ស្របពេលប្រទេសអាល្លឺម៉ង់បច្ចុប្បន្នជាកន្លែងមួយដែលមានទាហានបាញ់ស៊ីបសាហាវបំផុត និងផលិតកាំភ្លើងបាញ់ស៊ីបទំនើបល្អបំផុតក្នុងពិភពលោក ប៉ុន្តែក្នុងសង្គ្រាមលោកលើកទី២ ពួកគេនៅតែងតែតោងកន្ទុយសហភាពសូវៀត ទោះបីជាមានកាំភ្លើងបាញ់ស៊ីបដ៏អស្ចារ្យជាងគេក៏ដោយ។
វាជារឿងត្រឹមត្រូវដែលអាល្លឺម៉ង់ត្រូវបានគេនិយាយថាជាកន្លែងប្រមូលផ្ដុំកំពូលអ្នកបាញ់ស៊ីបសម័យទំនើប។ បើក្រឡែកទៅសង្គ្រាមលោកលើកទីមួយ ក្រុមអ្នកបាញ់ស៊ីបអាល្លឺម៉ង់ (German Scharfschutzen) បានប្រឡូកក្នុងសមរភូមិតាមលេណដ្ឋានបានទៅហើយ។ ដំបូងឡើយពួកគេបានប្រើប្រាស់កាំភ្លើងជាមួយកែវអុបទិក ដើម្បីបញ្ជូនទាហានសម្ប័ន្ធមិត្តទៅស្ថាននរក ប៉ុន្តែកាំភ្លើងបែបនេះមិនសូវមានច្រើន ហើយក៏មិនសូវទទួលបានការពេញនិយមប្រើប្រាស់នោះទេ។
រដូវផ្ការីកឆ្នាំ១៩១៥ មេបញ្ជាការជាន់ខ្ពស់អាល្លឺម៉ង់បានបញ្ជាឲ្យផលិតកាំភ្លើងបាញ់ស៊ីប១៥០០០ដើម។ កាំភ្លើងទាំងនេះគឺជាកាំភ្លើងម៉ាក Gewehr 98ដែលត្រូវបានជ្រើសរើសយ៉ាងម៉តចត់ជាទីបំផុត។ Gewehr 98 ប្រើគ្រាប់ទំហំ ៧.៩២x៥៧មីលីម៉ែត្រជាមួយនិងបំពង់គ្រាប់ប្រវែង ២៩.១អ៊ីង (ប្រជែងសរុបជាងមួយម៉ែត្រ) និងទម្ងន់ជាង៤គីឡូក្រាម។ កាំភ្ល់ើងនេះផលិតតាមកាំភ្លើងសេរីចាស់ Mauser ១៨៩៨ដ៏ល្បីល្ប៉ាញជាមួយនឹងសមត្ថភាពផ្ទុកបាន៥គ្រាប់ ជាមួយស្នូលដែករុញគ្រាប់ អាចបង្វិល(អាម៉េ)បាញ់បាន៩០ដឺក្រែ។
វាជាកាំភ្លើងមូលដ្ឋានមួយដែលសាមញ្ញ រឹងមាំ ហើយបាញ់ចំគោលដៅបានល្អសមរម្យ ប៉ុន្តែយ៉ាងណាក៏ដោយ វាចំណាយពេលយូរក្នុងការបញ្ចេញគ្រាប់ ហើយអត្រានៃការបាញ់ចេញយឺត។ ពេលដែលវាបំពាក់កែវអុបទិក (អាចបំពាក់បានតាមច្រើនវិធី)វាបានក្លាយជាកាំភ្លើងដែលមានប្រសិទ្ធិភាពគួរឲ្យភ្ញាក់ផ្អើល។ ទាហានសម្ប័ន្ធមិត្តមានការខ្លាចរអាចំពោះវា ហើយគុណភាពកាំភ្លើងនេះបានធ្វើឲ្យទាហានអាល្លឺម៉ងមានទំនុកចិត្ត។ ពេលនោះ (WW1)ទាហានបាញ់ស៊ីបអាល្លឺម៉ង់និងកាំភ្លើងបំពាក់កែវឆ្លុះ Gew 98s បានធ្វើឲ្យមានការខ្លាចរអាពីសត្រូវពេលដែលពួកគេ លុកលុយក្នុងសមរភូមិ។
