អ្នកបាញ់ស៊ីបគឺជាទាហានម្នាក់ដែលបានទទួលការបណ្តុះបណ្តាលយ៉ាងពិសេសបំផុតហើយអាចលាក់ខ្លួនក្នុងភាពស្មុគស្មាញនៃសង្គ្រាមគ្រប់ស្ថានភាពជាមួយនិងជំនាញបាញ់ត្រង់របស់ពួកគេ។ ពួកគេអាចលាក់ខ្លួនលើតំបូលផ្ទះឬអាគារ ក្នុងព្រៃ តំបន់ភក់ ឬកន្លែងណាមួយដែលសត្រូវមិនអាចមើលឃើញឬចាប់អារម្មណ៍។
គោលដៅចម្បងបំផុតរបស់ពួកគេគឺសម្លាប់សត្រូវ បំផ្លាញអាវុធដោយការប្រើប្រាស់គ្រាប់កាំភ្លើងតិចបំផុត (One shot, One Kill) តាមតែអាចធ្វើបានដើម្បីគោលបំណងធំណាមួយ។ចាប់តាំងពីអ្នកលប់បាញ់ដើរតួនាទីសំខាន់ក្នុងការវាយឆ្មក់ អ្នកលបបាញ់ទាំងនោះចាំបាច់ត្រូេះតែរកកន្លែងលាក់ខ្លួនហើយរង់ចាំរយៈពេលយូរ អត់ធន់ ហើយកេះកៃតែម្ដងគឺសម្រេចតួនាទី។
ចក្ខុមុតល្អ ការស៊ូទ្រាំនិងអាកាសធាតុ និងសមត្ថភាពក្នុងការគ្រប់គ្រងអាវុធ គឺជាជំនាញមូលដ្ឋានសម្រាប់អ្នកបាញ់បស៊ីប។ ប៉ុន្តែជំនាញទាំងអស់នេះគឺគ្មានប្រយោជន៍ទាល់តែសោះ ប្រសិនបើពួកគេគ្មានកាំភ្លើងល្អសម្រាប់បាញ់។ ក្នុងបណ្ដាញអិនធែណិត មានការជជែកវែកញែកជាច្រើនអំពីកាំភ្លើងដែលមានគុណភាពល្អសម្រាប់ទាហានលបបាញ់។ ទោះបីជាយ៉ាងនេះក្ដី! KnongSrok សូមបង្ហាញកាំភ្លើងបាញ់ស៊ីបល្អបំផុតដែលបាញ់បានឆ្ងាយ(គ្រាប់ហោះ)បំផុតហើយយើងរៀបចំណាត់ថ្នាក់តាមគុណភាពនិងលក្ខណៈយុទ្ធសាស្រ្តនៃកាំភ្លើង៖
#1 – British L96A1 sniper rifle
វាត្រូវបានគេបង្កើតឡើងក្នុងចក្រភពអង់គ្លេសនៅឆ្នាំ១៩៨២ហើយមកដល់បច្ចុប្បន្នវាជាផ្នែកមួយរបស់កងទ័ពជាតិអង់គ្លេស។សម្រាប់កាំភ្លើងនេះកំណត់ត្រាបាញ់បានឆ្ងាយបំផុតចំគោលដៅគឺ២៤៧៥ម៉ែត្រ។
#2 – British Accuracy International AW50 sniper rifle
វាជាកាំភ្លើងបាញ់ស៊ីបបំពាក់គ្រាប់ខ្នាតធំរបស់អង់គ្លេស បំពាក់ដោយដែកមេកានិចរំកិលគ្រាប់។ វាអាចបាញ់ចំគោលដៅក្នុងរយៈចម្ងាយជាង២គីឡូម៉ែត្រហើយមួយបង់មាន៥គ្រាប់។ កាំភ្លើងនេះអាចបាញ់ទម្លុះជញ្ជាំងក្រាស់បានយ៉ាងស្រួលហើយគ្រាប់វាមានទំហំ .50 BMG។
#3 – US Barrett M82 sniper rifle
មួយនេះជាកាំភ្លើងរបស់អាមេរិកដែលប្រើប្រាស់គ្រាប់ធំ កម្លាំងខ្លាំងផលិតដោយក្រុមហ៊ុន Barrett Firearms។ វាផលិតឡើងតាមបច្ចេកវិទ្យាទំនើបហើយវាអាចបាញ់ក្នុងរយៈចម្ងាយដែលមានសុវត្ថិភាពជាមួយកម្លាំងគ្រប់បុកខ្លាំង ហើយមានទំនុកចិត្តក្នុងការកាន់។
#4 – Russian Orsis T-5000 sniper rifle
កាំភ្លើងដែលឈរចំណាត់ថ្នាក់ទីបួននៅក្នុងបញ្ជីនេះគឺជាកាំភ្លើងបាញ់ស៊ីបដែលបានកាន់កាប់ដោយទំនុកចិត្តតាមបច្ចេកវិទ្យាចុងក្រោយបំផុតដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុនឯកជនរុស្ស៊ី Promtekhnologii ។
#5 – US CheyTac M200 Intervention sniper rifle
មួយនេះជាកាំភ្លើងដែលប្រើប្រាស់ទំហំគ្រាប់ធំហើយផលិតក្នុងទសវត្សឆ្នាំ២០០០ក្នុងសហរដ្ឋអាមេរិក។ វាផលិតឡើងក្នុងគោលបំណងកម្ចាត់សត្រូវឬគោលដៅក្នុងរយៈចម្ងាយលើសពី២គីឡូម៉ែត្រ។