ការទទួលទានអាហារនៅរមណីយដ្ឋានបែបធម្មជាតិ គឺជាការសម្រាកលំហែកាយម្យ៉ាង នាពេលសម្រាកពីការងារ ជាមួយនឹងបរិយាកាសថ្មីនឹងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយខ្លាំង។ តែប្រសិនជាចង់ទទួលទានអាហារបែបច្នៃប្រឌិតថ្មីនៅកណ្តាលទឹក « សារព័ត៌មានក្នុងស្រុក »សូមណែនាំកន្លែងថ្មីដែលកំពុងតែល្បីល្បាញនោះគឺ « ភោជនីយដ្ឋានដឺហាត់ (The Hut Natural Restaurant) » ។
« ភោជនីយដ្ឋានដឺហាត់ (The Hut Natural Restaurant) » គឺជាអាហារដ្ឋានបែបធម្មជាតិមួយកន្លែងមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានកញ្ចុះអង្គុយលេងនៅកណ្តាលធម្មជាតិក៏បាន ជាពិសេសគឺការទទួលទានអាហារលើទឹកបណ្តែតក្បូនលេង មើលទៅស្រស់ស្រាយបែបធម្មជាតិ ទាំងទីកន្លែង ទាំងការច្នៃប្រឌិត មើលទៅទាក់ទាញ ជាពិសេសការបណ្តែតក្បូន ញាំអាហារថតរូបនេះតែម្តង។ ដោយភោជនីយដ្ឋានមួយនេះមានអាហារបែបស្រុកស្រែឈ្ងុយឆ្ងាញ់ជាច្រើនមុខ និងភេសជ្ជៈសម្រាប់ទទួលទានជួបជុំគ្រួសារ បងប្អូន មិត្តភក្តិ និងក្រុមគ្រួសារ សុទ្ធតែមានអនាម័យ និងមានតម្លៃសមរម្យផងដែរ។
គួរឱ្យដឹងផងដែរថា « ភោជនីយដ្ឋានដឺហាត់ (The Hut Natural Restaurant) » មានទីតាំងនៅ ភូមិស្ទឹង ស្រុកប្រាសាទបាគង ខេត្ត សៀមរាប នៅម្តុំបាគង ទល់មុខផ្លូវចូលទៅកំពង់ភ្លុក ឬតាមរយៈ Google Map https://goo.gl/maps/9QLxkFgUSdR1ymvB9 ដោយបើកចាប់ពីម៉ោង 8:00ព្រឹក ដល់7:00ល្ងាច ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 926 391/ 010 933 715 / 0888 588 800 ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Prâm Bunhak/The Hut Natural Restaurant
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក