គំនិតអាជីវកម្មភាគច្រើនបច្ចុប្បន្ន គឺបណ្តាលមកពីការបណ្តុះគំនិតចង់រកស៊ី និងការពង្រឹងសមត្ថភាពនៅក្នុងអាជីវកម្មខ្លួនឯង ដោយរំពឹងចង់បានប្រាក់ចំណូលបន្ថែមសម្រាប់ជីវភាពផងដែរ។ តែគួរឱ្យសរសើរ ហាងកាហ្វេមួយដែលទើបតែបង្កើតថ្មី ត្រូវបានគេដឹងថា ចាប់កំណើតឡើងដោយសារតែមិត្តភក្តិ៣នាក់ចូលចិត្តដើរលេង តែពេលដើរលេងអស់លុយក៏បានរួមគ្នាបែកគំនិតចង់បង្កើតមុខរបររកស៊ីមួយឡើង នោះគឺ «ហាងកាហ្វេ កេណី » នេះបើយោងតាមការរៀបរាប់ប្រវត្តិនៃការបង្កើតហាងកាហ្វេនេះដែលមានកត់ត្រានៅហាងកាហ្វេនេះផ្ទាល់តែម្តង ។
ដ្បិតតែ « ហាង កាហ្វេកេណី » គឺជាហាងកាហ្វេដែលកើតឡើងមកពីគំនិងចង់រកលុយដើរលេងបន្តរបស់មិត្តភក្តិ៣នាក់ក៏មែនពិត តែហាងកាហ្វេនេះបានទទួលជោគជ័យយ៉ាងសម្បើមថាមានការរៀបចំ និងមានបរិយាកាសប្លែកពីហាងកាហ្វេដទៃ ដោយហាងកាហ្វេនេះមានទីតាំងនៅលើអគារជាន់ទី២ មិនមែននៅផ្ទាល់ដីដូចហាងដទៃឡើយគ្រាន់តែពេលឡើងតាមជន្តើរក៏មានអារម្មណ៍ប្លែក ស្ងប់ស្ងាត់ ពេលចូលទៅដល់ហាងគឺមានការតុបតែងស្រស់ស្អាតលេចធ្លោ ដោយការកែច្នៃអគារចាស់ និងសំភារៈចាស់ជាហាងកាហ្វេមានលក្ខណៈបែបសិល្បៈគួរជាទីចាប់អារម្មណ៍។
ហាងកាហ្វេនេះ មិនត្រឹមតែមានបរិយាកាសគួរជាទីស្រស់ស្រាយស្ងប់ស្ងាត់សម្រាប់អង្គុយក្រេបរសជាតិកាហ្វេនោះទេ តែហាងកាហ្វេនេះមានបម្រើភេសជ្ជៈច្រើនមុខសុទ្ធតែឆ្ងាញ់ៗ មានបម្រើអាហារសម្រន់ និងម្ហូបអាហារជាច្រើនមុខមានឱជារស ព្រមទាំងមានតម្លៃសមរម្យទៀតផង។
គួរឱ្យដឹងផងដែរថា « ហាងកាហ្វេ កេណី » មានទីតាំងនៅ ផ្លូវ១៧៨ ទល់មុខបណ្ណាល័យសាលារចនា (ភូមិន្ទវិចិត្រសិល្បៈ) ជាន់ទី២ ខាងលើ We Share Hub ឬតាមរយៈ Map ទីនេះ https://g.page/K3Ney?share ដោយលោកអ្នកអាចទំនាក់ទំនងសាកសួរបន្ថែមតាមរយៈលេខទូរស័ព្ទ 098 77 45 45 /086 256008 ឬចូលទៅកាន់គណនីហ្វេសប៊ុកផេក K3Ney ៕
អត្ថបទ៖ ក្នុងស្រុក
ផ្តល់សិទ្ធរូបភាពដោយ៖ Outsider Cambodia
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក