អត់លុយគេមើលងាយណាស់! ដូច្នេះអ្នកណាថាអីថាទៅ​ ខ្ញុំមិនខ្មាសអៀននឹងសារភាពនោះទេថា​ «ខ្ញុំគឺជាមនុស្សមុខលុយ»

#ខ្ញុំជាមនុស្សមុខលុយ

កាលពីមុន​ ខ្ញុំមិនធ្លាប់គិតនោះ​ថា​ លុយវាសំខាន់ណាស់ណាទេ​ ព្រោះ​ ប្រហែលជាកាលពីមុន​ ខ្ញុំមិនមានតម្រូវការចាយវាយខ្ពស់​ ហេីយម៉ាក់ប៉ាខ្ញុំក៏បានចិញ្ចឹមបីបាច់​ និងផ្តល់អ្វីដល់ខ្ញុំគ្រប់គ្រាន់រួចទៅហេីយ...

តែ...នៅពេលនេះ​ នៅពេលដែលខ្ញុំធំឡេីង​ អ្វីៗគ្រប់យ៉ាងដែលខ្ញុំស្រលាញ់ចង់បាន​ និងត្រូវការ​ វាបែរជាមានតម្លៃកាន់តែខ្ពស់​ ហេីយអាហារឆ្ងាញ់ៗដែលខ្ញុំចង់ញ៉ាំក៏រឹតតែថ្លៃ​ ដូច្នេះហេីយអ្វីៗដែលម៉ាក់ប៉ា​ និងក្រុមគ្រួសាររបស់ខ្ញុំធ្លាប់ផ្តល់ឱ្យវាបែរជាលែងគ្រប់គ្រាន់សម្រាប់តម្រូវការខ្ញុំទៀតហេីយ។​ ជាពិសេសនោះ​សង្គមនេះ​បានឱ្យតម្លៃខ្លាំងទៅលើមនុស្សដែលរកបានច្រើន និងមានទ្រព្យសម្បត្តិច្រើន​ ហើយអ្នកដែលគ្មានលុយនឹងត្រូវគេមើលងាយមើលថោក  មើលលើមើលក្រោម​ ថែមទាំងគ្មានអ្នករាប់រកនោះទេ។

121260340_743287282891408_8159213747168305633_n

ហេតុដូច្នេះហេីយបានជាពេលនេះខ្ញុំត្រូវការលុយ​ ហេីយក៏ប្រឹងប្រែងធ្វេីការយ៉ាងខ្លាំងដេីម្បីរកលុយ...ខ្ញុំមិនចង់គ្រាន់តែមេីលឃេីញរបស់ណាមួយ​ពេញចិត្ត ឬមានចិត្តចង់បានអ្វីមួយ​ រួចបានតែបិទភ្នែកដេីរចេញទេ...អ្វីដែលខ្ញុំចង់បាន​ ខ្ញុំត្រូវតែទិញ​ ហេីយខ្ញុំត្រូវតែមានលទ្ធភាពចំណាយវាដោយកម្លាំងញេីសឈាមខ្លួនឯង...ពិសេសខ្ញុំចង់ឱ្យអ្នកដែលធ្លាប់ជិះជាន់ខ្ញុំ មើលងាយខ្ញុំ និងមិនឱ្យតម្លៃខ្ញុំបានឃើញច្បាស់ថា​ខ្ញុំមានសមត្ថភាព​ហើយខ្ញុំក៏មានលុយច្រើនជាងពួកគេដែរ ហេតុនេះ​ ខ្ញុំត្រូវខំធ្វេីការ​ ប្រឹងសន្សំសំចៃ​ និងរស់នៅក្នុងជីវិតដែលមានជីវភាពល្អប្រសេីរបំផុតតាមដែលអាចធ្វើបាន។

121062004_743287316224738_3482868095662487099_n

ខ្ញុំមិនលាក់លៀម​ ឬខ្មាសអៀននឹងសារភាពនោះទេថា​ ខ្ញុំជាមនុស្សដែលស្រលាញ់លុយខ្លាំងប៉ុនណានោះ​ ហេីយវាក៏មិនមែនជារឿងអាក្រក់ដែរ​ ដែលខ្ញុំស្រលាញ់លុយគ្រប់កាក់គ្រប់សេន​ ដែលបានមកពីការខំប្រឹងប្រែងចេញពីកម្លាំងញេីសឈាមខ្លួនឯង​ គ្មានស្គាល់ថ្ងៃសៅរិ៍អាទិត្យ​ ថ្ងៃឈប់សម្រាក​ និងគេងមិនបានឆ្អែតរាល់យប់ ដោយមិនបានលេីកដៃសុំអ្នកណា​ ខ្ចីអ្នកណា​ ឬកេញប្រវ័ញ្ចរបស់អ្នកណាម្នាក់នោះ...ហេីយ​ ខ្ញុំក៏មិនមានបំណងថានឹងឈប់ស្រលាញ់លុយដែរ​ ព្រោះតែវាជាកម្លាំងពិតៗរបស់ខ្ញុំ​ ហេីយលុយនេះហេីយជារបស់ដែលធ្វេីឱ្យខ្ញុំអាចធ្វេីដំណេីរឆ្ពោះទៅមុខបន្តទៀតប្រកបដោយភាពសុខសាន្ត​ និងមោទកភាពបំផុតនៅក្នុងជីវិត។

121258107_743287289558074_5906015405938080010_o

មួយវិញទៀត...វ័យនេះ​ គឺជាវ័យដែលខ្ញុំត្រូវការរកលុយ​ មិនមែនរកស្នេហ៍ទេ​ ហេីយខ្ញុំក៏មិនយកពេលវេលាមានតម្លៃរបស់ខ្ញុំទៅខ្វល់ថា​ អ្នកណាស្រលាញ់ខ្ញុំ​ អ្នកណាស្អប់ខ្ញុំ​ ឬអ្នកណាមកនិយាយដេីមខ្ញុំច្រណែនឈ្នានីសខ្ញុំដែរ​ គឺ​ ខ្ញុំគ្រាន់តែចង់ធ្វេីរឿងដែលខ្លួនចង់ធ្វេី​ និងពង្រឹងសមត្ថភាពខ្លួនឯង​ ឱ្យអាចរកលុយបានកាន់តែច្រេីនប៉ុណ្ណោះ។

121051011_743287279558075_8694507193042105855_n

កាលពីមុនខ្ញុំធ្លាប់ខុស​ ធ្លាប់ផ្តេកផ្តួលមនោសញ្ចេតនា​ និងខ្វល់ខ្វាយពីស្នេហាខ្លាំងពេក​ រហូតទទួលលទ្ធផលបានត្រឹមបេះដូងខ្ទេចខ្ទាំប៉ុណ្ណោះ...ដូច្នេះពេលនេះ​ វាគឺជាពេលដែលខ្ញុំត្រូវស្រលាញ់ខ្លួនឯង​ គិតពីខ្លួនឯង​ និងរកលុយឱ្យបានច្រេីន​ ដេីម្បីធ្វេីឱ្យជីវិតខ្ញុំរស់នៅបានល្អ​ប្រសេីរ​ និងមានភាពពេញលេញបំផុត!

ដោយ៖​ ចែធំ​ Page កវីលាក់ស្នេហ៍-ប្រលោមលោក

121243890_743287309558072_4969258056868055989_n

121057646_743287256224744_9067117393084633470_n

121307200_743287306224739_8040240426383159355_n

121062188_743287329558070_4285671485193129763_n

121060554_743287302891406_8627790873806977134_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: