ជីវិតប្តីប្រពន្ធ! នារីល្អ មិននិយាយរឿង៣នេះប្រាប់អ្នកដទៃ ក្រៅពីប្តីរបស់ខ្លួនឡើយ

អ្នកដឹងទេថា  ជីវិតប្តីប្រពន្ធ មិនមែនជារឿងងាយស្រួលនោះឡើយ ក្រៅពីរស់នៅយល់ចិត្តគ្នា អធ្យាស្រ័យគ្នា យើងក៏ត្រូវចេះអត់ឱន និងរក្សារឿងឯកជនប្តីប្រពន្ធបានល្អដែរ។ ធម្មតាប្តីប្រពន្ធដែលរស់នៅជាមួយគ្នាដូចជាចាននៅក្នុងរាវ  រមែងតែងមានការឈ្លោះប្រកែក និងរឿងមិនពេញចិត្តមួយចំនួន ដែលគួរតែពិភាក្សាគ្នា និងនិយាយគ្នាដោយសន្តិវិធី ដោយមិនមែនជាការនិយាយប្រាប់អ្នកដទៃផ្តេសផ្តាសឡើយ។ ជាពិសេសមនុស្សក្នុងសង្គមនេះ កាន់តែគួរឱ្យខ្លាច សម្តីមួយម៉ាត់អាចឱ្យអ្នកដទៃវាយតម្លៃប្តីប្រពន្ធ និងគ្រួសាររបស់អ្នកហើយ ដូចពាក្យចាស់ថាភរិយាត្រូវរក្សាភ្នក់ភ្លើងទាំងបី​គឺ

១. ភ្លើងក្រៅ ភ្លើងក្នុង គឺប្រយ័ត្នកុំឱ្យមានជម្លោះទាំងញាតិក្រៅផ្ទះ និងញាតិក្នុងផ្ទះ។

២. យកចិត្តទុកដាក់ឱពុកម្ដាយទាំងសងខាង ទើបមានសុភមង្គល។

៣. យកចិត្តទុកដាក់ប្រណិប័តន៍ស្វាមី។

117302199_3276325295756193_546732060572262715_o

យ៉ាងណាមិញ ដើម្បីថែរក្សាសុភមង្គលគ្រួសារ មនុស្សស្រីល្អប្រពន្ធល្អ នឹងមិននិយាយរឿង ៣នេះប្រាប់អ្នកដទៃឡើយ​ដូចជា ៖​

១. រឿងស្និទ្ធស្នាល និងរឿងលើគ្រែ

រឿងស្និទ្ធស្នាលលើគ្រែគឺជារឿងធម្មតានៅក្នុងជីវិតប្តីប្រពន្ធ វាអាចនឹងជួបរឿង និងបញ្ហាមួយចំនួន ដែលរឿងទាំងអស់នេះជារឿងសម្ងាត់ដែលអ្នកគួរតែពិភាក្សាជាមួយប្តីរបស់អ្នកដោយផ្ទាល់។ ព្រោះនេះជារឿងផ្ទាល់ខ្លួនរវាងប្តីប្រពន្ធ២នាក់តែប៉ុណ្ណោះ ចូរផ្តល់ការគោរពចំពោះស្វាមីរបស់អ្នក។ ហើយអ្នកគិតមើលទៅបើរឿងរវាងប្តីប្រពន្ធរបស់អ្នកត្រូវអ្នកក្រៅដឹង គេនឹងគិតថាអ្នកជាមនុស្សស្រីបែបណាទៅ? ហើយបើប្តីអ្នកដឹងថាអ្នកយករឿងលើគ្រែទៅប្រាប់អ្នកដទៃ មិនថាអ្នកជិតខាង មិត្តជិតស្និទ្ធ និងមិត្តរួមការងារតើប្តីរបស់អ្នកខកចិត្តបែបណាទៅ? ដូច្នេះរឿងជីវិតស្នេហាលើគ្រែល្អក៏ដោយអាក្រក់ក៏ដោយ ត្រូវតែរួមគ្នាដោះស្រាយបញ្ហាប្តីប្រពន្ធ២នាក់ទើបជារឿងល្អ។

108541828_3205310819524308_3929922600379413745_o

២. និយាយដើមប្តី

យើងដឹងហើយថាជីវិតប្តីប្រពន្ធប្រាកដជារឿងតូចធំ ឬមានបញ្ហាមិនពេញចិត្តគ្នាទៅវិញទៅមក  តែយ៉ាងណាមានឈ្មោះជាប្តីប្រពន្ធគ្នាទៅហើយ អ្វីដែលអត់អត់ឱនបានក៏អត់ឱន  តែបើអ្នកមានរឿងមិនពេញចិត្តសូមកុំលាក់លៀម  ឬទៅនិយាយប្រាប់អ្នកដទៃអី  នោះគឺជារឿងដែលត្រូវតែនិយាយប្រាប់ប្តីរបស់អ្នកផ្ទាល់នូវរឿងដែលអ្នកមិនពេញចិត្ត ឬចំណុចអវិជ្ជមានរបស់ប្តីអ្នក ដើម្បីរួមគ្នាដោះស្រាយ។

អ្នកដឹងទេ នេះជារឿងជីវិតប្តីប្រពន្ធរបស់អ្នក មិនថាប្តីអ្នកល្អអាក្រក់ក៏ជាប្តីរបស់អ្នក តែទោះមានបញ្ហាធំដុំយ៉ាងណាកុំនិយាយដើមប្តី ឬនិយាយចំណុចអវិជ្ជមានរបស់ប្តីរបស់អ្នកប្រាប់អ្នកដទៃឡើយ។ អ្នកគិតទៅមើលអ្នកជាប្តីប្រពន្ធនឹងគ្នា រស់នៅជាមួយគ្នា ហើយអ្នកជាប្រពន្ធបែរជានិយាយដើមប្តីខ្លួនឯងប្រាប់គេឯង តើអ្នកដទៃមើលមកអ្នកយ៉ាងណាទៅ? ដូច្នេះមិនត្រូវនិយាយដើមប្តីទាំងអត្តចរិត ទម្លាប់ប្រចាំថ្ងៃ  បញ្ហានៅផ្ទះ ការរកស៊ី ទ្រព្យសម្បត្តិ និងមុខរបររបស់ប្តីអ្នកឡើយ។ ចូររក្សាកិត្តិយសប្តីរបស់អ្នក ហើយបើអ្នកស្ថិតនៅក្នុងក្រុមមនុស្សដែលនិយាយដើមប្តី ចូរចៀសវាងការចូលរួមជាមួយពួកគេអី។

FeaturedImageId21393 600x400

៣. កុំនិយាយពីរឿងសាច់ថ្លៃ

បញ្ហាគ្រួសារ រឿងសាច់ថ្លៃខាងប្តីខាងប្រពន្ធ ជារឿងដែលតែងតែមានការប៉ះទង្គិចខ្លះដែលមិនអាចចៀសបាន។ បើអ្នកជាមួយនឹងគ្រួសារសាច់ថ្លៃរបស់អ្នក មានបញ្ហាល្អល្អូកល្អើននឹងគ្នាវាមិនមែនជាបញ្ហាទេ  តែបើអ្នកមានបញ្ហា ឬប៉ះទង្គិចជាមួយសាច់ថ្លៃរបស់អ្នក  សូមកុំរករឿង បង្ករបញ្ហា និយាយប្រាប់អ្នកដទៃ​ ឬប្តឹងឪពុកម្តាយក្មេករបស់អ្នកអី  ដូចអ្នកដឹងហើយថាធម្មតាជាម្តាយឪពុកមិនថាកូនខ្លួនយ៉ាងម៉េចក៏នៅតែស្រលាញ់កាន់ជើងជានិច្ច​ ដូច្នេះអ្នកនិយាយមិនល្អពីកូនចៅគាត់ គាត់អាចនឹងមើលអ្នកក្នុងផ្លូវមិនល្អ  ឬអាចស្អប់អ្នកថាជាអ្នកនាំភ្លើងក្តៅក៏ថាបាន។

116720088_3250127468375976_2343797324764373589_o

ដូច្នេះមិនថាមានបញ្ហាមិនពេញចិត្ត ឬមានទម្លោះជាមួយនឹងសាច់ថ្លៃអ្នកយ៉ាងណាក៏ដោយ កុំនិយាយចេញមក កុំបង្ករជម្លោះ សូមយករឿងមិនពេញចិត្តនេះនិយាយជាមួយស្វាមីរបស់អ្នកវិញ ហើយពិភាក្សាគ្នារកដំណោះស្រាយ ថាមិនបានអ្នកអាចរកផ្លូវចេញល្អសម្របសម្រួលជាមួយពួកគេបានផងដែរ។ ហើយម្យ៉ាងទៀតស្វាមីរបស់អ្នកអាចជាអ្នកចេញមុខទៅនិយាយប្រាប់ម្តាយឪពុកគេពីបញ្ហានេះ ដោយទុកឱ្យអ្នកម្តាយឪពុករបស់គេប្រដៅ ឬនិយាយណែនាំសាច់ថ្លៃរបស់អ្នកបានទៀតផង នោះបញ្ហាអាចនឹងត្រូវដោះស្រាយជាមិនខាន ហើយអ្នកនឹងក្លាយជាកូនប្រសារ ឬសាច់ថ្លៃល្អផងដែរ៕

អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក

117904523_3298530706868985_2029270489153189904_o

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: