ស្រលាញ់គ្នា២ឆ្នាំ មិនចេះស្វីត មិនចេះដ្រាម៉ា តែដើម្បីនារីជាទីស្រលាញ់រៀបចំ Anniversary ជូនកាដូធំរំភើបខ្លាំងស្ទើរស្រក់ទឹកភ្នែក​(មានវីដេអូ)

និយាយពីរឿងស្នេហា មនុស្សស្រីជាភាគីដែលចូលចិត្តរឿងផ្អែមល្ហែម ដ្រាម៉ា និងភាពភ្ញាក់ផ្អើលពីមនុស្សជាទីស្រលាញ់ តែមនុស្សប្រុសភាគច្រើនមិនចូលចិត្តរញ៉េរញ៉ៃច្រើននោះទេ។​ តែពេលដែលមនុស្សមានស្នេហាពិតចំពោះគ្នា មិនថាចេះផ្អែមល្ហែមយ៉ាងណា យើងតែងតែចង់ធ្វើរឿងមួយដែលធ្វើឱ្យមនុស្សជាទីស្រលាញ់របស់យើងញញឹមសប្បាយចិត្ត និងមានក្តីសុខជាមិនខាន។

មិនខុសពីគូស្នេហ៍មួយគូ ដែលស្រលាញ់គ្នាបាន២ឆ្នាំហើយ ថែមទាំងបានចុះអ៊ីតាស៊ីវិលជាមួយគ្នាទៀត តែបែរជាមិនចេះផ្អែមល្ហែម និងពូកែអៀនទៀត តែនៅក្នុងថ្ងៃ Anniversary ២ឆ្នាំ​ ខាងប្រុសបានធ្វើរឿងមួយជូនមនុស្សស្រីជាទីស្រលាញ់​ ឃើញហើយក៏រំភើបភ្ញាក់ផ្អើលដែរ។

122996909_1623851317797382_8688281402440708030_n

Screen Shot 2020 11 03 At 11.57.25 AM

នេះបើយោងតាមរយៈគណនីហ្វេសប៊ុក Lim KouyHouy ដែលជាភាគីខាងស្រីបានរៀបរាប់ឱ្យដឹងថា៖ «ស្រលាញ់គ្នា 2 ឆ្នាំហេីយ មិនដែលចេះធ្វេី Anniversary អីនឹងគេទេ ព្រោះពួកខ្ញុំជាមនុស្សពូកែអៀនដូចគ្នា ចូលចិត្តភាពស្ងប់ស្ងាត់ មិនចូលចិត្តបង្ហាញភាពផ្អែមល្ហែម drama អីទេ អ្នកស្គាល់និងមាន friend ជាមួយខ្ញុំដឹងហេីយថាខ្ញុំអត់ចេះ post រ៉ាយរ៉ាប់ច្រេីនទេ តែថ្ងៃនេះលេីកទី 1 ព្រោះរំភេីបពេក ❤️

Screen Shot 2020 11 03 At 11.52.05 AM

សុខៗស្រាប់តែ ខាងប្រុសថាចង់ធ្វេី Anniversary ម្តងជួបជុំបងប្អូន តាមពិតចឹងសោះ 🥱 ចឹងបានម៉ានថ្ងៃនេះលឹបលរៗ ឆ្វេចឆ្វាច តិចបាត់ៗមិនដឹងទៅណា

អរគុណលោកប្តី🙏❤️ (មានអេតាសុីវិលហេីយ គ្រាន់តែមិនទាន់ចូលរោងការ ជិតចូលហេីយ 🥰❤️)

អរគុណគ្រប់យ៉ាង🙏 ចាំបានកាលទេីបតែស្រលាញ់

គ្នាបានប៉ុន្មានថ្ងៃស្រាប់តែចាប់ផ្តេីមសន្យានេះ សន្យានោះ គាត់ធ្លាប់សន្យាថា បងនឹងធ្វេីអោយអូនក្លាយជានារីម្នាក់

ដែលមានសំណាង 👰 បងសន្យានឹងផ្តល់សុភមង្គល ស្នាមញញឹម និងគ្រប់យ៉ាងអោយអូន ទោះមិនបានអោយអូនលេីសគេ ក៏បានស្មេីគេដែរ គេមានអី អូនត្រូវតែមាននឹង មួយជីវិតនេះបងមិនអោយអូនលំបាកទេ (ប្តេជ្ញាសាហាវណាស់កាលនុង😂❤️)

តែអ្វីដែលខ្ញុំទទួលបានគឺលេីសពីពាក្យដែលគាត់ធ្លាប់សន្យាទៀត❤️

Screen Shot 2020 11 03 At 11.56.26 AM

Screen Shot 2020 11 03 At 11.56.37 AM

123028328_1623851357797378_6930526022879735884_o

Screen Shot 2020 11 03 At 11.57.09 AM

អរគុណបងចំពោះក្តីស្រលាញ់ និង សុភមង្គលមួយនេះ❤️

អរគុណការគោរព ផ្តល់តម្លៃ ភាពស្មោះត្រង់ និងមេីលថែអូនកន្លងមក🙏❤️ ទឹកមុខ និង ស្នាមញញឹមរបស់ប្រពន្ធបញ្ជាក់ពីសុភមង្គលនៃគ្រួសារ❤️

សង្ឃឹមថាពួកយេីងនឹងល្អបែបនេះរហូតទៅណា🙏

Happy Anniversary. I love you bong ❤️

កាដូមួយនេះ surprise ពេកហេីយ 😁❤️ អូនចង់គាំង 🥱»។

នេះពិតជាស្នេហាដ៏ផ្អែមល្ហែម ធ្វើឱ្យគ្រប់គ្នាច្រណែនមែន៕

សូមទស្សនាវីដេអូខាងក្រោមនេះ​៖

Screen Shot 2020 11 03 At 11.58.13 AM

Screen Shot 2020 11 03 At 11.57.42 AM

Screen Shot 2020 11 03 At 11.57.09 AM