មនុស្សស្រលាញ់គ្នាខ្លាំងបែបណា មិនប្រាកដថាធ្វើខ្លួនគួរឱ្យស្រលាញ់គ្រប់ពេលទេ អ្វីដែលអ្នកអាចធ្វើបានគឺបើកចិត្តទទួលយក

មានឈ្មោះថាជាគូស្នេហ៍នឹងគ្នា...ជឿថាទោះស្រលាញ់គ្នាយ៉ាងណា​ ម្នាក់ៗមិនមែនមានចំណុចគួរឱ្យស្រលាញ់គ្រប់ពេលទេមែនអត់?

ពេលខ្លះព្រោះតែរឿងការងារ​ រឿងគ្រួសារ​ ឬរឿងផ្ទាល់ខ្លួន​ បង្ករឱ្យម្នាក់ៗស្ត្រេស​ ធុញថប់​ មួរម៉ៅ​ និងមានអារម្មណ៍មិនល្អកេីតជាកំហឹង​ជាដេីមដែលត្រូវបញ្ចេញដាក់គ្នាចៀសមិនផុត​ ហេីយអ្នកទាំង២​ ក៏អាចនឹងមានជម្លោះនឹងគ្នាមិនអត់ទេ.....។

តែមិនថាខឹងយ៉ាងណា​ មួរម៉ៅយ៉ាងណា​ អ្នកត្រូវរៀនទប់កំហឹង​ អត់ឱនឱ្យគ្នា​ តែបេីថាពិបាកណាស់គួរតែនៅស្ងប់ស្ងាត់រៀងខ្លួន​ ចាំរំសាយអារម្មណ៍ត្រជាក់ចិត្តចាំត្រលប់មកនិយាយគ្នាវិញ!

361ff4345b768f6e02d27fa4ca83d422

តេីអ្នកដឹងទេ....អ្នកគួរតែមានអារម្មណ៍សប្បាយចិត្ត​ និងមោទកភាព​បែបណាទៅ បេីអ្នកនៅតែមានមនុស្សជាទីស្រលាញ់នៅក្បែរមិនទៅណា​ ទោះបីជាអ្នកធ្វេីចរិតមិនគួរឱ្យស្រលាញ់​ ឬអ្នកមានចរិតអវិជ្ចមានច្រេីនក៏ដោយ...ព្រោះបានន័យថាគេអាចទទួលគ្រប់យ៉ាងជាខ្លួនអ្នក​ ហេីយគេមិនបង្ខំឱ្យអ្នកផ្លាស់ប្តូរដេីម្បីគេនោះទេ...អ្វីដែលគេធ្វេី​ គឺព្រមទទួលគ្រប់យ៉ាង​ ហេីយនៅតែនៅជាមួយអ្នកទោះមានរឿងអ្វីកេីតឡេីងក៏ដោយ....

ដូច្នេះរកគូស្នេហ៍ល្អ​ ......គឺរកមនុស្សម្នាក់ដែលអាចទទួលចំណុចល្អ​ និងចំណុចអាក្រក់របស់អ្នក​បាន ពិសេសអាចទទួលយក​ និងទ្រាំទ្រគ្រប់អារម្មណ៍បត់បែនប្រែប្រួលគ្រប់កាលៈទេសៈរបស់អ្នកដោយការយល់ចិត្ត....

998e1fe357d9251b83dcd4322114a137

....ហេីយបេីអ្នករកបានមនុស្សបែបនេះហេីយ...អ្នកពិតជាមនុស្សសំណាងខ្លាំងណាស់...កុំភ្លេចថែរក្សាគេម្នាក់នោះឱ្យបានល្អណា...ពិសេសទោះបីជាគេអាចទទួលយកចរិតគ្រប់បែបយ៉ាងរបស់អ្នក​ កុំភ្លេចរៀនកែចរិតខ្លួនឯងបណ្តេីរៗឱ្យល្អជាងមុនដេីម្បីគេផង...កុំអាងគេស្រលាញ់បានចិត្តនោះ​ ៕

អត្ថបទ៖ កវីលាក់ស្នេហ៍

ក្នុងស្រុករក្សាសិទ្ធ

110803412_932876873857849_1410692026662640619_n

4adc22d3fe1036d21f0b4591b6b7b5c1

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: