ជាថ្មីម្តងទៀតហើយ ព្រះនាងតូចនរោត្តម ជេនណា ដែលជាសែរាជវង្សដែលពោរពេញដោយទេពកោសល្យសិល្បៈស្ទើរគ្រប់ទម្រង់ ពេលនេះទ្រង់បានបង្ហាញសមត្ថភាពជាថ្មី តាមរយៈស្នាដៃបទចម្រៀងថ្មីមានចំណងជើងថា «ប្តូរអាយុវិញ» ដែលច្រៀងរួមគ្នាជាមួយនឹងតារាចម្រៀងរ៉េបបរទេសលោក 12Me ពិតជាពិសេស និងពិរោះរណ្តំណាស់។
«ប្តូរអាយុវិញ» ដែលជាបទចង្វាក់សម័យថ្មីនេះ មានលក្ខណៈពិរោះប្លែកតាមបែបយុវវ័យ ដែលរៀបរាប់អំពីជីវិតមនុស្សធំដែលមានបញ្ហាស្មុគស្មាញខ្លាំងនៅក្នុងជីវិតបែរជាចង់ក្លាយជាកូនក្មេងវិញ តែចំណែកកូនក្មេងបែរជាមានគំនិតចង់ធ្វើអ្វីដែលខ្លួនចង់ធ្វើដូចជាមនុស្សធំ ដោយបទចម្រៀងនេះហាក់ចាក់ដោតខ្លាំងចំពោះមនុស្សបច្ចុប្បន្ននេះ។
ហើយរួមផ្សំនឹងទឹកដមសំឡេងព្រះនាងតូច នរោត្តម ជេនណា ដែលពិរោះប្លែក ជាមួយនឹងកាយវិការក្រមិចក្រមើមតាមបទចម្រៀងផងនោះ បានធ្វើឱ្យបទ «ប្តូរអាយុវិញ» មួយនេះ ស្តាប់មើលទៅពិរោះម្យ៉ាង និងជាបទដែលស្តាប់ហើយមានអារម្មណ៍ស្រស់ស្រាយខ្លាំងថែមទៀតផង។
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូចម្រៀង « ប្តូរអាយុវិញ» ពីព្រះនាងតូច នរោត្តម ជេនណា និង 12Me ខាងក្រោមនេះទាំងអស់គ្នា៖
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក