តើអ្នកដឹងទេ សព្វថ្ងៃនេះមនុស្សភាគច្រើន ចូលចិត្តឃេីញការបរាជ័យជាងភាពជោគជ័យរបស់អ្នក។ ដូច្នេះហើយសុំកុំទុកចិត្តនរណាម្នាក់ខ្លាំងពេក ហេីយចូរប្រយ័ត្នប្រយែងខ្ពស់បំផុត ចំពោះមនុស្សដែលនៅក្បែរអ្នក និងអ្នកដែលដឹងពីអាថ៌កំបាំងរបស់អ្នក ព្រោះថា៖
-មិនមែនមនុស្សទាំងអស់សុទ្ធតែចង់ស្តាប់ នូវអ្វីដែលអ្នកចង់និយាយនោះទេ
-មិនមែនមនុស្សទាំងអស់ សុទ្ធតែឈឺឆ្អាល ខូចចិត្តអាណិត និងខ្វល់ខ្វាយ ចំពោះបញ្ហា ទុក្ខលំបាក និងចំណុចខ្សោយរបស់អ្នកនោះទេ
-មិនមែនមនុស្សទាំងអស់សុទ្ធតែសប្បាយចិត្ត ឬត្រេកអរចំពោះភាពរីកចម្រេីន និងភាពជោគជ័យរបស់អ្នកទេ ព្រោះមនុស្សក្នុងសង្គមនេះភាគច្រេីន អរសប្បាយពេលឃេីញយេីងធ្លាក់ចុះ ពេលយេីងបរាជ័យជាង ហេីយចាំតែជាន់ថែមប៉ុណ្ណោះ
-មិនមែនមនុស្សទាំងអស់សុទ្ធតែចង់ដឹងថា តើអ្នកបានឆ្លងកាត់រឿងរ៉ាវ ការតស៊ូ និងការលំបាកយ៉ាងម៉េចខ្លះទេ ទម្រាំមានថ្ងៃនេះ ឬមានភាពជោគជ័យនោះទេ។
តេីអ្នកដឹងទេ ក្នុងសង្គមមនុស្សសព្វថ្ងៃ ក្នុងចំណោមមនុស្ស ១០ នាក់ ប្រហែលជាមានមនុស្សតែម្នាក់គត់ (ឬ សឹងតែគ្មាន១ផង) ដែលយកចិត្តទុកដាក់ចំពោះអ្នក ស្តាប់រឿងរ៉ាវអ្នក និងខ្វល់ខ្វាយពីសុខទុក្ខរបស់អ្នកពិតប្រាកដនោះ។ ហេីយចំពោះមនុស្សផ្សេងទៀត ក្រៅពីធេីពេី មិនខ្វល់ និងលួចពេបជ្រាយអ្នកហេីយ គេអាចនឹងយករឿងរបស់អ្នកទៅនិយាយដេីម ហែកកេរ្តិ៍ បង្ខូចកេរ្តិ៍ឈ្មោះ ថែមទាំងអាចយកចំណុចអវិជ្ជមានរបស់អ្នកជាចំណុចសម្រាប់ទុកជាន់ឈ្លីអ្នកនៅពេលក្រោយទៀតក៏ថាបាន។ ហើយមនុស្សខ្លះទៀតរាប់អានយេីងព្រោះសម្លឹងផលប្រយោជន៍ប៉ុណ្ណោះ!
កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ និងកុំទុកចិត្តមនុស្សផ្តេសផ្តាសរហូតបង្ហេីបរឿងផ្ទាល់ខ្លួនទាំងអស់នោះ! មនុស្សគឺគួរឱ្យខ្លាចជាងខ្មោចទៅទៀត៕
រក្សាសិទ្ធ៖ Pageកវីលាក់ស្នេហ៍-ប្រលោមលោក