កាលពីម៉ោងប្រមាណជា៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មានរឿងមួយដ៏ភ្ញាក់ផ្អើលបានកើតឡើងព្រោះតែមាននារីម្នាក់ មិនដឹងមានវិបត្តិអ្វី សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ បន្សល់ទុកផ្កា១បាច់ និងស្បែកជើង១គូ ដែលហេតុការណ៍នេះស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្ការួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផងនោះ ហើយរថយន្តនោះក៏បើកទៅបាត់។
ក្រោយឡានចេញទៅ នារីម្នាក់នេះក៏បានដោះស្បែកជើង និងផ្ដាមួយបាច់ដាក់ជាប់ស្បែកជើង ហើយបានលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង។
ភ្លាមៗនោះអ្នកដែលបាននៅក្នុងហេតុការណ៍នេះក៏បានទៅរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយជនរងគ្រោះតែអកុសលនារីរងគ្រោះ ត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។ ដោយពេលសមត្ថកិច្ចរងចាំក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីកំណត់អត្តសញ្ញាណរបស់នារីរងគ្រោះខាងលើ។
ចំពោះមូលហេតុនៃការធ្វើអត្តឃាតខ្លួនឯងនេះ មិនទាន់មានប្រភពផ្លូវការណាបញ្ជាក់នៅឡើយទេ តែជំហានដំបូងគេសន្និដ្ឋានថាអាចបណ្តាលមកពីវិបត្តិស្នេហា ដោយមានជម្លោះជាមួយគូស្នេហ៍តែម្តង យោងតាមរយៈហេតុការណ៍ចុះលើលើឡានរបស់នារីរងគ្រោះមុនពេលលោតចុះពីលើស្ពាននោះតែម្តង។
សារព័ត៌មានក្នុងស្រុក សូមចូលរួមរំលែកទុក្ខដល់ប្អូនស្រីរងគ្រោះផង តែ ការស្លាប់វាមិនមែនជាជម្រេីសល្អទេ...ខ្ញុំដឹងថារឿងខ្លះមិនប៉ះលេីខ្លួនឯងពិតជាមិនដឹងថាឈឺប៉ុនណាទេ តែការស្លាប់មិនអាចវិលល្ងាចបានទេ អ្នកអាចនឹងឱ្យបុរសនោះសោកស្តាយមួយរយៈពេលខ្លី តែគ្រួសាររបស់អ្នកឈឺផ្សារទុក្ខសោកមួយជីវិតនឹងការចាកចេញរបស់អ្នក...នារីៗទាំងឡាយអេីយរឹងមាំឡេីង ធ្វេីខ្លួនឯងឱ្យប្រសេីរឡេីងយកការឈឺចាប់ពង្រឹងខ្លួនឯង ធ្វេីឱ្យជីវិតខ្លួនឯងប្រសេីរឡេីង និងជោគជ័យដោយមិនបាច់មានវត្តមានគេ នោះអ្នកនឹងឈ្នះ ឈ្នះខ្លួនឯង ហេីយក៏ឈ្នះម្នាក់នោះពិតប្រាកដដែរ...ការដែលស្លាប់គឺជាការចាញ់ចាញ់ដោយយកជីវិតដ៏មានតម្លៃខ្លួនឯងទៅប្តូរព្រោះតែស្នេហានោះឡើយ! ចូរស្រលាញ់ខ្លួនឯងឡេីង ជីវិតអ្នកមានតម្លៃណាស់៕