ប្រទេសជាតិមួយរីកចម្រេីនបាន អាស្រ័យទៅលេីធនធានមនុស្សប្រកបដោយចំណេះដឹង មិនមែនធនធានមនុស្សឱបតែដបស្រា និងឱបកែវស្រានោះទេ...
-នៅប្រទេសចិនគឺ ទៅដល់កន្លែងរកសុីគឺគេផឹកតែ ពិភាក្សាការងាររកសុី
-នៅអឺរ៉ុប និងតំបន់អាសុីខ្លះ គេផឹកស្រាបន្តិចបន្តួច ដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់ សម្រួលសរសៃឈាម ជាថ្នាំបាយឆ្ងាញ់ និងដេីម្បីបន្ធូរភាពតានតឹងខ្លះៗជាដើម។
- តែអនិច្ចាអ្វី នៅស្រុកខ្មែរខ្ញុំគឺ ទំនេរពេលណា គឺផឹកកន្លែងនឹងតែម្តង មិនថាសៅរិ៍ អាទិត្យ ថ្ងៃបុណ្យទាន ការ បុណ្យ កឋិន ភ្ជុំ ពេលល្ងាចៗ ឬឱកាសជួបជុំ ជប់លៀងផ្សេងៗទេ គឺមានលេសផឹករហូត....ជាពិសេសគឺ អ្នកក្រីក្រតែម្តង ដូចជាកម្មករ ព្រូឡាន អ្នកបើកឡាន ដឹកអីវ៉ាន់ ទាំងអស់នេះគឺទំនេរ ដឹងតែទាញកំប៉ុងប៊ីយ៉ែមកផឹក ហើយថតឆាតបង្អួតគ្នា ថានេះអញកំពុងផឹកសុី គឺចង់តែល្បីខាងអួតអញចេះផឹក អញមានមិត្តមានគ្នា អញផឹកមិនចេះស្រវឹង ឬអញខ្លាំងខាងផឹកតែប៉ុណ្ណោះ ។
-យុវជនខ្លះ ខំផឹកប្រឹងបង្អួតថាអញចេះផឹក សំញែងគេ អួតគេខ្លាចគេថាខ្លួនអត់ចេះផឹក អួតផុសគ្នាតែរឿងស៉ីផឹកជួបជុំ បនភឿន...មិនគិតគូររៀនសូត្រ ធ្វេីការ រកស៉ី ប្រឹងប្រែងស្វែងរកចំណេះដាក់ខ្លួន អានសៀវភៅ រាប់អានមនុស្សល្អៗមានចំណេះមានប្រយោជន៍ទេ...ពិសេសមិនខ្វល់គិតរឿងជាតិ សិល្បៈ និងវប្បធម៌ តែខ្វល់តែរឿងអត់បានការ ជេរបញ្ចោរ រិះគន់ ដៀមដាម និយាយដេីមគេ និងរឿងទាបថោក...អាហ្នឹងមកពីធនធានទន់ខ្សោយ ខ្វះការគិត ខ្វះចំណេះដឹង គិតតែរឿងប៉ោឡែផឹកស្រាខូចសតិខួរក្បាល បានគិតចេញតែរឿងគ្មានប្រយោជន៍...
តែបើយើងគិតត្រឡប់មក យើងកុំផឹក យើងអាចទុកលុយប្រេីប្រាស់ និងប្រេីពេលវេលាឱ្យមានតម្លៃជាច្រេីនដូចជា៖
-ទិញសៀវភៅមកអានយកចំនេះដឹងវិញ
-អាចសន្សំលុយទុកឱ្យម្តាយឪពុក ឬទុកឱ្យកូនបានរៀនសូត្រចេះដឹងវិញ
-សន្សំលុយទុកពេលអត់ ឬពេលអាសន្ន
-សន្សំលុយទុករកស៊ី និងកែប្រែជីវភាពនាពេលខាងមុខ
-មានពេលសម្រាក គេងគ្រប់គ្រាន់ ដោយមិនបាច់អត់ងងុយអង្គុយផឹក ឬស្រវឹងអួទីនួរពិបាកក្នុងខ្លួនធ្វេីការអីមិនកេីត
-មានពេលជួយកិច្ចការងារ និងសម្រួលបន្ទុកឪពុកម្តាយ
-មានពេលស្វែងរកការកម្សាន្ត និងសម្រាកលំហែកាយ
-មានពេលជួបជុំគ្រួសារ និងមិត្តភក្តិ
-មានពេលស្វែងរកចំណេះដឹងថ្មីៗ ឬជំនាញថ្មីសម្រាប់ខ្លួនឯង
....គិតសព្វៗទៅ អត់ផឹកគឺសល់លុយ ហេីយមានពេលវេលាធ្វេីរឿងមានប្រយោជន៍ច្រេីនមែន....
សួរថាតើបេីយេីងចេះគិតបែបនេះ មិនដឹងជាល្អយ៉ាងណាទេ តែហេតុអ្វីបានជាម្នាក់ៗមិនគិតឱ្យល្អទៅអាងអីផឹកសុី ជក់ថ្នាំញៀន អត់លុយឱ្យកូនរៀន តាំងសុំលុយគេ តាំងថាហេតុអីអញក្រ អញពិបាក អញមិនស្រួលខ្លួន ចេះតែឈឺនេះឈឺនោះ ម៉េចអញដុះក្បាលពោះ ម៉េចអញធាត់....ល។
ឱ! ! ប្រជាជន ខ្មែរយើងអើយថ្ងៃណាអ្នកឈប់ផឹកត្រលប់មកប្រឹងប្រែងស្វែងរកចំណេះដឹង រៀនសូត្រ ប្រឹងប្រែងការងារដើម្បីឱ្យបានជីវភាពធូរធារនឹងគេទៅប្រសេីរជាង ។
ឈប់បានឈប់ទៅ អាប្រយោគ ផឹក "ប៊ីយែ ហេីយនៅ" ហ្នឹង ....
#គុណវិបត្តិនៃការផឹកស្រា
-គ្រឿងស្រវឹងបំផ្លាញលុយ
-ស្រវឹងនាំឱ្យខូចសុខភាព
-ស្រវឹងនាំឲ្យខ្សោយការចងចាំនិងខូចខួរក្បាល
-ស្រវឹងនាំឱ្យគ្រោះថ្នាក់ចរាចរណ៍
-ស្រវឹងអាចនាំឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ
-ស្រវឹងនាំឲ្យចិត្តធូររលុង ចិត្តងាយ សម្រេចចិត្តខុស
-ស្រវឹងអាចនាំឱ្យបាត់បង់សតិស្មារតី និងភាពជាម្ចាស់ការខ្លួនឯង ថែមទាំងអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ពិសេសគឺគ្រោះថ្នាក់ចរាចរណ៍
-ស្រវឹងអាចនាំឱ្យមានជម្លោះឬហិង្សា
-ស្រវឹងអាចនាំទៅរកក្តីអន្តរាយ
-ស្រវឹងនាំឱ្យលេចចេញចំនុចខ្សោយ ឬនិយាយស្តីមិនចេះគិត
-ស្រវឹងនាំឲ្យប្រែអត្តចរិតល្អទៅជាអាក្រក់
ដូច្នេះ ឈប់បានឈប់ទៅ បើមិនឈប់ទេ ថ្ងៃណាមួយ កើតទាចទឹក ក្រិនថ្លើម ដេកងាប់មិនដឹងខ្លួនមិនខាន
.......
ចុងក្រោយ...សរុបមក....ផឹកក៏ផឹកចុះ តែផឹកឱ្យល្មមៗ ដឹងពេលដឹងវេលា ដឹងពីកាតព្វកិច្ច ដឹងពីចំណុះដែលខ្លួនឯងអាចគ្រប់គ្រងខ្លួនឯងបាន...ត្រូវដឹងថាមនុស្សឆ្លាតចេះផឹកប្រមាណ និងមិនភ្លើតភ្លើននោះឡេីយ។
អត្ថបទដកស្រង់ និងកែសម្រួលបន្ថែមដោយ៖ ចែធំ Page កវីលាក់ស្នេហ៍-ប្រលោមលោក
(នេះជាអត្ថបទអប់រំដែលឆ្លុះបញ្ចាំងពីយុវជន និងមនុស្សមួយចំនួនតែប៉ុណ្ណោះ គ្មានបំណងឌឺដង ជាន់ពន្លិច ឬមេីលងាយមេីលថោកឡេីយ គួរពុំគួរសុំខន្តីអភ័យទោសផង🙏🏻ចំណុចណាទទួលបានគិតថាល្អក៏យក ចំណុចដែលលេីសមិនល្អក៏បោះចោលទៅ)