យោងតាមការស្រាវជ្រាវរបបអាហាររបស់អ្នកតមអាហារ និងសូម្បីតែទម្លាប់ប្រចាំថ្ងៃរបស់អ្នកអាចធ្វើឱ្យស្មាមជ្រីវជ្រួញលេចឡើងនៅលើផ្ទៃមុខរបស់អ្នក។ ការយល់ដឹងថាតើអាហារណាដែលគួរចៀសវាង វិធីជ្រើសរើសលាងមុខ និងរបៀបផ្លាស់ប្តូរទម្លាប់របស់អ្នកអាចធ្វើឱ្យអ្នកអាចនៅវ័យក្មេង និងស្រស់ស្អាតបាននៅពេលអ្នកមានវ័យកាន់តែចាស់។
យោងតាមឯកសារបរទេសដែល Knongsrok បានប្រែសម្រួលនេះសង្ឃឹមថាមូលហេតុខាងក្រោមនេះនឹងជួយអ្នកយល់ដឹងបានកាន់តែច្រើន និងវិធីជំនះរបស់អ្នកជាមួយនឹងភាពចាស់ជាងវ័យ។
1. ការគេងមិនលក់នាំឱ្យមានការខ្សោះជាតិទឹកលើស្បែក
យោងតាមការសិក្សានេះប្រសិនបើអ្នកគេងមិនលក់សូម្បីតែមួយយប់ ឬគេងបានតិចជាង ៥ ម៉ោងក្នុងមួយថ្ងៃវាអាចនាំឱ្យបាត់បង់ជាតិទឹក និងបន្ថយរបាំងការពារស្បែក។ ការសំរាកបានគ្រប់គ្រាន់គឺជាគន្លឹះក្នុងការធ្វើឱ្យមានភាពស្រស់ថ្លាឡើងវិញ និងការលូតលាស់កោសិកាថ្មី ដូច្នេះប្រសិនបើអ្នកសម្រាកឱ្យបានស្រួលត្រឹមត្រូវអ្នកនឹងអាចនៅក្មេងជាងវ័យ។
2. កង្វះសារធាតុប្រឆាំងអុកស៊ីតកម្មមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងការបង្កើតស្នាមជ្រួញនៅលើស្បែកមុខកាន់តែច្រើន
វីតាមីន A, C, E និងប៉ូតាស្យូមគឺចាំបាច់ណាស់សម្រាប់ស្បែកដែលមានសុខភាពល្អ។ Knongsrok សូមណែនាំឱ្យអ្នកញ៉ាំបន្លែឱ្យបានច្រើន ជាពិសេសការ៉ុត ប៉េងប៉ោះ និងបន្លែបៃតង។ វាល្អផងដែរក្នុងការបន្ថែមប្រេងអូលីវទៅក្នុងរបបអាហាររបស់អ្នក។
3. ការទទួលទានសាច់ក្រហមក៏មានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងស្នាមជ្រួញលើផ្ទៃមុខកាន់តែច្រើនផងដែរ
ការសិក្សាមួយរបស់ប្រទេសហូឡង់ដែលបង្ហាញថាស្ត្រីដែលបរិភោគសាច់ក្រហមច្រើនបង្កឱ្យមានស្នាមជ្រួញច្រើន។ លើសពីនេះទៅទៀតការចំអិនសាច់ និងខ្លាញ់លើសកំដៅ ខ្លោចអាចបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម។ ប៉ុន្តែអ្នកអាចបង្ការបញ្ហានេះបានប្រសិនបើអ្នកញ៉ាំសាច់តិច ហើយជ្រើសរើសញ៉ាំស៊ុប និងសម្លជំនួសសាច់អាំង។ លើសពីនេះទៀតសូមព្យាយាមបញ្ចូលផ្លែឈើបន្ថែមទៀតនៅក្នុងរបបអាហាររបស់អ្នក។
4. ងូតត្រាំទឹកក្តៅយូរជាមួយសាប៊ូនាំឱ្យស្បែកស្ងួត
ផលិតផលទាំងនេះអាចផ្លាស់ប្តូរ pH នៃស្បែកនិងនាំឱ្យស្បែករលាក និងស្ងួត។ របស់ទាំងអស់នេះលុបបំបាត់នូវរបាំងការពារស្បែក និងធ្វើឱ្យស្បែកឆាប់ចាស់។ ប្រសិនបើអ្នកប្រើសាប៊ូមានសារធាតុអាល់កាឡាំងដ៏អាចធ្វើឱ្យស្ថានភាពស្បែករបស់អ្នកកាន់តែអាក្រក់ទៅ ៗ ។
5. របបអាហារតែមួយមុខប៉ះពាល់ដល់ដំណើរនៃស្បែកដែលបង្កឱ្យស្បែកឆាប់ចាស
របបអាហារនេះគឺសំដៅលើរបបអាហារដែលមានអាហារតែមួយមុខ វានាំឱ្យមានអតុល្យភាពនៃប្រូតេអ៊ីន ខ្លាញ់ និងកាបូអ៊ីដ្រាតដែលបន្ថយសមត្ថភាពស្បែក ធ្វើឲ្យស្បែកមានលទ្ធភាពតិចក្នុងការព្យាបាលខ្លួនវា។ យោងតាមការសិក្សាមួយកាបូអ៊ីដ្រាតនៃរបបអាហារគឺសំខាន់បំផុតសម្រាប់ស្ត្រី ខណៈពេលដែលបុរសត្រូវការញ៉ាំជាតិប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីរក្សាភាពវ័យក្មេង។
6. កង្វះជាតិប្រូតេអ៊ីនរារាំងកោសិកាស្បែកពីការបង្កើតឡើងវិញដោយខ្លួនឯង
ការស្រាវជ្រាវនិយាយថាប្រសិនបើអ្នករឹតត្បិតការទទួលទានកាឡូរីនិងញ៉ាំអាហារដែលមានប្រូតេអ៊ីនតិច នោះស្បែករបស់អ្នកនឹងបាត់បង់ភាពបត់បែន បន្ទាប់មកនឹងនាំឱ្យមានស្នាមជ្រីវជ្រួញថែមទៀត។ វាក៏បង្អាក់ស្បែកពីការជាសះស្បើយ និងបង្កើតឡើងវិញដោយខ្លួនឯង។
ចែករំលែកវិធីសាស្រ្តដែលអ្នកប្រើដើម្បីថែរក្សាភាពយុវវ័យ និងសម្រស់របស់អ្នកនៅក្នុងមតិយោបល់ខាងក្រោម។
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside