#រក្សារឿងPrivate
កាន់តែធំ កាន់តែដឹងក្តីឡេីង ទេីបខ្ញុំដឹងថា នៅក្នុងសង្គមមួយនេះ និយាយកាន់តែតិចគឺកាន់តែល្អ រឿងផ្ទាល់ខ្លួនកាន់តែលាក់ជិតគឺកាន់តែប្រសេីរជាងការដេីរនិយាយឱ្យអ្នកផ្សេងដឹង!
ដឹងទ...ខ្ញុំធ្លាប់ជាមនុស្សស្មោះត្រង់ និងមានភាពជឿជាក់ខ្លាំងចំពោះមនុស្សដែលនៅក្បែរខ្ញុំ ហេីយខ្ញុំតែងតែបេីកចិត្តនិយាយប្រាប់ពីរឿងក្នុងចិត្តរបស់ខ្ញុំប្រាប់ពួកគេ ដោយសារតែភាពជឿជាក់ និងយល់ថាគេជាមនុស្សដែលអាចយល់ចិត្ត ធ្វេីឱ្យខ្ញុំអាចបន្ធូរភាពតានតឹងនូវបញ្ហានៅក្នុងជីវិតបាន....
តែ.....ក្រោយមក ទេីបខ្ញុំដឹងថា ពួកគេក្បត់ខ្ញុំ ពួកគេជាមនុស្សល្អតែពីមុខ និយាយអាក្រក់ពីក្រោយខ្នង ពួកគេចាក់ខ្ញុំមួយដាវយ៉ាងសាហាវ គេយកចំណុចខ្សោយរបស់ខ្ញុំមកជាន់ខ្ញុំរាបនឹងដីយ៉ាងព្រៃផ្សៃ...ពេលនោះហេីយដែលខ្ញុំអស់ជំនឿចិត្តនឹងមនុស្សជុំវិញខ្លួនខ្ញុំ ហេីយខ្ញុំចាប់ផ្តេីមដេីរចេញពីមនុស្សក្នុងសង្គមដ៏គួរឱ្យខ្លាចមួយនេះ ដោយប្រេីជីវិតរស់នៅជាមួយខ្លួនឯង និងមានភាពជឿជាក់តែលេីខ្លួនឯងម្នាក់គត់...
តែអតីតកាលនៅតែជាអតីតកាល ខ្ញុំមិនសោកស្តាយនឹងរឿងកន្លងផុតទេ ខ្ញុំមានតែអរគុណដែលពួកគេបានបញ្ចេញចរិតហ្ស៊ីនរបស់ពួកគេឱ្យខ្ញុំបានដឹង បានស្គាល់ពីសន្តានពិលពុលពិតប្រាកដរហូតខ្ញុំអាចដេីរចេញបានពីមនុស្សអស់ទាំងអស់នេះ....ហេីយខ្ញុំក៏អរគុណមនុស្សល្អៗដែលនៅតែនៅក្បែរ លេីកទឹកចិត្ត និងនៅជាមួយខ្ញុំរហូតមកដល់ពេលនេះដែរ!
កុំស្តាយមនុស្សអាក្រក់ៗដែលចាកចេញ គួរអរគុណពួកគេដែលធ្វេីឱ្យយេីងនៅសល់តែមនុស្សល្អៗនៅក្នុងជីវិត!
អត្ថបទ៖ ចែធំ Page កវីលាក់ស្នេហ៍-ប្រលោមលោក