ម្តាយមហាឆ្លាត​ ឬទារកមហាសំណាង? ទារកកើតបាន៣ថ្ងៃ ត្រូវបានមកផ្លុងចោលក្នុងរថយន្តថៅកែម្ចាស់សណ្ឋាគារ លី​ ហេងឆាយ នៅក្នុងក្រុងប៉ោយប៉ែត

ពិតជាគួរឱ្យភ្ញាក់ផ្អើលជាខ្លាំង ដោយការពីថ្ងៃទី១០ តុលា ២០២០ មានករណី​ គេយកទារកទើបនឹងកើតបាន៣ថ្ងៃមកផ្លុងចោលក្នុងរថយន្តថៅកែម្ចាស់សណ្ឋាគារលី​ ហេងឆាយ នៅក្នុងក្រុងប៉ោយប៉ែត ដោយកាតផ្លុងចោលនេះថែមទាំងមានលិខិតស្នាមភ្ជាប់ជាមួយ ទៀតផង។

121062245_975189099553259_3524361956562021178_o

120898686_975189269553242_48091548261831949_o

ករណីនេះត្រូវបានពលរដ្ឋបានផ្អើលឈូទៅមើលទាំងព្រឹក ហើយ​ អាជ្ញាធរភូមិ សង្កាត់ប៉ោយប៉ែត មន្ត្រី និងសមត្ថកិច្ច ក៏បានសម្រេចប្រគល់ទារកស្រីនោះទៅឲ្យម្ចាស់សណ្ឋាគារខាងលើយកទៅចិញ្ចឹមថែរទាំជាផ្លូវការក្នុងនាមជាឪពុកម្តាយចាប់ពេលនេះតទៅ ដោយសារតែម្ចាស់សណ្ឋាគារនេះក៏មានចិត្តអាណិតស្រលាញ់ និងស្ម័គ្រចិត្តចិញ្ចឹមទុកជាកូនតែម្តង​ធ្វើឱ្យមហាជនសម្តែងក្តីកោតសរសើរនូវចិត្តសណ្តោសរបស់ម្ចាស់សណ្ឋាគារនេះ​ ហើយអ្នកខ្លះក៏បានពោលពាក្យលេងសើចថាម្តាយទារកនេះពិតជាឆ្លាតណាស់ខ្លាចកូនអត់យកកូណមកផ្លុងចោលជាមួយអ្នកមានទ្រព្យសម្បត្តិដែលមានលទ្ធភាពចិញ្ចឹមបីបាច់កូនបែបនេះ។

121007692_975189159553253_8924119187907599534_n

តែក្នុងករណីនេះដែរ​ មានអ្នកលេងបណ្តាញសង្កមជាច្រើន​ បានចេញមុខមកធ្វើការវែកញែកផ្សេងៗគ្នា ដោយអ្នកខ្លះបែរជានិយាយថា​កូនក្មេងដែលត្រូវបំបោះបង់ចោលអាចជាប្រពន្ធលួចលាក់ថៅកែសណ្ឋាគារ ហើយអ្នកខ្លះក៏ថាអាចនឹងជាសាច់ញាតិស្គាល់គ្នាព្រោះថាឡានមួយទាំងមូលហេតុអ្វីមានអ្នកបើកចូលទុកទារកបានងាយៗបែបនេះ?​ ដោយអ្នកខ្លះក៏ប្រើសម្តីមិនសូវពិរោះពិសា​ និងគ្មានសីលធម៌វិនិច្ឆ័យផងដែរ។

តែយ៉ាងណាបើតាមរយៈក្រុមគ្រួសារថៅកែសណ្ឋាគារ​ ដែលមានគណនីហ្វេសប៊ុក Tata Ata Tata បានចូលខមមិនឆ្លើយឆ្លងដែរថា ការដែលមានគេបើកចូលឡានងាយៗទុកទារកដោយសារតែកាលពីយប់មុនកើតហេតុ មានភ្លៀងធំហើយម្ចាស់រថយន្តដែលជាប្អូនស្រីប្រញាប់ចូលផ្ទះបានជាភ្លេចចាក់សោរបែបនេះ។ ជាពិសេសម្ចាស់គណនីនេះក៏បានចូលខមមិនបន្ថែមដែរថា៖ «ទារិការតូចនឹងមានជីវិតថ្មីដ៏ថ្លៃថ្លា គាត់មានឈ្មោះថា ’’ម៉ូយ៉ា’’(ឈ្មោះតាមរឿងតុក្កតាដែលខ្ញុំចូលចិត្ត) ខ្ញុំនឹងមើលថែរគាត់អោយបានល្អ មិនថាអតិតកាលគាត់យ៉ាងណាទេ តែបច្ចុប្បន្នគឺគាត់ជាកូនស្រីខ្ញុំ ជីវិតគាត់ត្រូវតែមានភាពកក់ក្តៅពេញលេញ

ខ្ញុំសូមអរគុណនូវរាល់ការវិភាគ តែបើលោកអ្នកប្រើបេះដូងភាពជាមនុស្សមកគិតលោកអ្នក១ចំនួនប្រហែលមិនមែនសរសេរមកពេញភាពអវិជ្ជមានផ្សេងៗបែបនឹងបានទេ វាជាសិទ្ធិរបស់អ្នកក្នុងការសរសេរនិងយល់ឃើញ តែសូមអោយដើរទន្ទឹមជាមួយនឹងភាពថ្លៃថ្នូរផងចៀសវាងប៉ះពាល់ដល់កិត្តិយសអ្នកដទៃ សូមអរគុណ»៕

Screen Shot 2020 10 11 At 1.08.52 PM

120930276_3939507329412202_3507342025013734116_n