កុំភ័យ និងបារម្ភពេលមានទំនាក់ទំនងស្នេហាជាមួយមនុស្សស្មោះដូចខ្ញុំ ព្រោះតែចំណុចអស់ទាំងនេះ

ស្ថិតនៅក្នុងទំនាក់ទំនងស្នេហា​ ប្រសិនជាខ្ញុំសម្រេចចិត្តថាស្រលាញ់អ្នក​ និងទទួលយកអ្នកហេីយ​ កុំព្រួយបារម្ភឡេីយថាខ្ញុំនឹងមានចិត្តងាករេ​ ក្បត់ចិត្ត​អ្នកនោះ​ ព្រោះខ្ញុំនឹង...

-ស្រលាញ់តែអ្នកម្នាក់គត់​ មិនលួចក្បត់​ ឬសម្លឹងមេីលអ្នកផ្សេងឡេីយ

-នៅក្នុងកែវភ្នែកខ្ញុំ​ គ្មានអ្នកណាល្អជាងអ្នក​ សង្ហា​ ឬស្អាតដូចអ្នកឡេីយ

-ខ្ញុំមានសេចក្តីស្មោះត្រង់បំផុត​ ស្រលាញ់តែអ្នក​ នឹកតែអ្នក​ រង់ចាំឆាតតែអ្នក​ និងចង់ជួបអ្នក​ ឬចង់ចំណាយពេលវេលាជាមួយតែអ្នកម្នាក់ប៉ុណ្ណោះ

66f5f0c3abd95e493d03be622c7a0cdd

-ប្រសិនជាខ្ញុំរវល់​ ឬខ្ញុំទៅណាមកណា​ ខ្ញុំនឹងខលប្រាប់​ ឆាតប្រាប់អ្នក​ ឬថតរូបឱ្យអ្នក​មេីល ដេីម្បីឱ្យអ្នកដឹងថាខ្ញុំនៅទីណា​ ធ្វេីអ្វី​ និងនៅជាមួយអ្នកណា..ព្រោះខ្ញុំមិនកុហកអ្នក​ មិនទុកឱ្យរង់ចាំ​ និងឱ្យអ្នកបារម្ភពីខ្ញុំនោះទេ

-ខ្ញុំអាចនឹងខឹងអ្នក​ អន់ចិត្តនឹងអ្នក​ ឈ្លោះប្រកែកនឹងអ្នក​ Care អ្នក​ ប្រចណ្ឌនឹងអ្នកខ្លះ​ តែវាបណ្តាលមកពីក្តីស្រលាញ់តែមួយមុខគត់​ ហេីយក្នុងទំនាក់ទំនងស្នេហានេះជឿចុះ​ ទោះមានរឿងខឹងអន់ចិត្តបែបណា​ ខ្ញុំមិនលួចក្បត់​ អស់ចិត្ត​ ឬសុំអ្នកបែកមុនឡេីយ

-ខ្ញុំអាចនឹងមានពេលមិនសប្បាយចិត្ត​ អន់ចិត្ត​ និងខឹងខ្លះ​ តែសុំឱ្យយល់ថា​ ត្រឹមពាក្យសុំទោស​ សុំត្រឹមពាក្យផ្អែមល្ហែម​ មកជួបខ្ញុំ​ កាន់ដៃខ្ញុំ​ ហេីយឱបខ្ញុំតែបន្តិច​ ខ្ញុំនឹងបំភ្លេចគ្រប់យ៉ាងហេីយ

-ខ្ញុំអាចនឹងមានកំហុស​ ខ្ញុំអាចនឹងមានចំណុចអវិជ្ជមានខ្លះ​ តែសូមមកនិយាយប្រាប់ខ្ញុំត្រង់ៗតាមសម្រួល​ ខ្ញុំនឹងស្តាប់តាមអ្នក​ ព្រោះខ្ញុំគោរព​ និងឱ្យតម្លៃអ្នក

