ក្រុមហ៊ុនបច្ចេកវិទ្យាអាវុធ និងកងការពារពិសេស BAE Systems របស់អង់គ្លេស និង Elbit Systems របស់អាមេរិកបានសហការគ្នា អភិវឌ្ឍនិងបញ្ចូលសមត្ថភាពប្រតិបត្ដិការជឿនលឿនសម្រាប់រថយន្ដប្រយុទ្ធរបស់កងទ័ពសហរដ្ឋអាមេរិក។
BAE បាននិយាយថាការរៀបចំនេះគឺផ្តោតលើការធ្វើឱ្យមានសុពលភាពនិងបញ្ចូលបច្ចេកវិទ្យាថ្មីលើប្រព័ន្ធយានយន្តប្រយុទ្ធ ដើម្បីផ្តល់សមត្ថភាពប្រយុទ្ធប្រឆាំងនឹងជឿនលឿនជាងមុន។
BAE Systems គឺជាក្រុមហ៊ុនឧស្សាហកម្មឈានមុខគេ ក្នុងការរចនា សមាហរណកម្ម ផលិតកម្ម និងគាំទ្រដល់រថយន្ដប្រយុទ្ធ(combat vehicles) ដែលមានលក្ខណៈច្នៃប្រឌិត។ ចំណែក Elbit Systems របស់អាមេរិចគឺជាអ្នកនាំមុខគេក្នុងពិភពលោកក្នុងការរចនា និងការធ្វើសមាហរណកម្មនៃដំណោះស្រាយលើកម្លាំងម៉ាស៊ីនដ៏ជឿនលឿន។ ការរៀបចំជាក្រុមនេះនឹងស្វែងយល់ពីស្វ័យប្រវត្តិកម្ម របស់នាវិក ប្រព័ន្ធការពារយានយន្ត និងប្រព័ន្ធការពារ និងការវាយលុកផ្សេងទៀតសម្រាប់ការធ្វើសមាហរណកម្មទៅក្នុងឧទ្ធម្ភាគចក្រ ដែលមានឧបករណ៍វាស់ស្ទង់កាណុងផ្សេងៗ និងប្រព័ន្ធគាំទ្រអាវុធសម្រាប់បំពាក់លើរថយន្តប្រយុទ្ធ។
លោក Jim Miller ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅ BAE Systems បានមានប្រសាសន៍ថា៖ “ BAE Systems និង Elbit America កំពុងតែវិនិយោគលើបច្ចេកវិទ្យាយានយន្តប្រយុទ្ធ និងការផ្លាស់ប្តូរដំណោះស្រាយដែលនឹងជួយបង្កើននូវភាពសាហាវ និងភាពរស់រានរបស់រថយន្ដប្រយុទ្ធជំនាន់ក្រោយ សម្រាប់សហរដ្ឋអាមេរិក និងកងទ័ពអន្តរជាតិ” ។
"ទំនាក់ទំនងរបស់យើងបង្ហាញការប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយសម្រាប់សមរភូមិនាពេលអនាគត ដោយផ្អែកលើជំនាញយានយន្តប្រយុទ្ធរួមរបស់យើង" ។
BAE Systems និង Elbit America និយាយថាពួកគេនឹងបង្កើនបទពិសោធន៍របស់ពួកគេ សម្រាប់ការវាយតម្លៃ ការបង្ហាញ និងសុពលភាពនៃបន្ទុកសមត្ថភាព និងសមត្ថភាពជាច្រើនផ្សេងទៀតសម្រាប់ប្រព័ន្ធប្រយុទ្ធជំនាន់ក្រោយ។ លោក Ridge Sower អនុប្រធានផ្នែកground Combat and Precision targeting នៅ Elbit Systems របស់អាមេរិកបានមានប្រសាសន៍ថា៖“ ក្រុម Elbit America មានសេចក្តីរំភើបក្នុងការធ្វើជាដៃគូជាមួយ BAE Systems និងសម្រាប់ឱកាសដែលភ្ជាប់មកជាមួយទំនាក់ទំនងនោះ” ។
"ផលប័ត្រទូលំទូលាយរបស់យើងគឺរកដំណោះស្រាយ បង្កើនបេសកកម្ម និងបច្ចេកវិទ្យារួមជាមួយកំណត់ត្រាដែលបានបញ្ជាក់របស់ BAE Systems សម្រាប់ផ្តល់ប្រព័ន្ធប្រយុទ្ធប្រកបដោយប្រសិទ្ធភាពខ្ពស់នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់អ្នកប្រយុទ្ធនៅពេលពួកគេប្រឈមមុខនឹងបញ្ហ និងតម្រូវការថ្មីៗ"៕
ផលប័ត្រ (ន) សេដ្ឋ. (Bill of Exchange)៖ មូលប័ត្រដែលមានទឹកប្រាក់អាចធ្វើការទូទាត់បានក្នុងរយៈពេលកំណត់ណាមួយ (ជាធម្មតាចំនួន៩០ថ្ងៃ) ដូចជាមូលប្បទានប័ត្រ រូបិយណត្តិពាណិជ្ជកម្ម អធិប័ត្រ អាណត្តិពាណិជ្ជកម្ម ប័ណ្ណបញ្ជា (រឿងប្រាក់)...។ល។
ដកស្រង់ពីសទ្ទានុក្រម បច្ចេកស័ព្ទទំនើប របស់សម្ព័ន្ធនិស្សិតខ្មែរពីបរទេស "លីដេខ្មែរ" បោះពុម្ពឆ្នាំ១៩៩៨