ថ្មីៗនេះពិតជាគួរឱ្យរំភើប និងភ្ញាក់ផ្អើលជាខ្លាំង ដោយប្រទេសកម្ពុជាយើងមានសាកលវិទ្យាល័យថ្មីមួយទៀតហើយ នឹងដំណើរការនាពេលឆាប់ៗខាងមុខនេះ ដោយជំនាញត្រូវផ្តោតសំខាន់ទៅលើជំនាញអាកាសចរ លើយន្តហោះផ្លូវអាកាស ដែលជាជំនាញមិនធ្លាប់មានទាល់តែសោះនៅក្នុងស្រុកខ្មែរ។
សាកលវិទ្យាល័យដែលគ្រោងនឹងដំណើរការខាងមុខនេះ មានឈ្មោះថា សាកលវិទ្យាល័យឡានម៉េកម្ពុជា ហៅកាត់ សឡក និងជាភាសាអង់គ្លេសមានឈ្មោះថា Lanmei Uiversity of Cambodia។
ហើយតាមរយៈ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញអនុក្រឹត្យស្តីពីការទទួលស្គាល់សាកលវិទ្យាល័យឡានម៉េ កម្ពុជា ជាផ្លូវការផងដែរ។ ដោយ សាកលវិទ្យាល័យនេះ នឹងធ្វើការបណ្តុះបណ្តាលកម្រិតបញ្ញាប័ត្ររង និងបរិញ្ញាប័ត្រ ដែលមានមហាវិទ្យាល័យចំនួន៥ ដូចជា៖
១.មហាវិទ្យាល័យអាកាសចរណ៍ស៊ីវិល ដែលមានជំនាញ៖
-សេវាកម្មបម្រើការលើយន្តហោះ
-ជួសជុល និងថែទាំយន្តហោះ
-សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស
២.មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
-ព័ត៌មានវិទ្យាកំព្យូរទ័រ
-បច្ចេកវិទ្យារថយន្ត
-ជំនាញវិទ្យាសាស្រ្តសត្វ និងរុក្ខជាតិ
៣.មហាវិទ្យាល័យមនុស្សសាស្រ្ត និងភាសា
-ជំនាញអក្សរសាស្រ្តខ្មែរ
-ជំនាញអក្សរសាស្ត្រអង្គគ្លេស
-ជំនាញភាសាចិន
៤.មហាវិទ្យាល័យមនុស្សសាស្ត្រ និងសង្គមសាស្រ្ត
-ជំនាញសេដ្ឋកិច្ចឌីជីថល
-ជំនាញប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង
-ជំនាញគ្រប់គ្រងកីឡា
៥.មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច
-ជំនាញគ្រប់គ្រងទេសចរណ៍
-ជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ច
-ជំនាញពិពណ៌សេដ្ឋកិច្ច
គួរឱ្យដឹងផងដែរថា សាកលវិទ្យាល័យឡានម៉េ មួយនេះ មានទីតាំងស្ថិតនៅក្នុងអគារ ECC ឬមជ្ឈមណ្ឌលពាណិជ្ជកម្មយៀកថៃ នៅជាន់ទី៣ ៣A ជាន់ទី៥ ទី៩ និងទី១០ ដែលស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តែសម្រាប់កាលបិរច្ឆេទដំណើរការនោពេលណាមិនទាន់មានព័ត៌មានច្បាស់ការណ៍ណាបញ្ជាក់ឱ្យដឹងនៅឡើយនោះទេ មានតែរង់ចាំព័ត៌មានពិស្តាជាបន្តទៀតនៅពេលក្រោយប៉ុណ្ណោះ៕
សម្រួលអត្ថបទពីអនុក្រឹត្យដោយ៖ ក្នុងស្រុក