ដឹងអត់មនុស្សស្រីខ្លាំង រឹងមាំ និងឯករាជ្យ មានចរិតទាំងអស់នេះ! ចុះអ្នកមានប៉ុន្មានចំណុចដែរ?

មនុស្សស្រីតែងចាត់ទុកថាជាភេទមួយដែលទន់ខ្សោយជាងបុរសនូវរឿងមួយចំនួន ។ នៅក្នុងយុគ្គសម័យនេះ បុរស និងស្ត្រីមានសិទ្ធស្មើគ្នា ថែមទាំងមានលទ្ធភាពធ្វើរឿងរ៉ាវផ្សេងៗដូចជាបុរសដែរដូចជាកិច្ចការងារទូទៅ កិច្ចការក្នុងសង្គម និងការងារធំៗមួយចំនួនទៀត ហើយភាគច្រើនស្ត្រីទាំងនោះសុទ្ធតែជាស្ត្រីដែលមានភាពរឹងប៉ឹងនៅក្នុងជីវិត។

ប្រសិនជាអ្នកចង់ដឹងថា ខ្លួនឯងជាមនុស្សស្រីដែលមានភាពរឹងមាំ ទាំងផ្លូវកាយនិងផ្លូវចិត្តឬក៏អត់ អ្នកអាចសង្កេតតាមរយៈចំណុចទាំងនេះ ៖

118991204_3309123329168812_327496850244665584_o

១.មិនខ្វល់ពីសម្តីអ្នកដទៃ

មនុស្សស្រីដែលមានភាពរឹងប៉ឹង គឺជាមនុស្សស្រីដែលឯករាជ្យ មានការយល់ដឹងផ្ទាល់ខ្លួនខ្ពស់ ជាពិសេសគឺជឿជាក់លើខ្លួនឯង។ ដូច្នេះគេមិនដែលខ្វល់ពីសម្តី ឬការយល់ឃើញពីទស្សនៈមនុស្សជុំវិញជ្រុលហួសហេតុពេក រហូតដល់ធ្វើឱ្យខ្លួនឯងកែប្រែរឿងមួយចំនួនដែលចង់ធ្វើនោះឡើយ។

២.មិនសូវខ្វល់ពីរូបរាងខាងក្រៅ

មនុស្សស្រីដែលមានភាពរឹងមាំ តែងតែយល់ថាមនុស្សគ្រប់គ្នាតែងតែមានរូបរាងខុសៗគ្នា ហើយគេក៏មិនសូវខ្វល់ ឬចង់បានរូបរាងស្អាតណាស់ណាពេកដូចគេដូចឯងរហូតធ្វើបាបខ្លួនឯងទេ។ គេស្រលាញ់អ្វីដែលជាខ្លួនគេ សំខាន់ឱ្យតែមានសុខភាពល្អ និងមានជីវិតដ៏រីករាយសុភមង្គលគឺបានហើយ។

៣.មិនឈ្លក់វង្ចេងនឹងរឿងម៉ូដសំលើកបំពាក់

ខុសពីមនុស្សស្រីភាគច្រើន មនុស្សស្រីដែលមានភាពរឹងមាំមិនសូវខ្វល់ខ្វាយពីសំភារៈនិយម ឬម៉ូដខោអាវតាមសម័យកាលដូចគេដូចឯងនោះឡើយ។ គេពេញចិត្តសំលៀកបំពាក់ធម្មតា សាមញ្ញៗ ជាពិសេសស្លៀកសំលៀកបំពាក់ណាដែលពាក់ហើយស្រួលខ្លួន និយាយរួមគឺពេញចិត្តអ្វីដែលងាយៗ ស្រួលពាក់ និងមិនចំណាយច្រើនហួសកម្រិត។

៤.ទទួលស្គាល់កំហុសខ្លួនឯង និងចូលចិត្តសិក្សាពីអ្វីថ្មីៗ

បើទោះបីជាមនុស្សស្រីដែលមានភាពរឹងប៉ឹងតែមិនមែនជាមនុស្សស្រីរឹងរូសនោះឡើយ ដូច្នេះនៅពេលដែលគេមានកំហុសក្នុងរឿងអ្វីមួយ គេនឹងព្រមទទួលស្គាល់ការពិត ជាពិសេសគឺសិក្សាអំពីកំហុសខ្លួនឯង កែប្រែឱ្យល្អជាងមុន ថែមទាំងព្យាយាមសិក្សាពីអ្វីៗនៅជុំវិញខ្លួនដើម្បីឱ្យជីវិតកាន់តែប្រសើរនៅពេលអនាគត។

