ជឿទេមនុស្សយើងតែដល់ពេលជួបរឿងស៊យ មិនចេញពីផ្ទះសោះក៏ស៊យ អ្នកខ្លះក៏ជួបរឿងផ្ទួនៗដែឡមិនចៀសបាន។ តែសម្រាប់រឿងហេតុមួយនេះដែលកំពុងតែធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកហួសចិត្តនោះ គឺរឿងហេតុជួបនឹងស៊យផ្ទួនៗពីយប់ទល់ព្រលប់ ស្តាប់ហើយសែនហួសចិត្ត មិនដឹងថាគួរឱ្យអាណិត ឬក៏អស់សំណើចនោះទេ។
តាមរយៈគណនីហ្វេសប៊ុក Pii Pii Gech បានរៀបរាប់ពីដំណើររឿងដ៏ស៊យសែនស៊យរបស់ខ្លួន និងមិត្តភក្តិរបស់ខ្លួនថា៖ «7 pm - ជ្រុះសោរឡានចូលប្រលោះតូច ដែលពិបាកលូកយកខ្លាំង មិននឹកស្មានថា យកមកវិញបានផង
12 am - ចោរលួចកាបូប អស់លុយ អស់សោរឡានឲ្យទាល់តែបាន ...
- ដើររកចុះ រកឡើង គេឆក់ទូរសព្ទ័ទៀត (តែមិនបាន)
ឡាន => បើមិនរកជាងសោរ => រកឡានស្ទូច
* ជាងសោរ : យប់ពេកបង សុំ 1000$ , me : goodnight បង
* រកឡានស្ទូច ពីម៉ោង 1am ដល់ 3am បានរកបាន
- ឡានស្ទូចមកដល់ ស្ទូចឡានមិនរួច បិះក្រឡាប់ឡានស្ទូចលើឡានខ្លួនឯងទៀត 😑 ទៅដូរឡានស្ទូចអាធំ
- ឡានស្ទូចអាធំ ជិះវង្វេង មិនស្គាល់មុខវាំង ធ្លាយដល់ ជិតស្ពានព្រែកព្នៅ រួចបានបកមកវិញ
- មកតាមផ្លូវ ដល់មុខផ្សាររាត្រី ឡានស្ទូច រលត់អស់ប្រេងទៀត 😫
- គ្នាគេទៅដឹកប្រេង 2 កានឲ្យឡាន តែយកម៉ូតូអាគុប50ទៅ ដឹកមិនរួចទៀត
- ទំរាំមកដល់ បានស្ទូច ម៉ោង 5 ឲ្យគត់ 😏
- ស្ទូចឡានបានហើយ មកដល់ផ្ទះដោយសុវត្តិភាព 5:30 am
# វគ្គមេវគ្គបញ្ចប់
ពូម្ចាស់ឡានស្ទូច ជ្រុះកាបូបលុយ អំឡុងពេលស្ទូចឡានឲ្យទៀត ឆោឡោពេញនឹង 🙄
ទាំងអស់នេះ សបញ្ជាក់ឲ្យឃើញថា 💁🏼♀️ កញ្ញា Dalis Dalis ឯងត្រូវទៅស្រោចទឹកជាប្រញាប់យ៉ាងតិចឲ្យបាន 7 វត្ត🤣 ព្រោះផ្កាយនេះ មិនមែនកើតតែលើអ្នកតែម្នាក់ទេ គឺរាលសាហាវណាស់ 🧐 សុំជួបតែម្តងនឹងបានហើយ 🙏🏻»៕