មានមេរៀនជាច្រើនត្រូវបានគេបំភ្លេចចោលក្នុងសង្គ្រាមនោះ។ ខណៈពេលដែលទាហានបាញ់ស៊ីបអាល្លឺម៉ង់កំពុងជោគជ័យក្នុងប្រើប្រាស់ទាហានបាញ់ស៊ីបនិងកាំភ្លើងបាញ់ស៊ីបទាំងនៅឆ្នាំ១៩១៥ នៅឆ្នាំ១៩៤១ពួកគេបានដើរពីក្រោយសហភាពសូវៀតវិញម្ដង។ ពួកគេមានមោទនកភាពជាមួយកាំភ្លើងរបស់ពួកគេប៉ុន្តែភ្លេចគិតថាប្រទេសដទៃទៀតក៏អភិវឌ្ឍន៍ និងបង្កើតទាហាបាញ់ស៊ីបនិងកាំភ្លើងគុណភាពល្អផងដែរ។
ដើម្បីប្រកួតប្រជែងជាមួយសូវៀតដែលកំពុងតែយកប្រៀបលើសង្គ្រាមបាញ់ស៊ីបនេះ អាល្លឺម៉ង់ចាប់ផ្ដើមបង្កើតកាំភ្លើងប្រភេទថ្មី និងធ្វើការហ្វឹកហាត់បាញ់ស៊ីបដល់ទាហានរបស់ពួកគេនៅឆ្នាំ១៩៤២ ជាមួយនិងកែវឆ្លុះអុបទិកប្រភេទថ្មី និងកាំភ្លើងប្រភេទថ្មីមកជំនួសស៊េរី Gew 98 នោះគឺកាំភ្លើង Karabiner 98k ដ៏ល្បីល្បាញនោះហើយ។
Kar 98 មានប្រវែងខ្លីនិងស្រាលជាង Gew98 ដែលមានតួខ្លួនប្រវែង២៣.៦អ៊ីញនិងមានប្រវែងសរុប ៤៣.៧អ៊ីញ(១.១ម៉ែត្រ)។ វាជាកាំភ្លើងដែលមានគុណភាព កម្លាំងរុញគ្រាប់ខ្លាំង តែវាពិបាកផលិត ហើយស្មុគស្មាញ ហើយកែវឆ្លុះក៏មានគុណភាពនិង អាចពង្រីកដល់ទៅគុណ៤ដែលជារបស់ក្រុមហ៊ុនផលិតអាល្លឺម៉ង់ Carl Zeiss, Hensoldt, Kahles, Ajack ។ វាមានម៉ាកផ្សេងៗគ្នាហើយកម្ពស់នៃការបំពាក់កែវអុបទិកមិនស្មើភាពគ្នាដែរ។
ភាពខ្វះខាតធំបំផុតរបស់កាំភ្លើងនេះគឺការគណនាកម្លាំងខ្យល់ និងគ្រាប់ហោះដែលមើលតាមអុបទិក ហើយចាំបាច់ត្រូវកែសម្រួលឡើងវិញ។ គ្រាប់មិនមានគុណភាព ហើយពិបាកក្នុងការគណនាកម្លាំងខ្យល់ រយមទាំងភាពខ្វះខាតដទៃទៀតធ្វើឲ្យទាហានអាល្លឺម៉ង់អាចបាញ់ចំគោលដៅបានតែចម្ងាយ៤០០ម៉ែត្រប៉ុណ្ណោះថ្វីបើកាំភ្លើងនេះបាញ់បានល្អបំផុតក្នុងចម្ងាយ៦០០ម៉ែត្រ។