៥.មិនទ្រាំនឹងចំណងស្នេហាដែលឈឺចាប់

នៅពេលដែលដឹងថាជីវិតស្នេហាកំពុងតែជួបរឿងប្រះឆា ស្ទើរនឹងបែកបាក់ ជាពិសេសជួបនឹងរឿងរ៉ាវបោកប្រាស់ ផិតក្បត់នោះ មនុស្សស្រីដែលមានភាពរឹងប៉ឹងមិនទ្រាំ លន់តួ ឬអង្វរភាគីម្ខាងទៀតឡើយ។ គេសុខចិត្តដើរចេញពីរឿងរ៉ាវស្នេហាដែលស៊ាំញ៉ាំ មិនច្បាស់លាស់នេះទាន់វាមិនសូវជាឈឺចាប់ខ្លាំង។

20150807 Ddd News1 5

៦.មិនសូវបង្ហាញការខ្មាសអៀនច្រើន

មនុស្សស្រីរឹងមាំភាគច្រើនគឺជាមនុស្សស្រីដែលក្លាហានតាមកាលៈទេសៈ ជាពិសេសមុះមុតនៅក្នុងការធ្វើកិច្ចការអ្វីមួយ។ ម្យ៉ាងវិញទៀតបើសិនជាស្ថិតនៅក្នុងជីវិតគូស្នេហ៍ ឬប្តីប្រពន្ធ គេមិនខ្លាចនឹងបង្ហាញក្តីស្រលាញ់ផ្សេងៗលើដៃគូម្ខាងទៀត ព្រមជាមួយនឹងរឿងលើគ្រែឡើយ។

៧.មិនងប់ងុលនឹងបណ្តាញសង្គម

មនុស្សស្រីរឹងមាំដូចចិត្តផ្តោតការងារទៅលើរឿងសំខាន់ៗ និងមានប្រយោជន៍នៅក្នុងពិភពខាងក្រៅ ជាជាងការចំណាយពេលវេលាខ្ជះខ្ជាយជ្រុលហួសហេតុពេកលើបណ្តាញសង្គម។ ជាពិសេសមិនចូលចិត្តរញ៉េរញ៉ៃបង្ហាញការយល់ឃើញ ឬអារម្មណ៍ផ្ទាល់ខ្លួនលើបណ្តាញសង្គមឱ្យមនុស្សទូទៅឃើញនោះទេ ហើយនៅពេលដែលមានរឿងមិនសប្បាយចិត្ត ឬពេញចិត្តគេនឹងនិយាយផ្ទាល់មុខនឹងបុគ្គលនោះចំៗតែម្តង។

៨.ចូលចិត្តអ្វីដែលងាយៗ

មិនខុសពីចំណុចទី២ និងទី៣ខាងលើនោះទេ មនុស្សស្រីរឹងមាំមិនចូលចិត្តធ្វើឱ្យខ្លួនឯងពិបាក ឬឈឺចាប់ដោយសារតែភាពស្រស់ស្អាតនៅខាងក្រៅឡើយ ព្រោះគេយល់ថាចិត្តនៅខាងក្នុងស្រស់ស្អាត និងគង់វង្សជាងរបស់ដែលនៅខាងក្រៅ។ ដូច្នេះនាងនឹងមិនទ្រាំពាក់ស្បែកជើងកែងខ្ពស់ដែលឈឺចាប់ ឬស្លៀកសំលៀកបំពាក់តឹងៗនាំឱ្យពិបាកខ្លួនឯងដោយសារតែចង់ស្អាតនោះទេ គេនឹងធ្វើអ្វីដែលខ្លួនគេពេញចិត្តតែប៉ុណ្ណោះ។

៩.មិនចូលចិត្តនិយាយដើមអ្នកដទៃ

មនុស្សស្រីរឹងប៉ឹងនឹងនិយាយចំៗនៅនឹងមុខបុគ្គលនោះតែម្តង ឃើញល្អថាល្អ ឃើញអាក្រក់ថាអាក្រក់។ ដូច្នេះមិនថាមានរឿងរ៉ាវធំដុំប៉ុណ្ណា គេមិនចូលចិត្តនិយាយដើម ឬនិយាយក្រោយខ្នងនរណាម្នាក់ឡើយ ព្រោះគេយល់ថាវាជារឿងឥតប្រយោជន៍ ជាពិសេសជាទង្វើមិនសមរម្យផងដែរ។

១០.មិនខ្វល់រឿងចូលចំណោមមនុស្សដទៃឬក៏អត់

មនុស្សស្រីរឹងមាំ ស្អប់បំផុតមនុស្សដែលមានមុខពីរ និយាយរួមមិនចូលចិត្តអត្តចរិតមនុស្សនៅក្នុងសង្គមមួយចំនួនដែលតែងតែមានភាពក្លែងបន្លំ។ ដូច្នេះ ដើម្បីចៀសវាងពីរឿងទាំងនេះ គេតែងតែគេចមុខចេញពីសង្គមមនុស្សទូទៅ ព្រមទាំងមិនខ្វល់ឡើយថាមានអ្នកនិយាយពីក្រោយខ្នងថាជាមនុស្សដែលចូលចំណោមគេមិនចុះ៕

 រក្សាសិទ្ធ៖ ក្នុងស្រុក

119153257_3324148150999663_2265494252417463339_o

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: