គន់គូរខ្សែជីវិតប្តីប្រពន្ធ តាមក្បួនចិន តាមវិធីរាប់របៀបប្រើម្រាមដៃថារកស៊ីឡើង ឬមិនឡើង

សម័យនេះហើយជំនឿរឿងរើសគូស្រករ  អ្នកខ្លះក៏ជឿ  តែអ្នកខ្លះក៏មិនសូវជាជឿដែរ  ដោយគេយល់ថាសំខាន់គឺអត្តចរិតមនុស្សប៉ុណ្ណោះ។ យ៉ាងណាដូចពាក្យចាស់ថាអគមនផ្សំអាយុ  ជឿខ្លះក៏ល្អដែរ  តែកុំងប់នឹងជំនឿខ្លាំងពេករហូតមិនមានការពិចារណា។

849273 Marriage Representational

ថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីជំនឿរាប់ម្រាមដៃរបស់ជនជាតិចិនបុរាណ ដែលគេនិយមប្រើប្រាស់នៅក្នុងការផ្សំផ្គុំទុកដាក់កូនចៅ  ដោយប្រើវិធីរាប់ម្រាមដៃ។ ដោយវិធីនេះ គេធ្វើការរាប់ឆ្នាំខាងប្រុស មុនរាប់ពីបាតដៃ  រួចមេដៃ ចង្អុលដៃ ទៅរហូតដល់ឆ្នាំខាងស្រីរហូតចំម្រាមណាមួយ។

ឧបមាថា  ខាងប្រុសឆ្នាំរោង ខាងស្រីឆ្នាំវក  នោះបើរាប់ពីបាតដៃ  ឆ្នាំ រោង ដែលជាឆ្នាំខាងប្រុស  សំដៅទៅឆ្នាំខាងស្រីដែលជាឆ្នាំវក នោះក្បួនទាយនឹងស្ថិតនៅម្រាមនាងដៃ។

Chinese Wedding Tea Ceremony

1200px Woman_counting_on_fingers.webm

តោះ! មកដឹងពីខ្សែជីវិតប្តីប្រពន្ធដែលរាប់ចំម្រាមដៃទាំង ៥ និងបាតដៃ ដូចខាងក្រោម៖

១. បាតដៃ៖ បុរសស្រ្តីពេលរៀបការជាមួយគ្នារួច ការប្រកបរបរកស៊ីគឺមិនសល់លុយប៉ុន្មានទេ ឬគេច្រើនហៅថារកស៊ីមិនឡើង។

២. មេដៃ៖ គូនេះគឺប្រកបរបការងារ រកស៊ីបានតែមួយគ្រប់ប៉ុណ្ណោះ តែស្រលាញ់ល្អូកល្អើននឹងគ្នាណាស់ ពោលជាគ្រួសារដែលមានក្តីសុខសុភមង្គល តែមិនសូវមានលុយ។

៣. ចង្អុលដៃ ៖ គូនេះល្អណាស់ តែដំបូងអាចមានការលំបាកបន្តិចដោយមានការរកាំរកូស សម្ដីតូចធំ ឬអាចមានបញ្ហាលុយកាក់ខ្លះ។ បន្ទាប់ពីនឹងមក គឺស្រលាញ់គ្នាខ្លាំងណាស់ ហើយរកស៊ីឡើងដូចទឹក លុយហូរហូរហៀរ និយាយរួចអាចក្លាយជាមេគេ ថៅកែ និងចៅហ្វាយគេ។

៤. ម្រាមកណ្ដាល៖ គូនេះចេះស្រលាញ់ថែរក្សាគ្នាបានល្អណាស់ រកស៊ីមានលុយកាកចាយគ្រប់គ្រាន់ បានសល់ច្រើនដែរតែមិនដូចម្រាមចង្អុលនោះទេ។

៥. ម្រាមដៃនាង ឬដៃពាក់ចិញ្ចៀន៖ គូនេះក៏ល្អមិនចាញ់គូម្រាមចង្អុលប៉ុន្មានដែរ ពោលរកស៊ីសមប្រកប និងជោគជ័យគ្រប់យ៉ាងដោយរលូន​ ជាពិសេសគូនេះមិនងាយមានការឈ្លោះប្រកែកគ្នាទេ ពួកគេតែងតែប្រើពាក្យផ្អែមល្ហែមដាក់គ្នាជានិច្ច។

៦. កូនដៃ៖ គូនេះក៏មានផលវិបាកក្នុងការប្រកបរកស៊ី ចាយបានត្រឹមតែមួយគ្រប់ តែមិនចេះដាច់លុយទេ មានហូរចូលរហូតតែក៏ងាយនឹងចំណាយចេញដូចគ្នា៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: