នៅពេលដែលយេីងកាន់តែធំដឹងក្តីឡេីង យេីងនឹងភ្ញាក់រលឹក និងដឹងខ្លួនថា៖
-ពាក់នាឡិកាតម្លៃ 300$ ឬ 30$ វាក៏នៅតែប្រាប់ពីម៉ោង និងពេលវេលាដូចតែគ្នា
-កាន់កាបូបលុយតម្លៃ 300$ ឬ 30$ លុយដែលនៅក្នុងកាបូបក៏មិនបានប្រែប្រួលទៅណា
-ទោះអ្នកផឹកស្រាតម្លៃ ១ម៉ឺនដុល្លារ 3000$ 300$ ឬ ត្រឹមតែ 10$ វាក៏នៅតែធ្វេីឱ្យអ្នកស្រវឹងដដែល
-មិនថារស់នៅផ្ទះវីឡាធំស្កឹមស្កៃ ផ្ទះល្វែង ផ្ទះតូច ផ្ទះឈេីផ្ទះស្លឹក បែបណា វាមិនអាចធ្វេីឱ្យមនុស្សមានក្តីសុខនោះឡេីយ បេីនៅក្នុងគ្រួសារមានតែបញ្ហា រកាំរកូស មិនជួបជុំគ្នា និងពោរពេញដោយភាពឯកា។
ទីបំផុតអ្នកនឹងដឹងថា ក្តីសុខ និងសុភមង្គលពិត វាមិនមែនបានមកដោយសារតែរបស់ហ៊ឺហារ ឬសំភារៈនិយមមានតម្លៃថ្លៃ ដែលជាសម្បកលម្អខាងក្រៅនោះឡេីយ ។
ដូច្នេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាភ្ញាក់រលឹកថា នៅពេលដែលអ្នកសល់មនុស្សល្អៗនៅក្នុងជីវិត ដែលមានក្រុមគ្រួសារ សាច់ញាតិ បងប្អូនប្រុសស្រី មិត្តសម្លាញ់ មិត្តចាស់ និងមនុស្សជាទីស្រលាញ់ ដែលតែងតែនៅក្បែរអ្នក និយាយជាមួយអ្នក រាប់អានអ្នក ជជែកជាមួយអ្នក ផ្តល់កម្លាំងចិត្តឱ្យអ្នក និងនៅតែរាប់រកអ្នកទោះចម្ងាយឆ្ងាយម៉ឺនយោជន៍ប៉ុណ្ណានោះ...សូមឱ្យអ្នកយល់ច្បាស់ផងទៅណា នេះហេីយទេីបជាក្តីសុខពិត និងសុភមង្គលនៅក្នងជីវិតពិតប្រាកដ។
#៧យ៉ាង នៅក្នុងជីវិតពិតដែលមិនអាចប្រកែកបាន៖
១. កុំបង្រៀនកូនៗអ្នកឱ្យមានចិត្តលោភលន់ និងចង់ក្លាយជាអ្នកមាន តែចូរបង្រៀនពួកគេឱ្យមានភាពរីករាយនៅក្នងជីវិតវិញ ព្រោះពួកគេធំឡេីង ពួកគេនឹងក្លាយទៅជាមនុស្សល្អដែលយល់ពីតម្លៃដែលស្ថិតនៅក្នុងចិត្តពិតប្រាកដ មិនមែនឱ្យតម្លៃលេីរបស់ខាងក្រៅឡេីយ។
២. ចូរញ៉ាំអាហារណាដែលល្អចំពោះសុខភាពដែលប្រៀបដូចជាថ្នាំជួយដល់រាងកាយ បេីមិនអ៊ីចឹងទេថ្ងៃខាងមុខអ្នកនឹងត្រូវញាំថ្នាំជំនួសឱ្យអាហារជាមិនខាន។
៣. មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ បេីទោះបីជាមាន ១០០ហេតុផលដេីម្បីចាកចេញពីជីវិតអ្នកក៏ដោយ តែគេក៏គេនឹងស្វែងរក ១ ហេតុផលដេីម្បីនៅក្បែរអ្នកមិនចាកចេញពីអ្នកទៅណាដដែល។
៤. ការរស់នៅជាមនុស្ស និងការធ្វេីជាមនុស្ស ការពិតវាមានលក្ខណៈខុសគ្នាឆ្ងាយណាស់ តែមានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះដែលយល់ពីន័យពិតរបស់វា។
៥. មនុស្សគ្រប់គ្នាស្រលាញ់អ្នក តែពេលអ្នកទេីបនឹងកេីត និងពេលដែលអ្នកស្លាប់ប៉ុណ្ណោះ ដូច្នេះនៅចន្លោះពេលវេលានោះ គឺជាពេលដែលអ្នកគ្រប់គ្រងជីវិតអ្នកដោយខ្លួនឯងថាតេីអ្នកបានធ្វេីល្អកម្រិតណា ហេីយតេីទង្វេីរបស់អ្នកអាចឱ្យគ្រប់គ្នាអាណិតស្រលាញ់ ឬក៏ស្អប់អ្នកទៅ?
៦. នៅក្នុងជីវិត បេីអ្នកចង់ដេីរឱ្យលឿនឆាប់ដល់គោលដៅចូរដេីរតែម្នាក់ឯងចុះ តែប្រសិនជាអ្នកចង់ដេីរទៅឆ្ងាយជាមួយអនាគតវែងអន្លាយទៀត ចូរស្វែងរកដៃគូពិតរួមដំណេីរជាមួយអ្នកទៅ (ទាំងដៃគូរកស៉ី និងដៃគូជីវិត)
៧. ចង់រក្សាមនុស្សល្អៗនៅក្នុងជីវិត សូមផ្តល់ក្តីស្រលាញ់ពិត ភាពជឿជាក់ និងការគោរពដល់ពួកគេ។
#គ្រូពេទ្យដ៏ល្អទាំង៦នៃជីវិត
១. ស្រូបពន្លឺដ៏ស្រស់ថ្លានៃព្រះអាទិត្យ និងសម្លឹងមេីលផ្ទៃមេឃពណ៌ខៀវស្រងាត់ឱ្យបានគ្រប់គ្រាន់
២. សម្រាក និងលំហែអារម្មណ៍ឱ្យបានច្រេីន
៣. ធ្វេីលំហាត់ប្រាណជាប្រចាំ
៤. ទទួលទានអាហារដែលល្អសម្រាប់សុខភាព
៥. មានទំនុកចិត្ត និងភាពជឿជាក់លេីខ្លួនឯង
៦. ក្តីសុខដែលមានជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់
ចូរអនុវត្តវិធានការល្អៗទាំងនេះតាមលំដាប់លំដោយឱ្យបានត្រឹមត្រូវ នោះជីវិតអ្នកមិនត្រឹមតែមានក្តីសុខ តែថែមទាំងមានសុខភាពល្អទៀត។ ហេីយពេលអ្នកមានវ័យកាន់តែចាស់ អ្នកនឹងមានការចងចាំតែរឿងល្អៗនៅក្នុងជីវិត ថែមទាំងមានតែសេចក្តីស្ងប់សុខក្នុងចិត្តទៀត!
អត្ថបទជាភាសាបរទេសដោយ៖ Munkhtsetseg Baasansuren
ប្រែសម្រួលជាខេមរភាសាដោយ៖ ចែធំ Page កវីលាក់ស្នេហ៍-ប្រលោមលោក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក