រឿងអប់រំ៖ សម្ដីឪពុកខ្ញុំ ពេលឃើញនំបុ័ងដុតខ្លោច ជាមួយនឹងស៊ុតចៀន
នៅល្ងាចមួយសម្រាប់អាហារពេលល្ងាច ប៉ុន្តែអាហារមួយពេលនេះ វាពិតជាសោះកក្រោះណាស់ ដែលម្ដាយរបស់ខ្ញុំបានរៀបចំសម្រាប់ឪពុករបស់ខ្ញុំ ពេលនោះខ្ញុំបានព្យាយាមចាំសង្កេតមើលថា តើឪពុករបស់ខ្ញុំនឹងនិយាយបែបណា ដែលឃើញអាហារពេលល្ងាចមួយពេលនោះសោះកក្រោះបែបហ្នឹង។ ភ្លាមៗ ឪពុករបស់ខ្ញុំពុំបាននិយាយអ្វីអំពីនំបុ័ងដុត និងស៊ុតចៀននោះឡើយ ផ្ទុយទៅវិញ គាត់បែរជាសួរខ្ញុំថា "ថ្ងៃនេះមួយថ្ងៃពេញនៅសាលារៀនយ៉ាងម៉េចដែរ?" ... បន្ទាប់មកម្ដាយរបស់ខ្ញុំក៏សួរទៅឪពុកខ្ញុំវិញថា "យ៉ាងម៉េចដែរនំបុ័ង និងពងចៀននេះ?" ឪពុកខ្ញុំក៏និយាយថា "អត់អីទេ បងចូលចិត្ត"។
ដល់ពេលយប់ចូលគេ ឪពុករបស់ខ្ញុំក៏បានថើបថ្ងាសខ្ញុំ និងនិយាយពាក្យថា "រាត្រីសួស្ដី" ខ្ញុំក៏មិនអស់ចិត្តនឹងរឿងអាហារពេលល្ងាចនោះសោះ ព្រោះគិតថា ឪពុកខ្ញុំញុំាវាបានយ៉ាងម៉េចដែរ? ខ្ញុំក៏បានសួរឪពុកខ្ញុំថា "ប៉ាពិតជាចូលចិត្តញុំានំបុ័ងខ្លោចចឹងមែនទេ? ពេលនោះឪពុកខ្ញុំក៏បានតប "គ្មានអ្នកណាចង់ញុំាទេ តែការដែលយើងនិយាយបែបនេះ ព្រោះម្ដាយរបស់កូនគាត់ពិតជាហត់នឿយពេញមួយថ្ងៃហើយ ហើយនៅត្រូវមករៀបចំអាហារឱ្យពួកយើងទៀត គាត់មិនបានត្អូញត្អែរអ្វីទាល់តែសោះ ដូច្នោះហើយ យើងមិនអាចនិយាយពាក្យមិនសមរម្យ ចំពោះទឹកចិត្តកាត់ដែរ ... ចាំណាកូន! នំបុ័ងដុត ដ្បិតថាខ្លោចមែន តែវាមិនបានធ្វើឱ្យនរណាម្នាក់ឈឺចាប់ទេ តែបើយើងនិយាយសម្ដីមិនគប្បី បំបាក់ទឹកចិត្តអ្នកដែលខំចំណាយពេលធ្វើដើម្បីយើង ទើបជារឿងដែលធ្វើឱ្យគាត់ឈឺចាប់ និងតូចចិត្តជាខ្លាំង ...!!!
#មនុស្សចុងក្រោយ #sadlife #Knongsrok
ប្រែសម្រួល ៖ បរទេស