ដូចយើងដឹងហើយថា សង្វាក់គឺជាម្ហូបដែលមានរសជាតិឆ្ងាញ់ប្លែកជាប់មាត់ ដែលមានប្រភពដើមពីខេត្តបាត់ដំបង បើទោះបីជាតាមបណ្តាខេត្ត និងទីក្រុងភ្នំពេញមានហាងសង្វាក់ជាច្រើនក៏មានរសជាតិមិនដូចរសជាតិដើមដែរ។
តែពេលនេះលោកអ្នកចង់ភ្លក់រសជាតិ សង្វាក់បាត់ដំបងពិតៗ ដែលល្បីប្រចាំខេត្តបាត់ដំបង ជាមួយទឹកជ្រលក់ឆ្ងាញ់ប្រចាំត្រកូលអ្នកបាត់ដំបងនោះ មិនចាំបាច់ទៅដល់ខេត្តបាត់ដំបងនោះទេ គឺងាយស្រួលមែនទែនលោកអ្នកអាចស្វែងរកបាននៅហាង ផ្ទះសង្វាក់សាខា IFL ។
ផ្ទះសង្វាក់សាខា មានលក់សង្វាក់មួយឈុតជាមួយនឹងរសជាតិឆ្ងាញ់ជាប់មាត់ ជាមួយតម្លៃមួយឈុតត្រឹមតែ 6500៛ ប៉ុណ្ណោះធានាថាឆ្ងាញ់ដូចសង្វាក់ល្បីនៅបាត់ដំបងង កុំភ្លេចមកសាកផងណា ។ ដោយក្រៅពីមានសង្វាក់ជាម្ហូបអាហារគោល ផ្ទះសង្វាក់សាខា IFL ក៏មានអាហារសម្រន់ផ្សេងៗជាច្រើនមុខទៀតដូចជា សាច់គោអាំង កង្កែបអាំង ពងទាកូនស្រែ ប្រហិត និងអាហារឆ្ងាញ់ៗជាច្រើនមុខទៀត សុទ្ធតែមានតម្លៃសមរម្យទាំងអស់។
ដូច្នេះប្រសិនជាចាប់អារម្មណ៍អាហារឆ្ងាញ់ៗ ពិសេសគឺសង្វាក់រសជាតិដើមពីបាត់ដំបងតែម្តង សូមអញ្ជើញមក ហាងផ្ទះសង្វាក់សាខា IFL ដែលមានទីតាំងនៅផ្ទះលេខ 82Eo ផ្លូវ 118 សង្កាត់ទឹកល្អក់1 ខណ្ឌ័ទួលគោក ក្រុងភ្នំពេញ ទល់មុខហាងចូលម្លប់សាខាពេទ្យកុមាជាតិ ឬអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែមតាមរយៈលេខទូរស័ព្ទ 010770 720/092793420/0885490520៕
អត្ថបទ៖ ក្នុងស្រុក