អស្ចារ្យមែន! ទឹកស្អុយកណ្តាលក្រុងសៀមរាបប្រើប្រាស់មិនកើត​ ពេលនេះត្រូវបានគណ:កម្មការអន្តរក្រសួង សិក្សាដើម្បីស្ថាបនាផ្លូវក្រុងសៀមរាប « ផ្លូវកោងកាងសាងស្នេហ៍» (មានវីដេអូ)

នៅកណ្តាលក្រុងសៀមរាប​មានប្រព័ន្ធទឺកលូស្អុយមួយខ្សែ​ ត្រូវគេដឹងថាមិនអាចយកមកប្រើប្រាស់បាននោះទេ ថែមទាំងបង្កក្លិនស្អុយដល់ជុំវិញផងដែរ ដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរផងដែរ។ តែពេលនេះពិតជាគួរឱ្យរំភើបភ្ញាក់ផ្អើលនោះ​ ពេលនេះគណ:កម្មការអន្តរក្រសួង បាននឹងកំពុងតែធ្វើការសិក្សាពីការស្ថាបនាផ្លូវក្រុងសៀមរាប រៀបចំធ្វើការកែលម្អលូទកស្អុយនេះជា « ផ្លូវកោងកាងសាងស្នេហ៍ » ដោយគម្រោងដែលគូសចេញមកស្រស់ស្អាតទាក់ទាញខ្លាំងណាស់។

120012942_10158412988666211_2292895076827463952_n

120039915_10158412988906211_4067004161743018199_n

120075177_10158412988721211_6563636418036800370_n

តាមរយៈគណនីហ្វេសប៊ុក Rasmey Ly បានឱ្យដឹងថា៖ « ជ្រុងមួយនៃផ្លូវលូទឹកស្អុយកណ្តាលក្រុងសៀមរាបដែលមិនអាចប្រើប្រាស់បាន និងមានក្លិនស្អុយ ត្រូវបានគណ:កម្មការអន្តរក្រសួង ដើម្បីសិក្សានិងស្ថាបនាផ្លូវក្រុងសៀមរាប រៀបចំធ្វើការកែលម្អ << ផ្លូវកោងកាងសាងស្នេហ៍>> ក្រុងសៀមរាប ឲ្យមានសង្គតិភាពនគរូបនីយកម្ម និងមានមេត្រីភាពជាមួយនឹងក្រុងទេសចរណ៍បេតិកភណ្ឌប្រវត្តិសាស្ត្រ នៃតំបន់អង្គរ។ អរគុណសន្តិភាព !»។

Screen Shot 2020 11 04 At 10.13.39 AM

120130872_10158412988876211_6521656598285496582_n

120034172_10158412988916211_3315194821463441448_n

ជឿថាបើគម្រោងស្ថាបនាផ្លូវមួយនេះ ដំណើរការចេញជារូបរាង​នោះ វាអាចបន្ថែមសោភណ្ឌភាពឱ្យក្រុងសៀមរាបកាន់តែមានភាពស្រស់ស្អាតទាក់ទាញ និងនាំឱ្យមានភ្ញៀវទេសចរណ៍ជាតិ រួមទាំងអន្តរជាតិកាន់តែមកទស្សនាទីក្រុងប្រវត្តិសាស្រ្តមួយនេះកាន់តែច្រើនបន្ថែមទៀត៕

សូមទស្សនាវីដេអូគម្រោងនៃការកែច្នៃលូទឹកស្អុយកណ្តាលក្រុងសៀមរាបដូចខាងក្រោមនេះ ៖

120021142_10158412988636211_6850293724806376113_n

120014826_10158412988621211_352069709785463502_n

120158282_10158412988961211_387162992524550930_n

Screen Shot 2020 11 04 At 10.11.12 AM

Screen Shot 2020 11 04 At 10.11.25 AM

Screen Shot 2020 11 04 At 10.11.41 AM