ទោះទើបតែដដំណើរការរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏មែនពិត តែ Color Cup Cambodia បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញថាជា ផាប់ ដែលមានទីតាំងអំណោយផលខ្លាំងសម្រាប់ការជួបជុំទទួលទានអាហារ ដោយមានការរៀបចំតុបតែងច្នៃប្រឌិតហាងស្រស់ស្អាតទាក់ទាញបែបចម្រុះពណ៌ សូម្បីតែអាហារ និងភេសជ្ជៈគ្រប់មុខសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ អមដោយមានការប្រគំតន្ត្រី Band ពិរោះៗ ថែមទាំងមានតម្លៃសមរម្យផងដែរ ដែលជាហេតុធ្វើឱ្យផាប់មួយនេះមានអតិថិជនចូលពេញៗរាល់ថ្ងៃ។
ថ្មីៗនេះផងដែរ Color Cup Cambodia បានបន្ថែមសាខាថ្មីមួយកន្លែងទៀតធំជាងមុន ទូលាយជាងមុន ថែមទាំងមានបរិយាកាសកាន់តែស្រស់ស្រាយនៅមុខមាត់ទន្លេត្រើយម្តងតែម្តង ជាពិសេសរហូតដល់ថ្ងៃបើកដំណើរទីតាំងថ្ងៃលើកដំបូង និងថ្ងៃរៀបចំកម្មវិធី Soft Opening ជាផ្លូវការកាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ នោះ សាខាមាត់ទន្លេមានអតិថិជនសម្រុកមកទទួលទានពេញហាងជារៀងរាល់ថ្ងៃ សូម្បីតែតារាល្បីៗ តារាហ្វេសប៊ុក និង Influencers មានសម្រស់ស្រស់ស្អាត និងស្រស់សង្ហា ជាច្រើនរូប ក៏បានសម្រុកមកជួបជុំគ្នាចូលរួមទទួលទានពោរពេញដោយស្នាមញញឺម និងភាពរីករាយគ្រប់ៗគ្នា បង្កជាបរិយាកាសកាន់តែអ៊ូអរទ្វេរដងផងដែរ។
គួរបញ្ជាក់បន្ថែមផងដែរថា មកទល់ពេលនេះ Color Cup Cambodia មាន២ទីតាំងធំៗដែលងាយនឹងស្វែងរកដោយ៖
-សាខាទី១៖ មានទីតាំងនៅក្រោយសាលា យុគន្ធរ (ផ្លូវលូ) រួចបត់តាមផ្លូវ ២៩២ (ច្រកបងម៉ាប់អយស្ទ័រ)
-សាខាថ្មីទី២៖ មានទីតាំងកាន់តែធំទូលាយជាងមុន ស្ថិតនៅតាមបណ្តោយមាត់ទន្លេត្រើយម្ខាងតែម្តង (ឆ្លងស្ពានជ្រោយចង្វារបត់ស្តាំតាមរង្វង់មូលតាព្រហ្ម រួចជីះទៅកាន់បណ្តោយមាត់ទន្លេនឹងឃើញ Color Cup Riverside នៅខាងឆ្វេងដៃទល់មុខមាត់ទន្លេ) ។
តែយ៉ាងណាដោយសារតែ Color Cup Cambodia មានភាពល្បីល្បាញពេញនិយមគ្រប់ស្រទាប់យុវវ័យ និងមានភ្ញៀវមកទទួលទានពេញៗហាងរាល់ថ្ងៃនោះ ដើម្បីកុំឱ្យខកខាន សូមធ្វើការកក់តុជាមុនសម្រាប់ហាងទាំង២សាខានេះ តាមរយៈលេខទូរស័ព្ទ 010233020/ 0762222396 ៕
អត្ថបទក្នុងស្រុក
រូបភាព៖ ផ្តល់សិទ្ធដោយ Color Cup Cambodia
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក