អ្នកណាមិនល្បី ថាខេត្តកំពត សម្បូរភោគទ្រព្យធម្មជាតិស្រស់ស្អាតដូចជាជួរភ្នំ ដងព្រែក ដែលអំណោយផលក្នុងការរៀបចំរីហ្សត និងកន្លែងសម្រាកលំហែកាយ ដោយនៅក្នុងនោះមានរីហ្សតស្អាតៗជាច្រើនបានបង្កើតជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការអ្នកដែលមកកម្សាន្តនៅក្នុងខេត្តកំពតផ្ទាល់។
ថ្មីនេះ រីហ្សតថ្មីមួយទៀតហើយកំពុងតែល្បីថាមានសម្រស់ស្អាត ជាមួយសម្រស់ធម្មជាតិពិតៗ ហើយការស្នាក់នៅមានផាសុកភាពមិនចាញ់សណ្ឋាគារលំដាប់ឡើយ នោះគឺ «ព្រែកក្តាតអេកូរីសត PREK KDAT Resort» ស្ថិតនៅតំបន់ទឹកឈូ ខេត្តកំពត។
ដោយទីនេះសាកសម សម្រាប់អ្នកចូលចិត្តបរិយាកាសស្ងប់ស្ងាត់ កន្លែងគេងជាប់មាត់ទឹក មានខ្យល់ត្រជាក់បរិសុទ្ធ មើលថ្ងៃរៀបលិច ពេលល្ងាច ឬយប់ អាចទៅទស្សនាសត្វអំពិលអំពែក អាចគេងបោះតង់ អាំងសាច់ អង្គុយទទួលទានអាហារ និងផឹក Beer ត្រជាក់ៗជួបជុំមិត្តភក្តិ ក្រុមការងារ ឬក្រុមគ្រួសារប្រកបដោយភាពរីករាយ ជាពិសេសរីហ្សតមួយនេះក៏មានហាងកាហ្វេរដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្តទៀតផង។
គួរឱ្យដឹងផងដែរថា «ព្រែកក្តាតអេកូរីសត PREK KDAT Resort» មានទីតាំងស្ថិតនៅ ភូមិព្រេកអំពិល ឃុំកោះតូច ស្រុកទឹកឈូរ ផ្លូវចូល ទល់មុខសាលារៀនក្តាតតែម្តង សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុកមុន សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ
Tel: smart : 070 333 028 (telegram / line)
Cell card: 092 220 892
Metfone: 060 751 072
Gmail: gmprekkdat[at]gmail.com៕
អត្ថបទ៖ក្នុងស្រុក