គេថាស្នេហាពិតមិនប្រកាន់មានក្រ វណ្ណៈ មាសប្រាក់ យសសក្តិនោះឡើយ ឱ្យតែមានស្នេហាពិតនឹងគ្នា ទ្រព្យសម្បត្តិគ្រាន់តែជារបស់ក្រៅខ្លួន សំខាន់ស្រលាញ់គ្នាស្មោះ និងអាចរួមរស់នៅជាមួយគ្នាប៉ុណ្ណោះ។
ជាក់ស្តែងគូស្នេហ៍មួយគូថ្មី បានធ្វើឱ្យគ្រប់គ្នារំភើបភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែទោះពួកគេស្កាល់គ្នារយៈពេលខ្លីតែបែរជាមានស្នេហាស្មោះច្បាស់លាស់នឹងគ្នាទៀតផង គឺស្គាល់គ្នាតែ ២៨ថ្ងៃស្រាប់តែឱ្យម្តាយឪពុកចូលស្តីដណ្តឹង ទោះជាខាងស្រីជាអ្នកលក់ត្រកួនក៏ដោយ។
តាមរយៈគណនីហ្វេសប៊ុក Mää Lai បានសរសេររៀបរាប់ពីប្រវត្តិស្នេហារបស់ខ្លួនថា ៖ «ដោយសារតែលក់ត្រកួនទើបធ្វើអោយយើងមានថ្ងែនេះ អូនអ្នកលក់បងអ្នកទិញតែមិនមែនទិញត្រកួនទេ គឺទិញអ្នកលក់ ស្គាល់គ្នាបាន28ថ្ងៃ គាត់ហ៊ានគាត់បាននាំចាស់ទុំមកចូលសួរដល់ម៉ាក់ប៉ា ទម្រាំតែមានថ្ងៃនេះមិនមែនជារឿងងាយទេ ទោះយើងស្គាល់គ្នារយះពេលខ្លីតែការឆ្លងកាត់រឿងរាវច្រើនខ្លាំងណាស់ ទាំងសប្បាយទាំងយំតែពេលដែលយើងសប្បាយគឺមានតិចណាស់ ពេលខ្លះក៏មានអារម្មណ៍ហត់ តែទោះហត់ប៉ុណ្ណាក៏យើងមិនបោះបង់គ្នារហូត់ដល់ពេលនេះ។ អូនអរគុណបងខ្លាំងណាស់ដែលខំតស៊ូរឆ្លងកាត់គ្រប់យ៉ាងដើម្បីអូន ទោះពេលខ្លះបងហត់ក៏បងមិនទុកអូនចោល បងនៅតែមានពេលសម្រាប់អូន Mrr Gab ហើយក៏អរគុណដល់ម៉ាក់ប៉ាទាំងសងខាងបើសិនជាគ្មានគាត់ពួកយើងក៏មិនមានថ្ងៃនេះ 22.06.2020 19.09.2020»។
នេះបានគេហៅថាស្នេហាស្មោះ មិនថាស្នេហារយៈពេលវែង ឬខ្លី ឱ្យតែច្បាស់លាស់ពិតជាអាចដឹកដៃគ្នាសាងអនាគតជាមួយគ្នាបានមិនខាន៕