ប្រុសព្រាននារី និងសាវាខ្លាំង អាចបញ្ឈប់ចរិតព្រានរបស់ខ្លួនបាន ពេលស្រលាញ់គ្នាជាមួយមនុស្សស្រីដែលមានចរិត ៤យ៉ាងនេះ

មនុស្សប្រុសភាគច្រើនសម័យនេះ​ចូលចិត្តមានស្នេហាច្រើននៅក្នុងពេលតែមួយ  ដែលគេហៅថាបុរសសាវា  ដោយបុរសបែបនេះ  ក្រៅពីមានភាពទាក់ទាញមនុស្សស្រីឱ្យចោមរោមហើយ  អាចថាជាបុរសមានមន្តស្នេហ៍ បុរសដែលមានសមត្ថភាព និងបុរសដែលមានទ្រព្យសម្បត្តិជាដើម  តែក៏មានបុរសខ្លះមានចរិតសាវាដោយសារតែអត្តចរិតផ្ទាល់ខ្លួនតែម្តង។

យ៉ាងណាមិញដូចយើងដឹងហើយថា បុរសសាវាមិនងាយស្រលាញ់នារីណាពិតប្រាកដទេ  បើនារីណាដាក់ចិត្តស្រលាញ់បុរសនេះហើយច្បាស់ណាស់ប្រាកដជាទឹកភ្នែកជូតក្បាលជង្គង់ហត់នឿយនឹងចរិតរកស្រីលួចលាក់ក្រៅរាប់មិនអស់ជាមិនខាន  ហើយពេលខ្លះគេអាចនឹងបោះបង់អ្នកចោលក៏ថាបានដែរ។ តែមិនមែនបុរសសាវាមិនចេះមានស្នេហានោះទេ  នោះទាល់តែបុរសសាវា  ឬព្រាននារី បានជួបនារីពិសេសដែលអាចចាប់យកបេះដូងគេបានទៀតគេអាចបញ្ឈប់ចរិតព្រាននេះបាន។

MV5BMDRmMGJmMzgtZmMzMy00YThlLThhNjUtNGQzMjdiOTBiMzNiXkEyXkFqcGdeQXVyMzgxODI0MTk@._V1_

តោះ មកដឹងពីចរិតរបស់ស្រ្តី ៤ យ៉ាង  ដែលអាចបញ្ឈប់ប្រុសព្រាន ឬបុរសសាវាបាន៖

១. នារីស្ងប់ស្ងាត់

ទោះជាស្ត្រីមានចរិតស្ងប់ស្ងាត់ មិនសូវមាត់ក តែនាងហាក់បានដឹងរឿងអ្វីគ្រប់បែបយ៉ាង តែនាងបែរជាមិនរករឿង  សួរនាំ ឬនិយាយស្តីឡើយ  ហើយចរិតបែបនេះហើយធ្វើឱ្យប្រុសព្រានខ្លាចរអារ  ខ្លាចចិត្ត និងក្រែងចិត្តជាខ្លាំង។

២. នារីខ្លាំង ម៉ាត់ណាម៉ាត់ហ្នឹង

នារីបែបនេះជានារីដែលមិនសូវចេះនិយាយស្តីច្រើន​តាប៉ែច្រើនដងទេ ប្រសិនជានាងហាមអ្វីហើយ  ហើយនាងនឹងធ្វើបែបនះដាក់អ្នកដោយមិននិយាយរកហេតុផលទៀតទេ បើអ្នកធ្វើខុសពីអ្វីដែលនាងបានហាម។ បើអ្នកកុហក មកផ្ទះយឺត  ឬមានកំហុសអ្វីមួយ  នាងនឹងដាក់ទោសអ្នកដោយទង្វើជាជាងការនិយាយស្តី នាងអាចឈប់និយាយរកអ្នក  ដាក់ទណ្ឌកម្មផ្លូវចិត្ត និងធ្វើសកម្មភាពរបស់នាងតាមធម្មតា រីករាយដូចធម្មតា តែរាល់សកម្មភាពរបស់នាងគឺគ្មានអ្នកនៅក្នុងចិត្ត  ឬអ្នកនៅនឹងមុខនាងឡើយ។  ទណ្ឌកម្មផ្លូវចិត្តនេះហើយ  ធ្វើឱ្យបុរសសាវាខ្លាចរអាបំផុត  ជាងការឈ្លោះ រករឿង ទៅទៀត។

A Couple Travel In The Skytrain Wearing Protective Masks Due To The Coronavirus Outbreak In Bangkok

៣. នារីល្អ ស្មោះត្រង់

ពាក្យចាស់ពោលថា  គ្មានអ្វីឈ្នះអំពើល្អបានទេ  ទោះថ្ងៃនេះគេមើលមិនឃើញ ថ្ងៃក្រោយគេនឹងដឹង ហើយមិនខុសពីបុរសដែលអាក្រក់ ឬសាវាប៉ុណ្ណាទេ  ទីបញ្ចប់គេនៅតែចាញ់ចិត្តលើនារីល្អ។ នារីល្អគឺជា​ មនុស្សល្អនឹងតែម្តង  សុភាព  ទន់ភ្លន់ តែមិនទន់ជ្រាយ មិនកាចពេក  ចេះស្តាប់ចេះមានហេតុផល  ចេះយល់ចិត្ត  អាចអត់ទ្រាំការលំបាក និងមានសេចក្តីស្នេហាស្មោះត្រង់ចំពោះអ្នកខ្លាំងបំផុតទោះពេលខ្លះនាងមានការឈឺចាប់ដោយសារតែអ្នកក៏ដោយ។ ស្នេហាស្មោះរបស់នាង  នឹងធ្វើឱ្យនាងក្លាយជាគូស្នេហ៍ និងភរិយា  ដែលមានសេចក្តីស្មោះត្រង់ស្មោះស្ម័គ្របំផុត មិនថាអ្នកមាន  ឬក្រ  ធ្លាក់ខ្លួនយ៉ាងណា  នាងនៅតែក្បែរអ្នក  ស្រលាញ់អ្នក  និងតស៊ូអត់ទ្រាំជាមួយអ្នកដោយមិនបោះបង់អ្នកចោលឡើយ។

78689084_101232384711073_3941946062582841344_n

៤. នារីពូកែគ្រប់រឿង

នាងគឺជាមនុស្សស្រីដែលមានសមត្ថភាពគ្រប់យ៉ាង មិនថាការងារក្នុងផ្ទះ ចង្ក្រានបាយ ការងារ  រកស៊ី ការងារផ្សេងៗ និងរឿងលើគ្រែផងដែរ។ នារីបែបនេះ  ធ្វើឱ្យបុរសស្រលាញ់ងប់ងល់ដកខ្លួនមិនរួច​​ហើយមានអារម្មណ៍មោទនភាពចំពោះខ្លួនឯង ដែលខ្លួនមានរីល្អគ្រប់១០បែបនេះនៅក្បែរ។ ជាពិសេសដោយសារតែនាងជាមនុស្សមានសមត្ថភាពខ្លួនឯងបែបនេះហើយ  ធ្វើឱ្យបុរសមិនមានអារម្មណ៍ថាមានបន្ទុក  ឬសម្ពាធ  ព្រោះនាងពូកែស្រាប់  អាចធ្វើអ្វីដោយខ្លួនឯងបានដោយមិនបាច់ពឹងពាក់បុរសឡើយ៕

Screenshot 2020 01 20 At 5.13.20 PM