នៅក្នុងសង្គមបច្ចុប្បន្ននេះ មនុស្សស្ទើរតែទាំងអស់ តែងតែចង់បានជីវិតសុខស្រួល រស់នៅស្រួល មានជីវភាពល្អប្រសើរ និងមានលុយកាក់ច្រើនដើម្បីឱ្យជីវិតខ្លួនឯងមានភាពពេញលេញល្អ។
នៅក្នុងនោះ មនុស្សស្រី បច្ចុប្បន្នត្រូវគេដឹងថា ដើម្បីស្វែងរកផ្លូវកាត់ឱ្យជីវិតខ្លួនឯងមានបានដោយងាយស្រួលនោះ គឺដោយការស្វែងរកអ្នកមាន អ្នកមានទ្រព្យ និងអ្នកមានយសសក្តិជាដើម ដោយការធ្វើបែបនេះ មិនមានមនុស្សស្រីត្រឹមត្រូវ មនុស្សស្រីល្អ និងថ្លៃថ្នូរអាចធ្វើបានទេ។ ហេតុនេះហើយបានជាគេនិយាយថា ចង់បានមនុស្សប្រុសល្អមានទ្រព្យ មនុស្សស្រីទាល់តែចិត្តហ៊ាន ពូកែហក់លោត និងសម្បូរកល់ល្បិចមាយាទើបអាចសម្រេចបាន។
មនុស្សស្រីហក់លោត ចិត្តហ៊ានគឺមានចំណុចហ៊ានជាច្រើនដែលមនុស្សស្រីសាមញ្ញាធម្មតាមិនអាចធ្វើបានដូចជា៖
-ហ៊ានប្រថុយ ទៅកន្លែងកម្សាន្ត កន្លែងទំនើប និងជង្រុកកម្សាន្តនានាដែលមានអ្នកមានទ្រព្យ និងមានអ្នកមានឋានៈ ព្រោះការចូលទៅកន្លែងបែបនេះយូរៗទៅគង់តែស្គាល់គេស្គាល់ឯង រហូតអាចរកបានមនុស្សប្រុសត្រូវនឹងបំណងខ្លួន។
-ពូកែក្លែងខ្លួន និងតុបតែងខ្លួនស្អាតបាត ថ្លៃថ្នូរ ឱ្យខ្លួនក្លាយជាទីចាប់អារម្មណ៍របស់មនុស្សនានា ជាពិសេសបុរសអ្នកមានទ្រព្យ
-ចេះដើរលេង ចេះផឹកស៊ី ពូកែនិយាយលេងសើចយកចិត្ត ពូកែចូលចំណោមមនុស្ស ដែលបង្កភាពរីករាយដល់មនុស្សដែលនៅក្បែរខ្លួន
-មិនចេះខ្មាសអៀន ហ៊ានឱ្យដៃ បញ្ចេញភាពស៊ីចស៊ី ពូកែនិយាយ ទាក់ទង និងពូកែនិយាយផ្អែមល្ហែមលួងលោមទាក់ទងមនុស្ស ពិសេសពូកែយកចិត្ត ដែលជាចំណុចអាចទាក់ទងអ្នកមាន និងអ្នកមានទ្រព្យ។
-ចិត្តខ្លាំង ហ៊ានជេរ ហ៊ានឈ្លោះ អាចការពារខ្លួន និងចាត់ការ មនុស្សស្រីផ្សេងដែលហ៊ានធ្វើបាបខ្លួន ឬប្រជែងទាក់ទងនឹងអ្នកមាន និងអ្នកមានទ្រព្យដែលជានុយរបស់ខ្លួន។ ពិសេសមនុស្សស្រីទាំងនេះ ហ៊ានទាំងដណ្តើមសង្សារគេ ប្តីគេ ហ៊ានប្រជែង ហ៊ានឈ្លោះ និងហ៊ានដណ្តើមសិទ្ធនានាពីមនុស្សស្រីផ្សេង ឬប្រពន្ធដើមគេដោយមិនខ្លាចញញើតឡើយ។
-ពូកែសម្តែង បោកប្រាស់ និងមានភាពមាយាខ្ពស់ណាស់ ដោយមនុស្សស្រីប្រភេទនេះ អាចសម្តែងធ្វើជាមនុស្សស្រីមានចរិតល្អ ត្រឹមត្រូវ សម្តែងតួគួរឱ្យអាណិត តម្អូញតម្អែ ឬបង្ហាញពីផលវិបាករបស់ខ្លួនក្នុងជីវិតផ្ទាល់ខ្លួន និងបញ្ហាគ្រួសារ ឱ្យបុរសអ្នកមាន ឬអ្នកមានទ្រព្យអាណិតស្រលាញ់ និងផ្តល់ជំនួយដល់ខ្លួនឯង។
និយាយរួមមនុស្សស្រីចិត្តខ្លាំងបែបនេះ ប្រើវិធី និងល្បិចគ្រប់បែបយ៉ាងដើម្បីទាក់ទាញបុរសល្អ និងអ្នកមានទ្រព្យជួយឱ្យជីវិតខ្លួនឯងមានបានប្រសើរឡើង ឬទាក់ទងធ្វើជាសង្សារ និងជាប្តីស្របច្បាប់តែម្តង។ ដោយល្បិចកលមនុស្សស្រីប្រភេទនេះ ភាគច្រើនតែងតែបានផលគាប់ប្រសើរយ៉ាងជោគជ័យ អាចមានប្តីល្អ ប្តីអ្នកមាន រស់នៅស្រួលដោយមានគេចិញ្ចឹម ថែមទាំងមានសមត្ថភាពដណ្តើមប្តីគេទៀតផង។
យ៉ាងណាក៏ដោយមនុស្សស្រីប្រភេទនេះខ្លះមានល្អ និងអាក្រក់ផ្សេងគ្នា ដោយអ្នកខ្លះធ្វើបែបនេះដើម្បីស្វែងរកអនាគតល្អ ប្តីល្អបុរសល្អដើម្បីពឹងផ្អែកជីវិត ហើយក្រោយបានបុរសបែបនេះ មនុស្សស្រីប្រភេទនេះនឹងកែប្រែខ្លួនឯងឱ្យល្អដើម្បីសាងអនាគតថ្មីល្អវិញ។ តែក៏មានមនុស្សស្រីខ្លះដែលមិនស្កប់ស្កល់ ទាក់បានបុរសល្អហើយ ក៏មានចិត្តសាវារាយមាយ តោងពីប្រុសមួយទៅប្រុសមួយឱ្យតែជាអ្នកមាន។
ទាំងនេះហើយបានជាគេថាមនុស្សស្រីចង់មានបានទាល់តែចេះហក់លោត ចិត្តហ៊ាន ចិត្តខ្លាំង ដែលមនុស្សស្រីត្រឹមត្រូវធម្មតាធ្វើមិនបានដូចនោះទេ៕
រក្សាសិទ្ធ៖ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក