ស្ទឹងត្រែង គឺជាខេត្តមួយដែលសម្បូរភោគទ្រព្យសម្បត្តិធម្មជាតិ ដូចជាខ្សែទឹកទន្លេមេគង្គ ព្រៃលិចទឹក ដែលជាជម្រកសត្វស្លាបកម្រស្ថិតលើទឹកដីផ្នែកភាគឦសាន្ដនៃប្រទេសកកម្ពុជា។ នៅក្នុងខេត្តស្ទឹងត្រែងនេះដែរ តំបន់រ៉ាមសារ ត្រូវគេស្គាល់ថាជាតំបន់ដីសើម ដែលជាផ្នែកដ៏សំខាន់សម្រាប់បរិស្ថានធម្មជាតិ ដោយសារវាជួយការពារការបាក់ច្រាំង ទប់ស្កាត់ទឹកជំនន់ ស្រូបជាតិពុល លើកកម្ពស់គុណភាពទឹក ហើយបានផ្ដល់ជាទីតាំងសម្រាប់សត្វស្លាប និងសត្វគ្រប់ប្រភេទដែលកម្រ និងជិតផុតពូជប្រើប្រាស់ធ្វើជាជំរក បង្កាត់ពូជ ធ្វើសំបុក ព្រៃឈើ និងជាទីតាំងសម្បូរជីវចម្រុះរស់នៅទៀតផង។
នៅក្នុងតំបន់រ៉ាមសារនេះដែរ «កោះលន តំបន់រ៉ាមសារ ស្ទឹងត្រែងមរកត» ល្បីថាជាទីកម្សាន្តកម្សាន្តចម្រុះដែលមានទេសភាពស្រស់ស្អាតប្លែកជាមួយបរិយាកាសស្រស់ស្រាយបែបធម្មជាតិ ដោយអាចកម្សាន្តអារម្មណ៍ច្រើនយ៉ាងរាប់មិនអស់ដូចជា៖
-ជិះទូកគយគន់មើល សត្វផ្សោត ប្ញសឈើ ព្រៃលិចទឹក ទស្សនាសត្វស្លាបគយគន់ថ្ងៃរះ ឬថ្ងៃលិច និងសម្រស់លើផ្ទៃទឹក
-ទស្សនាសហគមន៍ ដែលមានចម្ការ ដំណាំ ហូបផ្លែ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅលើកោះ
-អាចសម្រាកលើកោះ បោះតង់ Homestay និងអាំងសាច់កម្សាន្តជុំមិត្តភក្តិ ឬក្រុមគ្រួសារយ៉ាងរីករាយ រួមទាំងកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀតរាប់មិនអស់។
គួរឱ្យដឹងផងដែរថា «កោះលន រ៉ាមសារ ស្ទឹងត្រែងមរកត» ស្ថិតនៅក្នុងស្រុកបូរីអូស្វាយសែនជ័យ ឃុំព្រះរំកិល និងឃុំបូរីអូស្វាយ ខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសឡាវ។ សម្រាប់លោកអ្នកដែលមានគម្រោងទៅកម្សាន្តនៅ «កោះលន រ៉ាមសារ ស្ទឹងត្រែងមរកត» ជាការកម្សាន្តផ្ទាល់ខ្លួន ជាក្រុមមិត្តភក្តិ ក្រុមការងារ ចង់ម៉ៅផ្តាច់កម្សាន្តការស្នាក់នៅមួយកោះ ឬកញ្ចប់សេវាកម្មស្នាក់នៅសរុបតែម្តង លោកអ្នកអាចទំនាក់ទំនងទៅកាន់លោក Virachey In ដែលមានលេខទូរស័ព្ទ 098 999666 ៕
អត្ថបទ៖ក្នុងស្រុក
ប្រភពព័ត៌មាន និងរូបភាពផ្តល់សិទ្ធដោយ៖ Virachey In
សូមទស្សនារូបភាព និងវីដេអូទិដ្ឋភាពនៃ កោះលន រ៉ាមសារ ស្ទឹងត្រែងមរកត ខាងក្រោមនេះ៖
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក