ធ្លាប់ទេ...សុខៗមានអារម្មណ៍ហត់នឿយខ្លាំងនឹងរឿងគ្រប់យ៉ាង មិនថាការងារ គ្រួសារ និងស្នេហា...ងាកទៅណាក៏ឃេីញតែរឿងឈឺក្បាល អស់សង្ឃឹម និងបាក់ទឹកចិត្តស្ទេីរតែរលំម្តងៗ....
ហត់...នឹងរឿងមិនសមបំណង ហត់នឹងរឿងដែលប្រឹងប្រែងតែមិនបានដូចចិត្ត ហត់នឹងការស៊ូទ្រាំតែមិនបានផលអ្វីសោះ...ឬក៏ការខំប្រឹងមិនទាន់គ្រប់គ្រាន់?
ហត់...បាក់ទឹកចិត្តគ្មានកម្លាំងចិត្តនឹងក្រោកឈររក្សាជំហរខ្លួនឯង ហត់នឹងការនៅម្នាក់ឯង ហាក់គ្មានអ្នកលួងលោម លេីកទឹកចិត្ត និងឱបផ្តល់ភាពកក់ក្តៅ ហេីយនិយាយថាមិនអីទេ ជឿថាអ្នកអាចធ្វេីបាន!
ហត់...ដែលគ្រប់យ៉ាង ហាក់មិនជោគជ័យមិនសមបំណង...អ្វីដែលខ្ញុំប្រាថ្នាមិនដែលបាន អ្វីដែលខ្ញុំចង់បានមិនសមបំណង មនុស្សដែលខ្ញុំស្រលាញ់គេមិនត្រូវការខ្ញុំ...
ហត់...នឹងការខំប្រឹងធ្វេីជាមិនខ្វល់គ្រប់យ៉ាង ប្រឹងញញឹម សប្បាយចិត្ត សេីចសប្បាយហាក់គ្មានរឿងអ្វីកេីតឡេីង ទាំងដែលក្នុងចិត្តស្មុគស្មាញ ថប់អារម្មណ៍ ពោរពេញដោយទុក្ខសោក លាក់លេបទឹកភ្នែករាល់ថ្ងៃ...
ហត់...នឹងការហូរទឹកភ្នែក ហត់នឹងការយំស្រែក ហត់នឹងស្នាមដាមជាប់ថ្ពាល់ស្រក់សេីមជោគខ្នេីយរាល់យប់...ហត់នឹងភាពអំណត់ដែលស្ទេីរតែផ្ទុះចេញមកម្តងៗ
ពេលខ្លះក៏ហត់.....នឹងរ៉ាយរ៉ាប់ដូចពេលនេះ...អស់កម្លាំងខ្លាំង ធុញមនុស្សគ្រប់គ្នា ពិសេសគឺធុញខ្លួនឯងដែលក្លាយជាបែបនេះ!
អត្ថបទដោយ៖ #បេះដូងនារី
សម្រួលដោយ៖ក្នុងស្រុក