដោយគណនី Peng Chhun ត្រឹមតែជាង ១ ម៉ោងមានការចុច Share ជាង ២ ពាន់ដង ហើយលោកក៏បង្ហាញពីប្លង់ថតស្អាតសម្រាប់បងប្អូនដែលនិយមចូលចិត្តការថតរូបផងដែរ។
បញ្ជាក់ថា អាហារដ្ឋានស្មៅទន្លេ មានទីតាំងស្ថិតនៅផ្លូវ ២៣៧ វិថី សុរាម្រិត ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឬបងប្អូនអាចទំនាក់ទំនងបានតាមរយៈទូរសព្ទលេខ ០១១ ៩២២ ៥២២៕
ប្រភពរូបភាព៖ Peng Chhun