កូរ៉េខាងត្បូង៖ IU បានផ្តល់បទសម្ភាសន៍មួយនៅក្នុងកម្មវិធីរបស់ទូរស្សន៍ KBS ។ IU បាននិយាយបើកចំហអំពីរបៀបដែលនាងធ្វើការសម្រេចចិត្តលើជីវិតធំបំផុតរបស់នាង និងអ្វីដែលនាងគិតអំពីឱកាសដែលបានខកខាន។
នៅក្នុងឯកសារនេះ IU កំពុងដើរលើផ្លូវមួយនៅក្នុងព្រៃនៅឯ Jejudo ពេលនាងបានបង្ហាញអំពីវិធីដែលនាងតែងតែធ្វើនៅពេលនាងប្រឈមមុខនឹងផ្លូវបំបែក។
នៅពេលដែលខ្ញុំប្រឈមមុខនឹងផ្លូវបំបែក ទិសដៅដែលត្រូវទៅសម្រាប់ខ្ញុំគឺខាងស្តាំ។
ប៉ុន្តែនៅពេលដែលពិធីករបានសួរ IU ថា តើនាងធ្វើការសម្រេចចិត្តចំពោះផ្លូវជីវិតបែបណា វិធីសាស្រ្តឆ្លើយរបស់នាងគឺមិនសាមញ្ញទេ។
មានពេលខ្លះដែលខ្ញុំបានសម្រេចចិត្តខុសដោយសារការភាពមិនច្បាស់លាស់។ ប៉ុន្តែនៅពេលដែលខ្ញុំប្រឈមមុខនឹងការសម្រេចចិត្ត ខ្ញុំច្រើនតែទុកចិត្តលើសភាវគតិរបស់ខ្ញុំ ហើយស្វែងរកអ្វីដែលខ្ញុំគិតថាត្រឹមត្រូវ។
នៅពេលធ្វើការសំរេចចិត្តដ៏លំបាកមួយ វានឹងមានការសោកស្តាយខ្លះ ប៉ុន្តែ IU បានចែករំលែកថានាងមិនមែនជាមនុស្សប្រភេទនោះទេ។
ខ្ញុំមិនដែលមានការសោកស្តាយចំពោះជម្រើសដែលខ្ញុំបានធ្វើនោះទេ។ នៅពេលខ្ញុំត្រូវជ្រើសរើសអ្វីមួយខ្ញុំគ្រាន់តែផ្តោតគំនិតលើរឿងមួយហើយដើរទៅមុឱ្យត្រង់ដោយគ្មានការសោកស្តាយ។
ប៉ុន្តែទាក់ទងនឹងផ្លូវដែលនាងមិនបានដើរឆ្លងកាត់នៅក្នុងព្រៃ IU បានបង្ហាញនូវភាពសោកសៅខ្លះហើយបានសន្យាថានឹងវិលត្រឡប់មកវិញជាមួយលទ្ធផល។
ទាក់ទងនឹងភាពជិតស្និទ្ធរបស់នាងជាមួយធម្មជាតិ IU បានបង្ហាញថា
ខ្ញុំដឹងថាត្រូវតែមានទំនុកច្រៀង និងបទចម្រៀងជាច្រើនដែលខ្ញុំអាចសរសេរអំពីដើមឈើបាន។
តើនេះអាចជាគន្លឹះសម្រាប់ការចេញអាល់ប៊ុមបន្ទាប់របស់ IU ដែរឬទេ?
មានតែពេលវេលាតែមួយគត់ដែលនឹងបង្ហាញប្រាប់យើង៕
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Koreaboo