ស្គាល់កញ្ញា ស៊ីន យូប៊ីន កាន់តែច្បាស់តែម្តង! អាយុជាង ២០ឆ្នាំសោះ សាងស្នាដៃសិល្បៈ ការងារសង្គម និងអាជីវកម្មធំៗច្រើនសុទ្ធតែជោគជ័យខ្លាំង

អ្នកណាដែលថាមិនស្គាល់  កញ្ញា  ស៊ីន  យូប៊ីន  ថាជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតបែបខ្ជូតៗ និងមានសមត្ថភាពនៅក្នុងការងារសម្តែងទាំងប្រភេទរឿងភាគ រឿងដុំ ថតបទចម្រៀង និងការផ្សាយពាណិជ្ជកម្មផ្សេងៗ។ ដោយមិនត្រឹមតែជាតារាដែលមានឈ្មោះល្បី កញ្ញា  ស៊ីន  យូប៊ីន  ត្រូវគេស្គាល់ថាជាតារាដែលមានភាពជោគជ័យខ្លាំងលើការងារជំនួញផ្ទាល់ខ្លួនទាំងក្មងវ័យស្ទើរតែមិនគួរឱ្យជឿ។

120772754_2101980853266374_1195589737536587800_o

ហើយថ្មីៗនេះផងដែរ អ្នកគាំទ្ររបស់កញ្ញា  ស៊ីន យូប៊ីន ហាក់ភ្ញាក់ផ្អើលជាខ្លាំងនូវជីវប្រវត្តិការសិក្សា ការងារ​​​ សិល្ប: និងកិច្ចការងារជំនួញថាពិតជាមិនធម្មតាឡើយ។ នេះបើយោងតាមរយៈ Page អ្នកគាំទ្ររបស់កញ្ញា ស៊ីន យូប៊ីន បានធ្វើការស្រាវជ្រាវពីជីវប្រវត្តិ ចំណង់ចំណូលចិត្ត និងការងារដែលកញ្ញាបានធ្វើកន្លងមក ដោយធ្វើការបង្ហោះតាមរយៈគណនីហ្វេសប៊ុកផេក ស្រលាញ់ ស៊ីន យូប៊ីន Love Shin Yubin ដោយរៀបរាប់ថា៖

« ខ្លះៗពីចែយូប៊ីន

_ឈ្មោះ:សីុន យូប៊ីន

_ ថ្ងៃកំណើត ១៣ ០៥ ១៩៩៥

_កម្ពស់: ១.៦៣ m

_ទម្ងន់ : ៤៧kg

_អស់រយៈជាច្រេីនឆ្នាំដែលគាត់ធ្វេីខួបកំណេីតនៅថ្ងៃទី១២ ០៦ ព្រោះពីក្មេងឈឺញឹកពេកក៏ប្ដូរថ្ងៃខួបកំណើត

_បងយូប៊ីនចូលសិល្បៈនៅឆ្នាំ២០១៣តាមរយៈការប្រឡងជាបេក្ខនារីក្នុងកម្មវិធីហ្វ្រេសសីុហ្គើល អេន ប៊យ ជំនាន់ទី១២ តាមរយៈការប្រឡងគាត់ទទួលបានជ័យលាភីលេខ ១

120836645_1738948809598036_5965905390834542924_n

_បងយូប៊ីនគឺជាបេក្ខនារីទី១ដែលទទួលបានពានច្រេីនជាងគេពីកម្មវិធីគឺរហូតដល់ទៅ៧

_បងយូប៊ីនគឺជាអតីតសិស្សនៅសាលាប៊ែលធី

#ស្នាដៃភាពយន្តភាគ :

+រឿង និស្ស័យស្នេហ៍ខ្ញុំ

+រឿងឧបមា

+រឿងចិត្តស្អប់បង្កប់ស្នេហ៍

+រឿងជំពាក់ចិត្តព្រោះស្រឡាញ់

+រឿងម្ដាយក្មេករើសកូនប្រសារ

+រឿងកូនក្រមុំលោកមេឃុំជេីងល្អ

+រឿងគ្រូពេទ្យខ្ញុំ

+ រឿងខ្នោះបេះដូង

16508596_1383663821684989_6940034335133516539_n

+ រឿងអាថ៌កំបាំងត្រីសូល៍

+រឿង និស្ស័យស្នេហ៍នាងមនោរាហ៍

+រឿង បំណុលម្តាយ

+រឿងឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្ដាសា

#រឿងដុំ:

+អត់ខ្វល់សំខាន់អូនស្អាត

+រឿងតម្លៃស្នេហ៍

+រឿង កំពូលអង្គរក្សមុខខ្មូត( the protect body guard หน้าหัก)ខ្សែភាពយន្តថៃដែលមានបងយូប៊ីនជាតារាខ្មែរដែលទៅចូលរួមសម្ដែងត្រូវបានចាក់ក្នុងរោងកុនថៃ ខ្មែរនិងបណ្ដាប្រទេសមួយចំនួននៅអាសីុ

_ក្នុងព្រឹត្តិការណ៍មហោស្រពជាតិលេីកទី៥បងយូប៊ីនទទួលបានពានរង្វាន់ជាតារាសម្ដែងស្រីឆ្នេីមប្រចាំឆ្នាំ២០១៧តាមរយៈការសម្តែងជាតួស្រីក្នុងរឿងតម្លៃស្នេហ៍

120631034_2100048880126238_1182766483220258215_o

#ស្នាដៃMV:

+បទបងចាំ

+បទសូមទោសដែលសន្យាហើយធ្វើមិនបាន

+បទគេទៅចោលយេីងហេីយ

_សត្វដែលបងយូប៊ីនធ្លាប់ខ្លាចគឺសត្វឆ្មា(មកដល់ឥឡូវadminក៏មិនដឹងថាគាត់នៅខ្លាចទៀតឬអត់ដែរ)

_ពណ៌ដែលបងយូប៊ីនចូលចិត្ត :ពណ៌ស ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ

_ភេសជ្ជៈដែលគាត់ចូលចិត្ត :កាហ្វេ និង តែគុជ

_ចំណង់ចំណូលចិត្តពីក្មេង :លេងល្បែងកម្សាន្តដែលជាប្រភេទល្បែងក្មេងប្រុស 😂ឡេីងដេីមឈេីអីចឹង😂

_ប្រភេទមនុស្សដែលគាត់មិនចូលចិត្តគឺជាមនុស្សមិនស្ដាប់ហេតុផល

117584642_2048995135231613_4621201190038402266_o

_ប្រភេទមនុស្សប្រុសដែលគាត់នឹងយកជាគូអនាគត គឺជាមនុស្សដែលឱ្យតម្លៃគាត់និងគ្រួសារគាត់

_គាត់ចូលចិត្តធ្វេីបុណ្យតែកម្របង្ហោះ ធ្វើ១០០បង្ហោះ១អីចឹង adminដឹងព្រោះគាត់មិនបង្ហោះតែadminឃេីញអ្នកផ្សេងបង្ហោះ

_បងយូប៊ីនគឺជាតារាស្រីមួយរូបដែលចាប់តាំងចូលសិល្បៈមកដល់ឥឡូវ ពុំធ្លាប់ធ្វើការlive បកស្រាយបញ្ហាអ្វីមួយនោះទេ បេីទោះមានការចុះព័ត៌មានបំផ្លើសពីគាត់ គាត់ក៏មិនដែលសរសេរសារបង្ហោះជាពាក្យគ្រោតគ្រាតដល់អ្នកទាំងនោះវិញដែរ

_បងយូប៊ីនជាតារារួសរាយ នេះក៏ជាហេតុដែលadminស្រឡាញ់គាត់ រាល់ពេលអ្នកគាំទ្រថតជាមួយគាត់តែងសំពះអរគុណ ទោះអ្នកនោះចាស់ឬក្មេងជាងគាត់ ថ្ងៃមុនadminឃេីញសំពះជម្រាបសួរអីុសន្តិសុខនៅអេអន២ទៀតណ៎

_សព្វថ្ងៃគាត់ជាម្ចាស់ហាងតែគុជ fire Tigerលំដាប់ Premiumដែលមានទីតាំងនៅផ្សារទំនេីបជីបម៉ុងណូរ៉ូម៉លជាន់ទី២និងជាម្ចាស់ប្រេនសាប៊ូកក់សក់SUPPLE SHAMPOO

116437499_2035412379923222_2976135129841469835_o

108489513_2016262511838209_3730241859374002871_o

120775492_111613680707905_97317690952338157_o

សរុបមកនេះជាអ្វីដែលadminដឹងអំពីគាត់ក្នុងកំឡុងពេលដែលadminជាហ្វេនគាត់មកដល់ពេលនេះ បេីមានអីដែលអ្នកកំពុងអានដឹងពីគាត់ច្រេីនជាងនេះជួយខមមិនប្រាប់adminផង បញ្ជាក់មនុស្សដែលខ្ញុំស្រឡាញ់មិនមែនជាមនុស្សល្អឥតខ្ចោះទេតែភាពខ្វះខាតរបស់គេមិនមែនជាហេតុផលដែលខ្ញុំត្រូវឈប់ស្រឡាញ់គេ បេះដូងadminវាប្រាប់មកចឹង #សីុនយូប៊ីន #ស្រឡាញ់សីុនយូប៊ីន #LoveShinYubin #ពេលវេលាដែលយេីងចំណាយសម្រាប់ឱ្យខ្លួនឯងមានក្តីសុខវាមិនមែនជាពេលឥតប្រយោជន៍ #ព្យាយាមរកហេតុផលមកលេីកលែងកំហុសឱ្យមនុស្សដែលយេីងស្រឡាញ់ដេីម្បីបន្តក្ដីសុខ»។

106298628_2012213655576428_2395696563602407409_o

120705419_2101097406688052_3972064141157212007_o

120720980_2101097430021383_4129653338903033969_o

តាមរយៈសំណេរនេះបានបង្ហាញឱ្យឃើញថា  ត្បិតតែកញ្ញា  ស៊ីន យូប៊ីន  ជាតារាដែលមានអាយុទើបតែជាង​២០ឆ្នាំមែនពិត តែកញ្ញាពិតជាមានស្នាដៃនៅក្នុងការសម្តែងជាខ្លាំងជាមួយសមត្ថភាពពិតៗ  ពិសេសជាតារាដែលជោគជ័យនៅក្នុងមុខជំនួញ តែនៅតែរក្សាការងារសប្បុរសធម៌ក្នុងសង្គមដោយមិនអួតបង្ហាញមហាជនគួរឱ្យសរសើរខ្លាំងមែនទែន៕

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: