អាហារបែបបច្ចឹមប្រទេស បរទេស គឺជាអាហាររសជាតិប្លែកពីអាហារខ្មែរយើង តែក៏កំពុងតែពេញនិយមខ្លាំងនៅក្នុងចិត្តប្រជាជនខ្មែរ ពិសេសគឺយុវវ័យតែម្តង. ហើយអាហារបែបបរទេសដែលយើងស្គាល់ជាងគេនោះគឺ បឺហ្គឺ ភីហ្សា មាន់បំពង សាឡាត់ និងម្ហូបជាច្រើន តែប្រសិនជាលោកអ្នកចង់សាកល្បង បឺហ្គឺបែបថ្មី ដែលមានរសជាតិ បែបខ្មែរបរទេសកំពុងតែពេញនិយម និងល្បីខ្លាំងនោះ « សាព័ត៌មានក្នុងស្រុក » សូមណែនាំហាងអាហារមួយកន្លែងនោះគឺ « ហាងសតវត្យរ៍ទី៩ ( C9 ) » ។
« ហាងសតវត្យរ៍ទី៩ ( C9 ) » គឺជាហាងអាហារដែលបើកលក់នៅតំបន់ដែលសម្បូរជនបរទេស ថែមទាំងបើកបម្រើអាហារអឺរ៉ុបពេញនិយមសុទ្ធតែឆ្ងាញ់ៗផងដែរ ដូចជាបឺហ្គឺ សាឡាត់ ស្តេក៍ និងអាហារចៀនបំពងជាច្រើនមុខ តែអាហារដែលល្បីថាមានរសជាតិឆ្ងាញ់ពិសេស និងមានការកែច្នៃប្លែកជាងគេនោះគឺបឺហ្គឺ ដែលជាការផ្សំរសជាតិថ្មីបែបខ្មែរបរទេស ល្បីថាឆ្ងាញ់ និងទទួលបានការគាំទ្រពីអតិថិជនដែលមកទទួលទានជាងគេតែម្តង។ ក្រៅពីអាហារបែបបរទេស « ហាងសតវត្យរ៍ទី៩ ( C9 ) » ក៏មានបម្រើភេសជ្ជៈជាច្រើនមុខ ដូចជាកាហ្វេ ភេសជ្ជៈ Soft Drink និងស្រាបៀរជាច្រើនមុខទៀតផង។
គួរឱ្យដឹងផងដែរថា « ហាងសតវត្យរ៍ទី៩ ( C9 ) » ប្រសិនជាលោកអ្នកចង់សាកល្បងអាហារបរទេស ជាពិសេសបឺហ្គឺពិសេសនេះ លោកអ្នកអាចស្វែងរក ហាងសវត្យរ៍ទី៩ ( C9 ) បាន ដោតមានទីតាំងស្ថិតនៅផ្ទះលេខ ៥៩c ផ្លូវ១៥៥ ខាងត្បូងផ្សារទួលទំពូង បើកលក់ចាប់ពីថ្ងៃ ចន្ទ័ ដល់សៅរ៍ ពីម៉ោង១១ព្រឹកតទៅ៕
អត្ថបទ៖ ក្នុងស្រុក
រូបភាព៖ So Thea
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក