អំពើផិតក្បត់ក្នុងគ្រួសារជារឿងមួយធ្វើឱ្យបែក បាក់ប្តីប្រពន្ធ និងគ្រួសារតែមូលបានរហូតឈានទៅរកការលែងលះ ដោយអំពើផិតក្បត់ភាគ ច្រើនរមែងតែងតែកើតមានចំពោះបុរសជាងស្ត្រី ដែលមូលហេតុមួយចំនួនអាចមកពីបុរសជាប្តីផ្ទាល់ តែមូលហេតុខ្លះអាចមកបណ្តាលពីស្ត្រីតែម្តង។
ដូច្នេះយើងមកតាមដានទាំងអស់គ្នានូវមូលហេតុ ចម្បងមួយចំនួនដែលធ្វើឱ្យបុរសៗតែងតែចូលចិត្តលួចលាក់មានស្រីក្រៅក្បត់ប្រពន្ធកូន៖
១.ធម្មជាតិមនុស្សប្រុស៖ គេថាបុរសមាសសុទ្ធមិនខ្លាចភ្លើង ហើយដោយការបូកផ្សំនឹងចរិតបុរសមួយចំនួនចូលចិត្តរបស់ថ្មីៗប្លែកៗលេងសើចផងដែរនោះ ទាំងនេះហើយជាកត្តាឱ្យមានការផិតក្បត់ចៀសមិនរួច។
២.រូបរាងខាងក្រៅ និងអារម្មណ៍ស្ត្រី៖ មនុស្សស្រីមានគ្រួសារហើយតែងមានបន្ទុកច្រើន ដែលអាចធ្វើឱ្យមានការប្រែប្រួលច្រើនដូចជាបាត់បង់រូបសម្រស់ មិនចូលចិត្តតែងខ្លួនដូចមុន ចូលចិត្តរអ៊ូច្រើន ធុញទ្រាន់ និងគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ប្តី ដែលជាហេតុធ្វើឱ្យបុរសៗមិនសប្បាយចិត្តថែមទាំងអាចឈានទៅរករបស់ថ្មីៗនៅខាងក្រៅទៀតផង។
៣. មិនបំពេញបំណងលើគ្រែ៖ ធម្មជាតិមនុស្សប្រុសចូលចិត្តរឿងលើគ្រែណាស់ ហើយប្រសិនជាប្រពន្ធមានការរវល់ច្រើន គ្មានអារម្មណ៍ ឬមិនបានបំពេញបំណងចំពោះប្តីគ្រប់គ្រាន់ទេនោះ នេះក៏ជាហេតុផលមួយដែលធ្វើឱ្យបុរសៗលួចផិតក្បត់មានស្រីខាងក្រៅដែរ។
៤. មនុស្សស្រីរឿងច្រើន៖ ប្រុសៗចូលចិត្តអ្វីសាមញ្ញៗមិនចូលចិត្តរឿងច្រើនដូចជាស្ត្រីនោះទេ ដូច្នេះការដែលស្ត្រីជាប្រពន្ធចូលចិត្តធ្វើតែរឿងឱ្យបុរសឈឺក្បាលធុញទ្រាន់ដូចជា ចូលចិត្តដើរលេងទិញទំនិញច្រើនហួសហេតុ ចូលចិត្តរអ៊ូរទាំ ប្រចណ្ធច្រើន ហួងហែងច្រើន បិទសិទ្ធ ពូកែយំ ទន់ជ្រាយ និងចូលចិត្តរករឿងនោះ នេះក៏ជាកត្តាដែលធ្វើឱ្យបុរសៗងាកទៅរកស្រីខាងក្រៅដែរ។
៦.មនុស្សប្រុសក៏ចេះអន់ចិត្ត និងត្រូវការយកចិត្តទុកដាក់៖ មនុស្សស្រីដែលមានគ្រួសារហើយចូលចិត្ត រអ៊ូរទាំ ចាប់កំហុស និងស្តីបន្ទោសបុរសជាប្តីណាស់ជាពិសេសមុខអ្នកដទៃ ដែលជាហេតុធ្វើឱ្យមនុស្សប្រុសអន់ចិត្ត និងគិតថាខ្លួនឯងគ្មានតម្លៃជាដើម។ ហើយម្យ៉ាងទៀតការដែលមិនសូវចេះយល់ចិត្ត និងយកចិត្តទុកដាក់ចំពោះប្តី ក៏ជារឿងមួយដែលធ្វើឱ្យបុរសអាចទៅរកស្រីផ្សេងដែលយល់ចិត្តបានដែរ។
៧.បុរសចូលចិត្តស្រីដែលមានភាពរីករាយ៖ មនុស្សស្រីដែលស្ងប់ស្ងាត់ពេក មិនសូវចេះនិយាយស្តី មិនចេះលេងសើច ឬមានការងាររវល់ច្រើនអាចធ្វើឱ្យបុរសជាប្តីមានអារម្មណ៍ឯកា ធុញទ្រាន់ គ្មានភាពស្និទ្ធស្នាលរហូតគិតថារាល់ថ្ងៃរស់នៅជាមួយប្រពន្ធ ឬជាមួយគល់ឈើជាដើម។ ទាំងនេះហើយជា ហេតុផលធ្វើឱ្យបុរសៗអាចផិតក្បត់រកស្រីខាងក្រៅបាន៕