រសជាតិខ្មែរពិតៗ សាច់គោអាំងទឹកប្រហុកលើជ្រុញទូតចិន ល្បីរាប់ឆ្នាំថាឆ្ងាញ់រសជាតិពិសេសគ្រប់មុខ ថែមទាំងមានតម្លៃសមរម្យ

ប្រទេសកម្ពុជាយើងមានម្ហូបអាហារ និងអាហារសម្រន់ជាច្រើនមុខដែលសុទ្ធតែប្លែកៗ និងមានរសជាតិឆ្ងាញ់ម្យ៉ាងខុសពីប្រទេសដទៃ  ហើយគ្រឿងផ្សំគោលសំខាន់ដែលល្បីនៅក្នុងប្រទេសកម្ពុជាយើងនោះ គឺប្រហុកតែម្តង បើទោះបីជាមានក្លិនស្អុយបន្តិច តែពេលយកមកចម្អិនបែរជាមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកម្យ៉ាង។ ដោយនៅក្នុងចំណោមមុខម្ហូបជាច្រើនដែលយកប្រហុកជាគ្រឿងទេសគោលនោះ  ទឹកប្រហុក គឺជាអាហារដែលពេញនិយមជាងគេ  ដោយអាចយកប្រហុកធ្វើជាទឹកប្រហុកផ្ទាប់ជាមួយអន្លក់ ទឹកគ្រឿងប្រហុក និងទឹកប្រហុកសាច់គោអាំងតែម្តង  ដែលទាល់តែចេញពីស្នាដៃអ្នកជំនាញទើបមានរសជាតិឆ្ងាញ់ពិសាបែបខ្មែរពិតៗតែម្តង។

តែប្រសិនជាលោកអ្នកចង់ទទួលទាន សាច់គោអាំងទឹកប្រហុក ដែលធ្វើចេញពីប្រហុកខ្មែរពិតៗមានរសជាតិដើមហើយឆ្ងាញ់ពិសា  ពេលនេះ សារព័ត៌មាន «ក្នុងស្រុក» សូមណែនាំអាហារដ្ឋានមួយកន្លែង ដែលល្បីថា មានសាច់គោអាំងទឹកប្រហុកឆ្ងាញ់ពិសារជាងគេ នោះគឺ «ហាង សាច់អាំង ទូតចិន»

11

13

«ហាង សាច់អាំង ទូតចិន» គឺ ជាហាងអាហារដែលផ្តោតទៅលើអាហារសម្រន់បែបគ្រឿងក្លែម  ដែលប្រមូលម្តុំទៅដោយអ្នកទទួលទានវ័យចម្រុះពិសេសគឺ វ័យកណ្តាល និងការជួបជុំលក្ខណៈមិត្តភក្តិ រួមទាំងក្រុមគ្រួសារតែម្តង ។ ដោយមុខម្ហូបដែលល្បីថាឆ្ងាញ់ពិសេសជាងគេនោះគឺ «សាច់គោអាំងទឹកប្រហុកលើជ្រុញ» ដោយមុខម្ហូបនេះមានសាច់គោអាំងសុទ្ធផុយឆ្ងាញ់ ឯទឹកប្រហុកមានរសជាតិប្រហុកដិតល្អឈ្ងុយចេញពីប្រហុកខ្មែរយើងពិតៗដែលធ្វើឡើងយ៉ាងមានអនាម័យខ្ពស់ រសជាតិឆ្ងាញ់បែបខ្មែរពិតៗ។

2

3

8

ក្រៅពីមុខម្ហូប «សាច់គោអាំងទឹកប្រហុកលើជ្រុញ» នោះ «ហាង សាច់អាំង ទូតចិន» ក៏មានបម្រើមុខម្ហូបពិសេសៗជាច្រើនរបៀបគ្រឿងក្លែមល្បីៗថាឆ្ងាញ់គ្រប់មុខដូចជា ប្រហិតសាច់គោសុទ្ធ អាហាររបៀបឆា ញ៉ាំ បំពងគ្រប់មុខដែលមានឱរសជាតិឆ្ងាញ់ពិសាជាប់មាត់តែម្តង។

1

17

គួរឱ្យដឹងផងដែរថា «ហាង សាច់អាំង ទូតចិន»  គឺមានទីតាំងជាប់ទូតចិន ជិតស្តុបទូតចិនតែម្តង  ដោយស្ថិតនៅលើផ្លូវលេខ ១៧៥ លោកអ្នកនឹងឃើញផ្លាកធំមួយដាក់ឈ្មោះថា «សាច់អាំងទូតចិន» ជាមិនខាន។ ដូច្នេះចង់សាកទឹកប្រហុកបែបខ្មែរ កុំខកខានម្ហូបពិសេសៗនៅហាងមួយនេះឱ្យសោះ៕

IMG_1198

អត្ថបទ និងរូបភាព៖ ក្នុងស្រុក

7

6

24

23

22

21

20

 

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: