មនុស្សរស់នៅលើលោកនេះមានវាសនាមិនដូចគ្នាទេ អ្នកខ្លះកើតមកមានស្រាប់ អ្នកខ្លះក៏មានជីវភាពក្រលំបាក តែមិនប្រាកដថាមាន ឬក្រ អាចដៅទៅលើសណ្តានចិត្តរបស់មនុស្សម្នាក់ៗទេ។ អ្នកខ្លះក្រតែមានចិត្តល្អ អ្នកខ្លះមានបែរជាមានចិត្តកំណាញ់ ។
ដូចជារឿងរ៉ាវលោកតាដែលធាក់ស៊ីក្លូចិញ្ចឹមជីវិតវ័យ ៨៧ឆ្នាំចឹង លោកតាទោះមានមុខរបរធាក់ស៊ីក្លូ និងរស់នៅតែ២នាក់តាយាយ តែលោកតាបែរជាមានសណ្តានចិត្តល្អ ចេះមានចិត្តអាណិតអ្នកផ្សេងទៀត។
នេះបើតាមរយៈគណណីហ្វេសប៊ុក Limm Heang បានឱ្យដឹងថា៖ «ជិះម្តុំផ្សារថ្មីអម្បាញមិញជួបជាមួយលោកតាគាត់មានព្រះជន្ម87វស្សាហេីយរស់នៅជួលផ្ទះគេជាមួយនិងប្រពន្ធគាត់មានព្រះជន្ម81វស្សាហេីយ សួរនាំគាត់ដឹកបានប៉ុន្មានម៉ូយហេីយតាគាត់ថាអត់សូវមានអ្នកជិះទេនាង រួចខ្ញុំបានជូនលុយគាត់បានបន្តិចបន្តួចគាត់ថាច្រេីនម៉េសនាង ហេីយសំណះសំណាលជាមួយលោកតាបានបន្តិចបន្តួចដែរលោកតាគាត់មានប្រសាសន៍ថានាងអេីយភ្ជុំនេះតាបានទៅវត្តទិញស្លាដក ទិញមី ទិញទឹកប្រគេនលោក និងចូលបច្ច័យកសាងវត្តអស់100$ដែរហេីយតែតាសប្បាយចិត្តនិងធ្វេីព្រោះមួយរយះភ្ជុំនេះគេជូនលុយតាបានគួរសមដែរ ហេីយខ្ញុំបានសួរលោកតាថាលោកតាស្រុកនៅណាដែរ គាត់ឆ្លេីយថាស្រុកនៅកំពង់ស្ពឺ តែអត់ហ៊ានជិះឡានទៅទេអីវ៉ាន់ប្រគេនលោកច្រេីនខ្លាចខូចក៏សម្រេចចិត្តជិះអាតុៗគេគិតគីឡូ គេសុំ45000៛ពីនេះទៅដល់កំពង់ស្ពឺតែតាជូនគេ50000៛គេសប្បាយចិត្តណាស់នាង សម្តីលោកតាប៉ុនេះគឺខ្ញុំលឺហេីយរំភេីបណាស់ព្រោះត្បិតតែគាត់ក្រមែនតែចិត្តគាត់មិនក្រទេការធ្វេីបុណ្យរបស់គាត់ច្រេីនលេីសលុបជាងអ្នកមានមួយចំនួនទៀត😢😢😢មានប៉ុន្មានគាត់ចែកបុណ្យចែកទានទាំងអស់សំខាន់គាត់អាណិតផាសអាប់អោយធីបផាសអាប់ទៀត នេះជារូបថតដែលថតបាននៅពេលដែលគាត់ប្រាប់ថាអោយពូផាសអាប់លេីស5000៛គេសប្បាយចិត្តហេីយគាត់ក៏សេីច❤️❤️
* លោកតាតែងតែនៅម្តុំផ្សារថ្មីប្រហែលម៉ោង11-12 *»។
នេះជាទឹកចិត្តដ៏ល្អមែន ដូចពាក្យចាស់ថាក្រមែនតែមិនក្រចិត្តនោះទេ៕