ពុទ្ធោ! ផលិតកម្មធំក្នុងប្រទេសកម្ពុជាមួយដែរ តែឲ្យតារាចម្រៀងក្មេងមិនទាន់គ្រប់អាយុច្រៀងបទផឹកស៊ី(មានវីឌីអូ)

ក្រោយពេលបើកវគ្គបង្រៀននិពន្ធតាមOnlineរបស់លោក យឹម តាស្រង់ ពេលនេះចេញផ្លែផ្កាហើយ ដោយសារតែឃើញមានកូនសិស្សរៀននិពន្ធរបស់លោក បានសរសេរចម្រៀងចូលក្នុងផលិតកម្មដែរ។

លោក អេង វុត្ថា សិស្សរៀននិពន្ធតាមOnline របស់លោក យឹម តាស្រង់ បានសរសេរចម្រៀងមួយបទដែលមានចំណងជើងថា "មិត្តខ្ញុំ" បកស្រាយដោយ កុមារ៉ា ធឿន បុរី។

49485830_792395144431775_8310562311018381312_o

បទចម្រៀងបែបកំប្លែងដែលលោក អេង វុត្ថា បាននិពន្ធ ពិរោះស្តាប់ តែយ៉ាប់ត្រង់ថា អោយក្មេងមិនទាន់គ្រប់អាយុច្រៀងបទផឹកស៊ីទៅវិញ។ តារាចម្រៀងវ័យក្មេងសម្លេងល្អ មិនគួរអោយច្រៀងចម្រៀងផឹកស៊ីបែបនេះឡើយ។ បើអាចនិពន្ធបទចម្រៀងបែបអប់រំសម្រាប់អោយក្មេងច្រៀង ប្រសើរជាងនិពន្ធបទផឹកស៊ីអោយក្មេងច្រៀង ព្រោះក្មេងក្រោមដប់ប្រាំបីឆ្នាំមិនអាចផឹកស៊ីបានទេ។ មួយវិញទៀតសង្ឃឹមថាពេលចេញMVបទចម្រៀងមួយនេះមក នឹងគ្មានក្មេងៗផឹកស៊ីសម្តែងនៅក្នុងMVផងចុះ។

បើសិនជាអាចសូមអ្នកគ្រប់គ្រងការផលិតបទចម្រៀងជួយពិនិត្យមើលអត្ថន័យបទចម្រៀងមុននឹងដាក់ឲ្យក្មេងច្រៀងផង

សូមស្តាប់អត្ថន័យបទចម្រៀងខាងក្រោម៖