សោកស្តាយណាស់! ភូមិវប្បធម៌សៀមរាប ដោយសារតែវិបត្តិកូវីត​១៩ បានប្រកាសក្ស័យធនបិទដំណើរជាផ្លូវការហើយ

ជារឿងមួយដ៏គួរឱ្យសោកស្តាយបំផុត ដោយគណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា ប្រកាសថា នឹងបិទដំណើរការអាជីវកម្មទាំងស្រុង នៃ​ភូមិវប្បធម៌ខេត្តសៀមរាប ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ។

Maxresdefault

ចំពោះមូលហេតុនៃការបិទដំណើរការអាជីវកម្មទាំងស្រុង នេះត្រូវបានគណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា បញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើអោយចំនួនភ្ញៀវចូលមកទស្សនាមានការថយចុះយ៉ាងគំហុក ជាច្រើនខែកន្លងមកនេះ  ហើយក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ច និង ហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់លើការចំណាយនានាជុំវិញដំណើរការអាជីវកម្មបន្តទៀតបានទេ ។

បន្ថែមពីនេះផងដែរ គណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា នឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។

121098306_1329218214097530_9153740514615590796_n

121006009_1329218250764193_5084018024876101755_n

121293358_1329218230764195_6941997659952130834_n

ដូច្នេះហើយ ចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះទៅ ភូមិវប្បធម៍ខេត្តសៀមរាប នឹងបិទអាជីវកម្មទាំងស្រុង ក៏ប៉ុន្តែនៅក្នុងព្រះរាជពិធី​ បុណ្យអុំទូក​ខាងមុនយេីងនឹងមានរៀបចំ​ កម្មវិធី​ផ្សេងៗ​ ទទួលភ្ញៀវទេសចរណ៍ជាធម្មតា​ជាលើកចុងក្រោយ។​ដោយដំណឹងនេះបានធ្វើឱ្យមហាជនជាច្រើនសោកស្តាយជាពន់ពេកនូវការបាត់បង់មជ្ឈមណ្ឌលវប្បធម៌មួយនេះ៕

121304913_1329218314097520_8752412238333140442_n

121049388_1329218270764191_36758541599791517_n