ខណៈដែលទាហានបាញ់ស៊ីបខ្លះអាចបាញ់ចំគោលដៅក្នុងចម្ងាយ១០០០ម៉ែត្រ តែចម្ងាយនេះមិនជាបទដ្ឋានរបស់ Kar 98kនោះទេ។ ឧទាហរណ៍ Kar 98k បំពាក់ជាមួយកែវអុបទិក4x Ajack scope ត្រូវបានសាកល្បងដោយសាលាទាហានអាល្លឺម៉ង់ក្នុងខែមីនាឆ្នាំ១៩៤៥ អាចបាញ់បានក្នុងរយៈចម្ងាយ១០០ម៉ែត្រ គ្មានលក្ខខ័ណ្ឌគិតកម្លាំងខ្យល់ ជាមួយការផ្ទុក១២គ្រាប់លើរយៈកម្ពស់៣៣អ៊ីងនិងរយៈទទឹង៥១អ៊ីង។
នេះត្រូវបានគេពិចចារណាថាបានល្អបំផុត ហើយហើយទាហានបាញ់ស៊ីបដែលប្រើប្រាស់លើសលបបំផុតក្នុងសង្គ្រាម Battle of Stalingrad។ នៅទីនេះទាហានបាញ់ស៊ីបអាល្លឺម៉ង់បានសម្លាប់គូបដិបក្ខរបស់ខ្លួនដែលជាទាហានសូវៀត បានយ៉ាងច្រើនស្ទើគ្រប់លក្ខខ័ណ្ឌដ៏គួរខ្លាចរអា។
ទោះបីជាគុណភាពនៃឧបករណ៍ដ៏ខ្លាំងទាំងនេះ អាល្លឺម៉ង់មិនអាចតាមឬយកប្រៀបលើភាពគ្រោះថ្នាក់របស់ទាហានបាញ់ស៊ីបសូវៀតនោះទេ។ រឿងនេះបានកត់ត្រាក្នុងកំណត់ត្រាទាហានបាញ់ស៊ីបអាល្លឺម៉ង់ក្រោយសង្គ្រាមបញ្ចប់ទៅ។ ទាហានលបបាញ់សូវៀតមានសមត្ថភាពដិយមិនអាចថ្លឹងថ្លែងបានហើយទីបញ្ចប់ អាល្លឺម៉ងដែលមានកាំភ្លើងទំនើបនិងល្អបំផុត នៅតែចាញ់សូវៀតដដែល។
ទាហានបាញ់ស៊ីបអាល្លឺម៉ង់ល្បីៗក្នុងសង្គ្រាមលោកលើកទី២មាន៖ Matthias Hetzenauer (345នាក់), Josef Sepp Allerberg (257នាក់) និង Bruno Sutkus (209នាក់)។ ខាងក្រោមជាព័ត៌មានខ្លះៗនៃកាំភ្លើងបាញ់ស៊ីបដ័ខ្លាំងរបស់អាល្លឺម៉ង់ Mauser Kar 98 Kurz Sniper ៖
ប្រភេទបាញ់៖ រុញគ្រាប់ជាមួយនឹងស្នូលដែកទំហំគ្រាប់កាំភ្លើង៖ 7.92x57mm IS (៧.៩២x៥៧មីលីម៉ែត្រ
បង់ផ្ទុកគ្រាប់៖ ៥គ្រាប់ក្នុងមួយបង់បំពង់ផ្ទុកគ្រាប់ប្រវែង៖ 23.6 inches, 1-9.4 inch RH groove (២៣.៦អ៊ីង ទំហំរង្វង់ ១-៩.៤អ៊ីង)
ប្រវែងសរុប៖ 43.7 inches(១.១ម៉ែត្រ)
ទម្ងន់៖ 8.3 pounds without optic (៣.៧គីឡូក្រាមបូកជាមួយកែវឆ្លុះអុបទិក)
ស្វ័យ៖ ឈើកុងផ្លាកេឬប្រភេទឈើខ្លឹម
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក