ក្នុងដៃទាហានបាញ់ស៊ីបរបស់សហភាពសូវៀត(រុស្សី)ទាំងទាហានលបបាញ់ស្រីនិងបុរសសុទ្ធតែប្រើប្រាស់កាំភ្លើងម៉ាក M1891/30 (M1891 Mosin-Nagant )ដែលល្បីថាជាកាំភ្លើងមានគុណភាពនិងបានផ្ដាច់ជីវិតទាហានអស់ជាច្រើន។
ឧទាហរណ៍! ពេលសង្គ្រាមចប់សូវៀតបានបង្ហាញថាទាហានរបស់ខ្លួនបានទទួលពិន្ទុខ្ពស់ ពីការប្រើប្រាស់ទាហានបាញ់ស៊ីបច្រើនជាងគេ ខណៈដែលអ្នកទាំងនោះបានសម្លាប់សត្រូវបានដល់ទៅ ៤២០០នាក់។ បើប្រៀបធៀបទៅនឹងប្រទេសដែលចូលរួមក្នុងសង្គ្រាមលោកលើកទី២ សហភាពសូវៀតអ្នកអ្នកផលិតទាហានបាញ់ស៊ីបនេះច្រើនជាងគេបំផុត។ តម្រូវការការផលិតកាំភ្លើងបាញ់ស៊ីបបានកើនឡើងហើយកាំភ្លើងដែលល្អបំផុតរបស់ពួកគេគឺ (M1891 Mosin-Nagant ) ដែលបំពាក់កែវឆ្លុះ 3.5x PU ។
កាំភ្លើងនេះប្រើប្រាស់គ្រាប់ទំហំ ៧.៦២x៥៦មីលីម៉ែត្រដែលមួយបង់មាន៥គ្រាប់។ កាណុងមានប្រវែង២៨.៧អ៊ីងហើយវាប្រើប្រាស់កែវឆ្លុះ 3.5x PU ដែលធ្វើឲ្យវាក្លាយជាកាំភ្លើងដ៏គ្រោះថ្នាក់បំផុតរបស់សហភាពសូវៀត។ ក្នុងសង្គ្រាមលោកលើកទី២កែវឆ្លុះជាង២២ម៉ឺនគ្រាប់បានផលិតសម្រាប់បំពាក់លើកាំភ្លើងហើយ M1891 Mosin-Nagant នេះត្រូវបានសូវៀតផលិតជាង១០ម៉ឺនដើម។
កាំភ្លើងនេះប្រើប្រាស់យ៉ាងជោគជ័យក្នុងសង្គ្រាមលោកលើកទី២ពិសេសក្នុងសមរភូមិស្ដាលីនក្រាដ ហើយបន្តរហូតដល់ការស្រុតចុះនៃរដ្ឋាភិបាលក្រុងប៊ែឡាំងក្នុងឆ្នាំ១៩៤៥។ វាបន្តវាសកម្មភាពដល់សង្គ្រាមកូរ៉េ សង្គ្រាមវៀតណាម សង្គ្រាមអាហ្វហ្គានីស្ថាន និងជម្លោះនៅ Chechnya។ បច្ចុប្បន្នវាបន្តប្រើប្រាស់ក្នុងតំបន់មួយចំនួននៅក្នុងពិភពលោក មានដូចជាសម្រាប់ការប្រម៉ាញ់សត្វ ឬក្នុងទីផ្សារងងឹតជាដើម។
Action Type: Manual rotating bolt with dual opposed lugs and controlled round feeding
Caliber: 7.62x54mmR
Capacity: 5 round single-column box magazine
Barrel: 28.7 inches 1-9.4 inch twist
Overall Length: 48.5 inches
Weight: 8.7 pounds without optic
Stock: Laminated or hardwood
Finish: blued
Trigger: standard military two-stage
Iron Sights: Hooded post front, tangent rear graduated to 2000 meters
Optical Sight: 3.5x22mm PU
ក្នុងស្រុករក្សាសិទ្ធ