តោះដល់វេលាសម្រាកទៀតហើយ អ្នកប្រហែលជាកំពុងតែរកនឹកកន្លែងកម្សាន្តដើម្បីលំហែអារម្មណ៍នាពេលទំនេរមែនទេ ? តែអ្នកខ្លះប្រហែលជាមានកិច្ចការមមាញឹក មិនអាចធ្វើដំណើរកម្សាន្តតាមបណ្តាខេត្តនានតាមចិត្តប្រាថ្នាឡើយ តែមិនបាច់បារម្ភពេលនេះ សារព័ត៌មាន « ក្នុងស្រុក» សូមណែនាំកន្លែងកម្សាន្តថ្មីមួយដែលនៅក្នុងភ្នំពេញនេះយើងតែម្តង នោះគឺហាង «ហាង លំហែរ៣៦ Coffee & Restaurants »។
«ហាង លំហែរ៣៦ Coffee & Restaurants » ត្រូវបានគេដឹងថាជាហាងថ្មី ដែលទើបតែចាប់ផ្តើមបើកដំណើរការ សាកល្បង កាលពីថ្ងៃទី ១៣ ខែ ០៩ ឆ្នាំ ២០២០ នេះប៉ុណ្ណោះ តែទទួលបានការគាំទ្រខ្លាំង និងល្បីល្បាញថាជាទីតាំងគាប់ប្រសើរមួយសម្រាប់ការទទួលទានអាហារជួបជុំគ្រួសារ មិត្តភក្តិ ឬគូសង្សារ ជាមួយបរិយាកាសស្រស់ស្រាយត្រជាក់ចិត្តជាមួយនឹងជំនោរត្រជាក់ៗជាប់នឹងមាត់ទឹកតែម្តង។
ហាងមួយនេះមានការរៀបចំស្រស់ស្អាតបែបធម្មជាតិ អាចថតរូបលេងកម្សាន្តយ៉ាងស្រស់ស្អាត ហើយអាចអង្គុយទទួលទានអាហារនៅក្នុងហាងកញ្ចក់បន្ទប់ម៉ាស៊ីនត្រជាក់ក៏បាន អង្គុយនៅកញ្ចុះលក្ខណៈទំនើបថ្មីក៏បាន ពោលគឺកន្លែងស្អាត បរិយាកាសល្អ ឯម្ហូប កាហ្វេ និងភេសជ្ជៈទាំងអស់ក៏សុទ្ធតែឆ្ងាញ់ ជាមួយតម្លៃសមរម្យទៀតផង។
គួរឱ្យដឹងផងដែរថា «ហាង លំហែរ៣៦ Coffee & Restaurants » មានទីតាំងនៅតាមបណ្តោយផ្លូវហាណូយ ហួស Grand Phnom Penh ប្រមាណជា 500M រួចបត់ឆ្វេងតាមភូមិត្រពាំងរាំងថ្មីត្រឹម ១គីឡូម៉ែត្រនឹងមកដល់ហាងនេះហើយ ដោយអាចចុចផែនទីទីតាំងទីនេះ https://goo.gl/maps/Jtdmd9XQpqfth8XdA ឬអាចសាកសួរព័ត៌មានបន្ថែម និងកក់កញ្ចុះជាមុនតាមរយៈលេខទូរស័ព្ទ 010 773636៕
អត្ថបទ៖ ក្នុងស្រុក
រូបភាព៖ លំហែរ ៣៦
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព