គាំទ្រពេញទំហឹងឱ្យមានពិធីបំពាក់ឯកសណ្ឋានពេទ្យ ព្រោះវាពិតជាមានតម្លៃ​ណាស់ ហើយពណ៌ឆ្នូតលើហោប៉ាវអាវពេទ្យសុទ្ធតែរៀនជំនាញច្រើនឆ្នាំទើបមានសិទ្ធពាក់ស្របច្បាប់

មួយរយៈនេះ​ ឯកសណ្ឋានពេទ្យ​ ត្រូវបានគេយកពាក់ប្រើប្រាស់យ៉ាងអណាធិបតេយ្យ​ ទាំងអ្នកលក់អនឡាញ​ ជាងកាត់សក់​ តុបតែងមុខ និងហាងកែសម្ផស្សនានា​ ធ្វើឱ្យនិស្សិតពេទ្យ និងក្រុមគ្រួពេទ្យដែលសិក្សាយ៉ាងច្រើនឆ្នាំទម្រាំបានពាក់ឯកសណ្ឋាននេះ​ រួមទាំងមហាជនជាច្រើនសម្តែងការមិនពេញចិត្តជាខ្លាំងនៅក្នុងការប្រើប្រាស់ខុសបែបបទនេះ។

តាមរយៈគណនីហ្វេសប៊ុក​ Dr. TONG បានឱ្យដឹងថា៖​ « គាំទ្រពេញទំហឹងអោយមានពិធីបំពាក់ឯកសណ្ឋានពេទ្យ ព្រោះវាពិតជាមានតម្លៃល្អណាស់។ ហើយក៏សម្លែងការមិនពេញចិត្ត ដោយឃើញមានការប្រើប្រាស់ឯកសណ្ឋានពេទ្យដោយអនាធិបតេយ្យបែបនេះ។

Screen Shot 2020 10 14 At 12.17.52 PM

នៅក្នុងពិធីលោកសាស្ត្រាចារ្យ ធា គ្រុយ បាន​ធ្វើ​ការ​បកស្រាយ​​យ៉ាង​ដូច្នេះ​ថា គ្រូពេទ្យ​ពាក់​អាវ​ស (ឯកសណ្ឋានពេទ្យ) ព្រោះ​​គ្រូពេទ្យ ជា​បុគ្គល​សំខាន់ម្នាក់ ដែល​​ពាក់​ព័ន្ធ​​សុខភាព និង​អាយុជីវិត​របស់​មនុស្ស។ "ពាក់​អាវ​ស ​ដើម្បី​ឱ្យ​ដឹង​ថា ខ្លួន​ឯង​​មាន​ភារកិច្ច​សំខាន់ ទទួលបន្ទុក​​​សង្គ្រោះ​ជីវិត​ និង​សុខភាព​របស់​អ្នកជំងឺ។ ឱ្យ​​​ដឹង​ថា ​អ្នក​ឯង​ជា​នរណា​គេ កំពុង​ធ្វើអ្វី ត្រូវ​ធ្វើ​អ្វី។ ​ទោះ​ជាប់​សន្យា​អ្វី​ ​ជា​មួយ​អ្នកណា​ក៏​ដោយ ឱ្យ​តែ​​ពាក់​ព័ន្ធ​ជាមួយ​ជីវិត​ក្បែរ​ខ្លួន អ្វីៗ​ទាំងឡាយ​​នោះ ត្រូវ​ទុក​ចោល​ទាំងអស់។ ជា​អ្នក​ជាប់​ភារៈ​សំខាន់!។ ខ្ញុំ​បាន​ស្ដាប់​សច្ចាប្រណិធាន​មិញ អស់លោក​ជ្រាប អ្នក​អាន​ក៏​ជ្រាប​អ្នក​ថា​តាម​ក៏​ជ្រាប។ មិញ​ដល់​ថ្នាក់​ថា ស៊ូ​បោះ​បង់​ជីវិត មិន​លះ​បង់​អ្វី​ដែល​ត្រូវ​ធ្វើ។ តឹងតែង​មែន​ទែន! ខ្ញុំ​បារម្ភ! ឃ្លា​មួយ​ហ្នឹង ខ្ញុំ​បារម្ភ […] ខ្ញុំ​សង្ឃឹម​ថា​​​អស់លោក​កំពុង​ស្បថ​មែនទែន ខ្ញុំ​សង្ឃឹម​ថា​លោក​នឹង​បន្ត​ទទួល​ពាក្យ​សម្បថ​នេះ ទៅ​ពិចារណា និង​អនុវត្ត​​តាម​លទ្ធភាព​ខ្ពស់​បំផុត ប្រឹងប្រែង​បំផុត មិន​ខ្ជីខ្ជា។ និយាយ​ឱ្យ​ចំ​មែន​ទែន​មិន​បាច់​ស្បថ​ក៏​បាន​ដែរ ឱ្យ​តែ​មាំទាំ ឱ្យ​តែ​ច្បាស់លាស់ មិន​បាច់​ស្បថ​ក៏​បាន​ដែរ តែ​បើ​បាន​ស្បថ​ទៀត​កាន់​តែ​មាំទាំ […] ខ្ញុំ​ចង់​បាន​ជាងគេ គឺ​ឃ្លា​មួយ​ម៉ាត់​នេះ​ទេ ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់! ថាអស់​លោក​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​អត់? ពី​ព្រោះ​ពាក់ព័ន្ធ​នឹង​ជីវិត​​អ្នកជំងឺ ដែល​នៅ​នឹង​មុខ​យើង”.»។

121386721_771763190056011_2514482551246731794_o

នេះជាជំនាញ និងកម្រិតនៃការសិក្សា ទាក់ទងនឹងរឿងពណ៌ឆ្នូតលើហោប៉ាវអាវពេទ្យ​ ៖

#ឆ្នូតពណ៌ក្រហម ៖ សម្រាប់តែពេទ្យកម្រិតឧត្តមនិងថ្នាក់បណ្ឌិតក្នុង

នោះរួមមាន វេជ្ជបណ្ឌិត, ឱសថបណ្ឌិត, ទន្តបណ្ឌិត, ឱសថការីឧត្តម។

#ឆ្នូតពណ៌ខៀវ ៖ សម្រាប់ពេទ្យកម្រិតមធ្យមឬពេទ្យបច្ចេកទេសថែទាំ រួមមានដូចជា ( គិលានុបដ្ឋាក, ឆ្មប, អ្នកបច្ចេកទេសមន្ទីរពិសោធន៍, ទន្តគិលាន, ព្យាបាលដោយចលនា.... )។

#ឆ្នូតពណ៌បៃតង ៖ សម្រាប់ពេទ្យកម្រិតបឋម កាលពីមុនមានការបណ្តះុបណ្តាលតែឥឡូវក្រសួងបិទហើយ៕

51223803_618582128584130_5549893792850509824_o