6f4ddcd4b7fbb76b21c9eadd565b8fcb

-ថ្ងៃពិសេស​ ខ្ញុំមិនទាមទារអ្វីពីអ្នកច្រេីន​ឡេីយ​ តែអ្វីដែលខ្ញុំចង់បាននោះ​ គឺពេលវេលា...សុំឱ្យថ្ងៃពិសេសៗទាំងអស់យេីងអាចឆ្លៀតពេលញ៉ាំអីឆ្ងាញ់ៗជាមួយគ្នា​ ដេីរលេងជាមួយគ្នា​ ឬយ៉ាងហោចក៏បានជួបមុខគ្នាបន្តិចក៏ខ្ញុំអស់ចិត្តដែរ

-ខ្ញុំអាចនឹងមិនមែនជាគូស្នេហ៍ល្អគ្រប់យ៉ាង​ តែគ្រប់យ៉ាងខ្ញុំធ្វេីព្រោះក្តីស្រលាញ់​ ហេីយក្តីស្រលាញ់ដែលមានចំពោះអ្នក​ ខ្ញុំអាចនឹងកែប្រែចំណុចខ្វះខាតដេីម្បីអ្នកបាន...

ហេីយ...អ្វីដែលខ្ញុំបានរៀបរាប់ខាងលេី​ ខ្ញុំពិតជាអាចធ្វេីបាន​ ប្រសិនជាខ្ញុំសម្រេចចិត្តប្រគល់ក្តីស្រលាញ់ជូនអ្នក...តែសូមឱ្យអ្នកស្រលាញ់​ និងជឿជាក់លេីខ្ញុំដូចគ្នា...សូមកុំទុកខ្ញុំចោល​ សុំកុំបាត់ខ្លួនមិនទាក់ទង​ ឬឆាតមកខ្ញុំលេីសពី​ ២៤​ម៉ោង ។ សូមផ្តល់ពេលវេលាឱ្យខ្ញុំខ្លះ​ រវល់យ៉ាងណាក៏គួរតែឆាតមកខ្ញុំបន្តិច​ ឬមកជួបខ្ញុំឱ្យបានឃេីញមុខ​ ១អាទិត្យត្រឹមតែម្តងខ្ញុំក៏អស់ចិត្ត...កុំស្ងាត់ខុសធម្មតា​ កុំធ្វេីឱ្យខ្ញុំគិតច្រេីនម្នាក់ឯងអី...ដឹងទេ​ ខ្ញុំក៏ចេះអន់ចិត្ត​ និងលួចយំម្នាក់ឯងដែរ​!

Fe33dca29de77d388d11047d6e1ed49e

ហេីយពិសេសនោះ​ សុំកុំកុហកខ្ញុំ​ សុំកុំលួចក្បត់ខ្ញុំ​ និងលួចលាក់មានអ្នកផ្សេងអី​ តែបេីអ្នកសម្រេចចិត្តថាឈប់ស្រលាញ់ខ្ញុំ​ ឈប់ត្រូវការខ្ញុំ​ អស់ចិត្តពីខ្ញុំហេីយ​ និងមានអ្នកថ្មីហេីយ​ សូមមេត្តា...មកប្រាប់ខ្ញុំត្រង់ៗមក​ ខ្ញុំនឹងទទួលយក​ ហេីយដេីរចេញពីជីវិតអ្នកដោយសន្តិវិធី...សុំកុំប្រេីការមិនអេីពេី​ ភាពស្ងប់ស្ងៀម​ ការឈប់ទំនាក់ទំនងមក​ ឬការទុកខ្ញុំចោល​ ដេីម្បីជាលេសបែកគ្នាអី​ ព្រោះទង្វេីបែបនេះធ្វេីឱ្យខ្ញុំឈឺជាងពាក្យសុំបែកទៅទៀត...ដូច្នេះបែកគ្នាក៏សុំបែកត្រង់ៗមកណា​ !

អត្ថបទ៖​ កវីលាក់ស្នេហ៍-ប្រលោកលោក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: