ជិតដល់វេលាសម្រាលលំហែកាយទៀតហើយ ក្រៅពីកន្លែងកម្សាន្ត លោកអ្នកប្រហែលជាចង់ស្វែងរកកន្លែងស្នាក់នៅដែលមានបរិយាកាសស្ងប់ស្ងាត់ ត្រជាក់ស្រស់ស្រាយ ដើម្បីបង្ករឱ្យការសម្រាករបស់លោកអ្នកឱ្យកាន់តែមានផាសុកភាព។
ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំទីកន្លែងសម្រាកកម្សាន្តដ៏ពិសេសមួយកន្លែងទៀតដែលស្ថិតនៅក្នុងក្រុងកែបខេត្តខេត្ត ដែលល្បីថាមានបរិយាកាសស្ងប់ស្ងាត់ មានលក្ខណៈជាផ្ទះបឹងហ្គាឡូសម្រាកលំហែរលក្ខណៈឯកជន ដ៏សុីវីល័យបែបស្រគត់ស្រគំ ស្ងប់ស្ងៀម រ៉ូមែនទិក លំដាប់ផ្កាយ ពិសេសមានទីធ្លាសួនច្បារធំទូលាយល្អ និងមានអាងហែលទឹកលេងសម្រាប់កុមារ និងមនុស្សចាស់ ផងដែរនោះគឺ « រ៉ូយ៉ាល់ មយូរ៉ា រីស្សត អូតែល »។
« រ៉ូយ៉ាល់ មយូរ៉ា រីស្សត អូតែល » គឺជាកន្លែងសម្រាកដែលស្ថិតនៅក្បែរជើងភ្នំផង និងទទួលជំនោរត្រជាក់ទាំងពីធម្មជាតិព្រៃភ្នំ រួមទាំងជំនោរពីមាត់សមុទ្រត្រជាក់ត្រសៀកៗស័ក្តសមសម្រាប់អ្នកដែលចូលចិត្តបរិយកាសស្ងប់ស្ងាត់ និងពោរពេញដោយផាសុកភាព ដោយបន្ទប់នីមួយៗមានការរៀបចំស្រស់ស្អាតទំនើបលំដាប់ផ្កាយតែម្តង ជាមួយនឹងបន្ទប់បឹងកាឡូដាច់ដោយឡែកពីគ្នាផងដែរ។
គួរឱ្យដឹងផងដែរថា « រ៉ូយ៉ាល់ មយូរ៉ា រីស្សត អូតែល » (Royal Mayura Resort Hotel ) មានទីតាំងស្ថិតនៅផ្លូវជាតិ 33A ក្រុងកែប ខេត្តកែប ដោយក្នុងមួយបន្ទប់មានតម្លៃចាប់ពី 80$,100$,120$,150$,170$ អាស្រ័យទៅតាមប្រភេទបន្ទប់នីមួយៗ។សម្រាប់ព័ត៌មានបន្ថែម និងការកក់បន្ទប់មុន សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 096 510 9999 ៕
អត្ថបទ៖ ក្នុងស្រុក