មុខងារនៃការស្វែងរក និងជួយសង្គ្រោះមួយចំនួនរបស់អៀរឡង់អាចត្រូវបានអនុវត្តដោយយន្ដហោះ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសហើយ ក្នុងចំណោមមន្រ្តីយោធាជាន់ខ្ពស់របស់អៀរឡង់ទាំងអស់ ពួកគេកំពុងបង្កើនការព្រួយបារម្ភទាក់ទងទៅនឹង“ ផលប៉ះពាល់នៃការស៊ើបការណ៍សម្ងាត់” ។
សារព័ត៌មាន The Irish Times បានរាយការណ៍ថា ការព្រួយបារម្ភចំបងមួយគឺចក្រភពអង់គ្លេសអាចទទួលបានព័ត៌មានសម្ងាត់ផ្ទៃក្នុងអៀរឡង់។ មន្រ្តីអៀរឡង់មានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការបែកធ្លាយរឿងសម្ងាត់ បន្ទាប់ការអនុញ្ញាតឱ្យយន្តហោះដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ប្រមូលទិន្នន័យលើប្រទេសអៀរឡង់ ខណៈប្រទេសមួយនេះក្លាយជាអ្នកបបើកបេសកកម្មជួយសង្គ្រោះនានា។
ប្រភពពីមន្រ្តីយោធាអៀរឡង់បានបង្ហើមឲ្យដឹងថា៖ ការព្រួយបារម្ភជាចម្បងរបស់ពួកគេគឺការគ្រប់គ្រងទិន្នន័យ។ វាមានន័យថាយើងមិនចាំបាច់ផ្តល់ទិន្នន័យនេះទៅចក្រភពអង់គ្លេសទេ ទោះបីជាពួកគេស្នើសុំក៏ដោយ។ ករណីនេះបានកើតឡើងនៅពេលដែលក្រុមហ៊ុនឯកជនបានស្នើសុំឱ្យដេញថ្លៃក្នុងកិច្ចសន្យា ៦០ លានផោនក្នុងមួយឆ្នាំដើម្បីផ្តល់សេវាកម្មថ្មីឲ្យ SAR (ក្រុមស៊ើបការណ៍អង់គ្លេស) មកជំនួសសេវាកម្មបច្ចុប្បន្នដែលផ្តល់ដោយកងឆ្មាំសមុទ្រអៀរឡង់ កងពិសេសអៀរឡង់ CHC និងកងទ័ពអាកាស។
អ្នកដេញថ្លៃដែលឈ្នះទំនងជានឹង តម្រូវឲ្យមានឧទ្ធម្ភាគចក្រ SAR ចំនួន ៤ នៅឯមូលដ្ឋានរបស់អៀរឡង់។ វាក៏នឹងត្រូវបានតម្រូវឱ្យផ្តល់យន្តហោះ ឬយន្តហោះគ្មានមនុស្សបើក ដើម្បីផ្តល់នូវការស្វែងរកទំនើប សម្រាប់បេសកកម្មជួយសង្គ្រោះ និងអាចប្រើបាន ២៤ ម៉ោង។ លក្ខណៈបច្ចេកទេសសម្រាប់កិច្ចសន្យាមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ប៉ុន្តែយោងតាមប្រភពដែលបានដឹងពីការពិភាក្សាផ្ទៃក្នុងការពិចារណាយ៉ាងម៉ត់ចត់ ត្រូវបានផ្តល់ឱ្យអ្នកដេញថ្លៃឈ្នះយកយន្តហោះអីប្រទេសអង់គ្លេសមកបំពេញបេសកកម្ម៕