លោក សយ រតនា អ្នកនិពន្ធមានសមត្ថភាពនិងជាតារាចម្រៀងមួយរូបក្នុងប្រទេសកម្ពុជា។ មហាជនជាច្រើនបានស្គាល់លោកថាជាតារាចម្រៀងតាមរយៈបទ មួយជីវិត ដោយសារតែបទចម្រៀងមួយបទនេះ លោកបាននិពន្ធនិងច្រៀងយ៉ាងពិរោះ ចាក់ចំបេះដូងមហាជនស្ទើគ្រប់ទីកន្លែង។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោក សយ រតនា បាននិពន្ធនិងច្រៀងនូវចម្រៀងមួយបទ ដែលមានចំណងជើងថា "នឹកម៉ែ"
បទ នឹកម៉ែ នេះផងដែរ គឺជាសាច់រឿងពិតរបស់លោកផ្ទាល់តែម្តង ព្រោះតែលោកបានឃ្លាតពីអ្នកម្តាយជាទីស្រលាញ់លែងបានជួបរហូតជាងដប់ឆ្នាំមកហើយ។ លោក សយ រតនា បានបញ្ជាក់យ៉ាងច្បាស់ៗថា ម្តាយរបស់លោក ចង់ឃើញលោក ក្លាយជាតារាចម្រៀង ព្រោះកាលនៅតូចពេលដែលលោកច្រៀងឲ្យម្តាយស្តាប់ ម្តាយតែងតែដើរអួតអ្នកភូមិថាកូនគាត់ច្រៀងពិរោះណាស់។
គ្រប់យ៉ាងវាបានហួសពេលអស់ទៅហើយ នៅពេលដែលលោកបានក្លាយជាតារាចម្រៀងនិងច្រៀងបទផ្ទាល់ខ្លួនយ៉ាងច្រើន ជូនមហាជនស្តាប់ តែមិនអាចឲ្យម្តាយរបស់លោកស្តាប់បាន ត្បិតគាត់បានលាចាកឋានជាងដប់ឆ្នាំទៅហើយ។
ហើយបទនេះផងដែរ លោក សយ រតនា បាននិពន្ធឡើងមក ដោយសារតែលោកនឹកម្តាយខ្លាំងពេក ចង់ជួបមុខ តែវាមិនអាច អាចបានត្រឹមតែសម្លឹងមើលរូបថតតែប៉ុណ្ណោះ។ ហើយអត្ថន័យទាំងស្រុងនៃបទចម្រៀងមួយបទនេះគឺបើកបង្ហាញ ពីអារម្មណ៍លោកពិត ដែលនឹកម្តាយខ្លាំងតែម្តង។
ចង់ដឹងកាន់តែច្បាស់ថាបទនេះកំសត់យ៉ាងណា សូមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា: